Amoxicillin hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរីទាក់ទងនឹងផ្លូវដង្ហើម ស្បែក ត្រចៀក ច្រមុះ ផ្លូវតម្រងនោម មាត់ធ្មេញ និងផ្នែកផ្សេងៗទៀតនៃរាងកាយ រួមមានដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺឆ្លងមេរោគពីរបួសដាច់រលាត់ឬដំបៅ ជំងឺរលាកក្រពេញទឹកដោះ ជំងឺរលាកខួរឆ្អឹង រលាកបំពង់កនិងបំពង់សម្លេង រលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកផ្នែកខាងលើនៃក្រពេញពងស្វាស(Epididymitis) ជំងឺប្រម៉េះ(Gonorrhea) ជំងឺស្វាយ(Syphilis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន(Parametritis) ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកចង្កា ជំងឹអុតក្ដាម(Scarlet fever) ជំងឺដំបៅក្រពះឬដំបៅគល់ពោះវៀនតូច(Duodenal ulcer) ជំងឺមហារីកកោសិកាទឹករងៃMALTនៅក្រពះ ជំងឺស្នាមជាំស្វាយលើស្បែកដោយសារប្លាកែតថយចុះលក្ខណៈមិនដឹងមូលហេតុ(Idiopathic Thrombocytopenic Purpura, ITP) ជំងឺឆ្លងបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori) ជំងឺរលាកក្រពះដោយសារបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori)។

      ម្យ៉ាងទៀតក៏អាចប្រើឱសថនេះរួមជាមួយឱសថផ្សេងទៀតនៅក្នុងការកម្ចាត់បាក់តេរីភីឡូរី (Helicobacter pylori)ពីក្នុងក្រពះ

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ជំងឺឆ្លងផ្សេងៗក្រៅអំពីជំងឺឆ្លងបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori):

      -មនុស្សពេញវ័យ:លេប1ដង250mg, 1ថ្ងៃ3~4ដង។

      -កុមារ:លេប1ថ្ងៃ20~40mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ 90mg/kg។

      ・ជំងឺឆ្លងបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori) និង ជំងឺរលាកក្រពះដែលបង្កឡើងដោយបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori):

      1) កម្រិតប្រើក្នុង1ដង:ឱសថAmoxicillin hydrate750mg, ឱសថClarithromycin 200mg, ឱសថប្រភេទទប់ស្កាត់គ្រឿងចម្លងប្រូតុង(Proton pump inhibitor)។ លេប1ថ្ងៃ2ដង រយៈពេល7ថ្ងៃ។ អាចបង្កើនកម្រិតឱសថClarithromycin ទៅតាមការចាំបាច់ ប៉ុន្តែ មិនត្រូវលើសពីកម្រិត1ដង400mg, 1ថ្ងៃ2ដងនោះទេ។

      2) កម្រិតប្រើក្នុង1ដង:ឱសថAmoxicillin hydrate750mg, ឱសថMetronidazole 250mg, ឱសថប្រភេទទប់ស្កាត់គ្រឿងចម្លងប្រូតុង(Proton pump inhibitor)។ លេប1ថ្ងៃ2ដង រយៈពេល7ថ្ងៃ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
      ・អ្នកដែលកំពុងមានជំងឺ Infectious mononucleosis ។
      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ ក្តៅខ្លួន រាករូស ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ឈឺពោះ ជីវ្ហាវិញាណខុសប្រក្រតី។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម មានអារម្មណ៍ខុសប្រក្រតីនៅក្នុងមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្តៅខ្លួន ឈឺក្បាល ស្នាមក្រហមលើស្បែក ពងទឹកឬខ្ទះលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN) ។ល។)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកឬភ្នែកលឿង (ខាន់លឿង)

      - បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (ជំងឺតម្រងនោម)

      - ក្អកស្ងួត ពិបាកដកដង្ហើម ក្តៅខ្លួន (ជំងឺរលាកសួត)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំប្រឆាំងកំណកឈាម Warfarin potassium - ប្រសិទ្ធិភាពថ្នាំកើនឡើង

      ・ថ្នាំពន្យារកំណើត - ប្រសិទ្ធភាពថ្នាំថយចុះ

      ・ថ្នាំបញ្ចុះជាតិអាស៊ីតProbenecid - បន្ថយការបញ្ចេញចោលនៃ Amoxicillin ធ្វើអោយកម្រិតនៅក្នុងឈាមនៃឱសថនេះមានការកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន ដោយបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp