AMOXI-DENK 500 Tablet
ក្រុមហ៊ុនផលិតឱសថ:
Denk Pharma, Germany
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Amoxycillin trihydrate 500mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
Amoxi-Denk ជាអង់ទីប៊ីយ៉ូទិចក្នុងក្រុមបបេតាឡាក់តាមីនដែលមាន Spectrum ទូលាយប្រើសម្រាប់ព្យាបាលជំងឺឆ្លងដោយសារបាក់តេរី បើសិនជំងឺឆ្លងទាំងនេះបង្កដោយមេរោគដែលកបជាមួយ Amoxicillin។ ឱសថនេះប្រើសម្រាប់ព្យាបាលជំងឺឆ្លង៖
- ត្រចៀក ច្រមុះ បំពង់ក (រលាកត្រចៀកកណ្តាល រលាកឆ្អឹងរូងច្រមុះ រលាកអាមីដាល់ រលាកបំពង់ក
- ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងលើ និងខាងក្រោម (រួមមានក្អកមាន់)
- តម្រងនោម-ផ្លូវបង្ហូរនោមផ្នែកខាងក្រោម
- សរីរាង្គបន្តពូជ (រួមមានប្រម៉េះទឹកបាយ)
- ថង់ទឹកប្រម៉ាត់
- ក្រពះពោះវៀន (រួមមានជំងឺឆ្លងដោយមេរោគ Helicobacter pylori ក្រោមរូបភាពព្យាបាលដោយឱសថបីមុខ
- ជំងឺឆ្លងសើស្បែក និងជាលិកាទន់
- បង្ការការរលាកសាច់ដុំបេះដូងខាងក្នុង (ព្យាបាលបង្ការដំណើរការរលាកបេះដូងរួមមានរលាកវ៉ាល់បេះដូង)
- ជំងឺគ្រុនពោះវៀន (រួមមានការធ្វើអនាម័យបើសិនអង់ទីប៊ីយ៉ូទិចក្រុម quinolone មិនអាចប្រើបាន)
- រលាកឆ្អឹង រលាកខួរឆ្អឹង
- ជំងឺ Listeriosis
កម្រិត និងរបៀបប្រើ៖
មនុស្សពេញវ័យ មនុស្សវ័យជំទង់ នឹងក្មេងទម្ងន់លើសពី 40គ.ក្រ (អាយុលើសពី 12ឆ្នាំ)៖ លេប 1500-3000ម.ក្រ ដោយចែកជា 3-4ដងក្នុង1ថ្ងៃ។
កម្រិតប្រើសរុបក្នុង 1ថ្ងៃអាចចែកជា2ដង (ចន្លោះប្រើ 12ម៉ោងម្តង)។ ក្នុងករណីនេះ ទោះបីយ៉ាងណាកម្រិតប្រើខ្ពស់ប្រចាំថ្ងៃអាចត្រូវបានគេប្រើដើម្បីធានាឱ្យមានកម្រិតព្យាបាលគ្រប់គ្រាន់ជាប្រចាំ។ កម្រិតប្រើអាចបង្កើនរហូតដល់ 4000-6000ម.ក្រ ក្នុងករណីជំងឺឆ្លងធ្ងន់ធ្ងរ
ក្មេងទម្ងន់រហូតដល់ 40គ.ក្រ (អាយុរហូតដល់ 12ឆ្នាំ)៖ លេប 50-100ម.ក្រ/គ.ក្រ/ថ្ងៃ ដោយចែកជា 3-4ដងក្នុង1ថ្ងៃ កម្រិតប្រើសរុបក្នុង1ថ្ងៃអាចប្រើរហូតដល់ 2000ម.ក្រ។
រូបភាពឱសថដែលសមស្របជាងឱសថគ្រាប់ត្រូវតែជ្រើសរើសចំពោះកុមារអាយុក្រោម 6ឆ្នាំ។
កម្រិតប្រើពិសេស៖
ជំងឺឆ្លងដោយមេរោគ Helicobacter pylori
មនុស្សពេញវ័យ មនុស្សវ័យជំទង់ និងក្មេងទម្ងន់លើសពី 40គ.ក្រ (អាយុលើសពី 12ឆ្នាំ)៖
ការព្យាបាលដោយឱសថបីមុខ៖ Amoxicillin 1000 ម.ក្រ 2ដងក្នុង1ថ្ងៃ រយៈពេល 1អាទិត្យដោយរួមផ្សំជាមួយអង់ទីប៊ីយ៉ូទិចផ្សេងទៀត (Clarithromycin or metronidazole) និងឱសថរាំងខ្ទប់ការបញ្ចេញអាស៊ីដក្រពះ (ដូចជា Omeprazole) ។
ក្មេងទម្ងន់រហូតដល់ 40គ.ក្រ (អាយុរហូតដល់ 12ឆ្នាំ)៖ ការព្យាបាលដោយឱសថបីមុខ៖ Amoxicillin 50ម.ក្រ/គ.ក្រ/ថ្ងៃ (កម្រិតប្រើសរុបក្នុង 1ថ្ងៃអាចប្រើរហូតដល់ 2000ម.ក្រ) 2ដង ក្នុង1ថ្ងៃ រយៈពេល 1អាទិត្យដោយរួមផ្សំជាមួយអង់ទីប៊ីយ៉ូទិចផ្សេងទៀត (Clarithromycin or metronidazole) និងឱសថរាំងខ្ទប់ការបញ្ចេញអាស៊ីដក្រពះ (ដូចជា Omeprazole)។
ការព្យាបាល Helicobacter pylori បានជោគជ័យធានាថាទទួលបានក្នុងអំឡុងពេល 4-6 អាទិត្យបន្ទាប់ពីបញ្ចប់ការព្យាបាលដោយមានការធ្វើតេស្តបញ្ជាក់។
បើសិនអ្នកជំងឺមិនឆ្លើយតបការព្យាបាលមុនពេលចាប់ផ្តើមការព្យាបាលបន្ថែមទៀត ការយកភ្នាសរំអិលក្រពះធ្វើសំណាកគំរូតម្រូវឱ្យធ្វើដើម្បីកំណត់ប្រសិទ្ធភាពរបស់អង់ទីប៊ីយ៉ូទិចផ្សេងទៀតក្នុងការព្យាបាលជំងឺដែលនៅសល់ (helicobacter pylori ដាច់ដោយឡែក) ក្នុងភ្នាសរំអិលក្រពះ។
ជំងឺឆ្លងផ្លូវនោមមិនស៊ាំញ៉ាំលើស្ត្រី៖ លេប 3000ម.ក្រ ដោយលេបតែ 1ដងគត់។ ជំងឺប្រម៉េះទឹកបាយមិនស៊ាំញ៉ាំ (កាមរោគ)៖ លេប 3000ម.ក្រ ដោយលេបតែ 1ដងគត់បើចាំបាច់អាចប្រើជាមួយ Probenecid។
ការព្យាបាលបង្ការរលាកសាច់ដុំបេះដូងខាងក្នុង
មនុស្សពេញវ័យ មនុស្សវ័យជំទង់ និងក្មេងទម្ងន់លើសពី 40គ.ក្រ (អាយុលើសពី 12ឆ្នាំ)៖ លេប 2000-3000ម.ក្រ 1ម៉ោងមុនពេលវះកាត់អាស្រ័យលើទម្ងន់ និងហានិភ័យនៃការរលាកសាច់ដុំបេះដូងនេះ។ លេប 3000ម.ក្របន្ថែមទៀតបន្ទាប់ពីវះកាត់បាន 6ម៉ោងលើអ្នកជំងឺដែលមានគ្រោះថ្នាក់ខ្លាំងនៃការរលាកសាច់ដុំបេះដូង។
មនុស្សពេញវ័យ មនុស្សវ័យជំទង់ និងក្មេងទម្ងន់លើសពី 40គ.ក្រ (អាយុប្រហែលលើស 12ឆ្នាំ) ត្រូវតែដេកពេទ្យដើម្បីព្យាបាល៖ ប្រើចាប់ក្រោមស្បែក (ឧ. ចាក់ព្យួរតាមសរសៃ) 2000ម.ក្រ 1ម៉ោងមុនពេលវះកាត់ បន្តដោយ 1000ម.ក្រ បន្ថែមទៀតបន្ទាប់ពីវះកាត់បាន 6ម៉ោង ដោយប្រើរួមផ្សំជាមួយអង់ទីប៊ីយ៉ូទិច ផ្សេងទៀត (ឧ. 1.5ម.ក្រ/គ.ក្រ Gentamycin IV) បើសិនចាំបាច់។
ក្មេងទម្ងន់រហូតដល់ 40គ.ក្រ (អាយុរហូតដល់ 12ឆ្នាំ)៖ ប្រើចាក់ក្រោមស្បែក (ឧ. ចាក់ព្យួរតាមសរសៃ) 50ម.ក្រ/គ.ក្រ 1ម៉ោងមុនពេលវះកាត់ (អតិបរមា 2000ម.ក្រ)បន្តដោយលេប 15ម.ក្រ/គ.ក្រ (អតិបរមា 1000ម.ក្រ) បន្ថែមទៀតបន្ទាប់ពីវះកាត់បាន 6ម៉ោង។ អ្នកជំងឺដែលមានគ្រោះថ្នាក់ខ្លាំងនៃការរលាកសាច់ដុំបេះដូង។
ក្មេងទម្ងន់រហូតដល់ 40គ.ក្រ (អាយុរហូតដល់ 12ឆ្នាំ) ត្រូវតែដេកពេទ្យដើម្បីព្យាបាល៖ ប្រើដោយចាក់ក្រោមស្បែក (ឧ. ចាក់ព្យួរតាមសរសៃ) 25ម.ក្រ/គ.ក្រ 1ម៉ោងមុនពេលវះកាត់ បន្តដោយ 15ម.ក្រ/គ.ក្រ (អតិបរមា 1000ម.ក្រ) បន្ថែមទៀតបន្ទាប់ពីវះកាត់បាន 6ម៉ោង។
កម្រិតប្រើលើជំងឺមុខងារតម្រងនោមខ្សោយ៖ ការបន្ថយកម្រិតប្រើជាបន្តបន្ទាប់ ដូច្នេះហើយកម្រិតប្រើសរុបប្រចាំថ្ងៃត្រូវបានណែនាំឱ្យប្រើក្នុងករណីមុខងារតម្រងនោមខ្សោយធ្ងន់ធ្ងរ (អត្រាការច្រោះនៅតម្រងនោមតិចជាង 30ml/min)។ បើសិន Creatinine Clearance 20-30ml/min ត្រូវបន្ថយមក 2/3 នៃកម្រិតប្រើធម្មតា និងត្រូវបន្ថយមក 1/3 នៃកម្រិតប្រើធម្មតាក្នុងករណី Creatinine clearance <20ml/min ។ បើចាំបាច់ចន្លោះពេលប្រើអាចពន្យារពេលពិនិត្យកម្រិតក្នុងសេរ៉ូមមានប្រសិទ្ធភាព។
កម្រិតប្រើលើអ្នកជំងឺមុខងារថ្លើមខ្សោយ៖ គ្មានការកែតម្រូវកម្រិតប្រើដរាបណាគ្មានបញ្ហាតម្រងនោម។
-
ហាមប្រើ
ហាមប្រើចំពោះអ្នកងាយមានប្រតិកម្មជាមួយ Amoxicillin or Penicillin ឬជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ។
-
ផលរំខាន
ផលរំខានខ្លះ៖
ដូចឱសថទាំងអស់ Amoxi-Denk អាចបង្កឱ្យមានផលរំខាន ទោះបីវាមិនកើតមានលើមនុស្សគ្រប់រូបក៏ដោយផលរំខានកើតមានត្រូវបានគេរៀបចំណាត់ថ្នាក់ខាងក្រោម៖
- ញឹកញាប់ខ្លាំង៖ កើតមានច្រើនជាង 1នាក់ក្នុងចំណោមអ្នកជំងឺ 10នាក់ដែលបានព្យាបាល
- ញឹកញាប់៖ កើតមាន 1-10នាក់ក្នុងចំណោមអ្នកជំងឺ 100នាក់ដែលបានព្យាបាល
- មិនញឹកញាប់៖ កើតមាន 1-10នាក់ក្នុងចំណោមអ្នកជំងឺ 1000នាក់ដែលបានព្យាបាល
- កម្រ៖ កើតមាន 1-10 នាក់ក្នុងចំណោមអ្នកជំងឺ 10000នាក់ ដែលបានព្យាបាល
- កម្រខ្លាំង៖ កើតមានតិចជាង 1នាក់ក្នុងចំណោមអ្នកជំងឺ 10000នាក់ករណីដាច់ដោយឡែកដែលគេរាយការណ៍
ប្រតិកម្មរំខានរបស់ឱសថ៖
- ជំងឺឆ្លង៖ ការប្រើរយៈពេលយូរ និង/ឬឡើងវិញញឹកញាប់អាចបណ្តាលឱ្យមានជំងឺឆ្លងបន្ថែម និងមានការដុះមេរោគស៊ាំជាមួយឱសថ ឬផ្សិត។
- ប្រព័ន្ធឈាម៖ ចំនួនគ្រាប់ឈាមសថយចុះ ចំនួនប្លាកែតថយចុះ ពន្យាររយៈពេលឈាមហូរ និង Prothrombin time ជាំស្បែក ខ្វះឈាមក្រហម ចំនួនគ្រាប់ឈាមថយចុះ ចំនួនកោសិកា Granulocyte ថយចុះចំនួន Eosinophil កើនក្នុងឈាម។
- ប្រព័ន្ធប្រសាទ៖ មានការរំភើបខ្លាំង ឬឈឺក្បាលខតិចតួច ភ័យខ្លាច អត់ងងុយដេក ភាន់ភាំង ប្រកាច់
- ប្រព័ន្ធក្រពះពោះវៀន៖ ផលរំខានក្រពះពោះវៀនកើតមានញឹកញាប់ និងអាស្រ័យលើកម្រិតប្រើ៖ ឈឺក្រពះ ចង្អោរ ក្អួត ហើមពោះ លាមកទន់ រាក។ សាបមាត់ រលាកមាត់ បាត់ពណ៌ធ្មេញ (កុមារ) និងរលាកពោះវៀនធំ Pseudomonas អាចកើតមាន។
- ប្រព័ន្ធថ្លើម និងថង់ទឹកប្រម៉ាត់៖ មានការកើនឡើង Transaminase មុខងារថ្លើមចុះខ្សោយ និងស្ទះទឹកប្រម៉ាត់ដោយមាន/គ្មានកើតលឿង ការរលាកថ្លើម។
- ស្បែក និងប្រតិកម្មអាល្លែកហ្ស៊ី៖ កន្ទួលក្រហម រមាស់ និង hives កើតមានញឹកញាប់។ លើពីនេះមានប្រតិកម្ម Anaphylaxis ដូចជា ហើមក្បាល និងក (ឧ. ជំងឺ Quinck's) ហ្ស៊ុកដោយសារអាល្លែកហ្ស៊ីប្រតិកម្មស្បែកធ្ងន់ធ្ងរ (រលាកស្បែក Exfoliative រោគសញ្ញា Lyell's) និងបញ្ហាអាល្លែកហ្ស៊ីផ្សេងទៀត (បញ្ហាប្រតិកម្មដូចអាល្លែកហ្ស៊ី ខ្វះគ្រាប់ឈាមក្រហមដោយសារបែកគ្រាប់ឈាម រលាកសរសៃឈាម ឬរលាក Nephron) អាចកើតមាន។
- តម្រងនោម និងផ្លូវបង្ហូរខាងក្រោម៖ រលាក Nephron ស្រួចស្រាវខ្សោយតម្រងនោមស្រួចស្រាវដោយមានក្រួសក្នុងតម្រងនោម។
-
អន្តរប្រតិកម្ម
ត្រូវប្រាប់គ្រូពេទ្យ ឬឱសថការី បើសិនអ្នកលេប ឬបានលេបថ្មីៗឱសថណាមួយផ្សេងទៀតរួមទាំងឱសថដែលបានលេបដោយគ្មានវេជ្ជបញ្ជា។
- អង់ទីប៊ីយ៉ូទិក និង/ឬសារធាតុគីមីផ្សេងទៀត៖ Amoxi-denk មិនគួរប្រើដំណាលគ្នាជាមួយអង់ទីប៊ីយ៉ូទិកដែលរាំងខ្ទប់ការរីកលូតលាស់របស់បាក់តេរីផ្សេង (Bacteriostatic: tetracycline, marcrolide, sulphonamide, or chloramphenicol) ដោយសារប្រសិទ្ធភាពរបស់ Amoxi-Denk អាចថយចុះ។
- ឱសថដែលមានផ្ទុក Probenecid (សម្រាប់ព្យាបាលជំងឺប្រគ្រីវ)៖ ប្រើដំណាលគ្នាជាមួយ Probenecid អាចរាំងខ្ទប់ការបញ្ចេញចោល Amoxicillin ពីតម្រងនោម។ បញ្ហានេះអាចបណ្តាលឱ្យកំហាប់របស់ Amoxicillin កើនឡើងក្នុងសរីរាង្គ។
- ឱសថដែលមានផ្ទុក Allopurinol (សម្រាប់ព្យាបាលជំងឺប្រគ្រីវ)៖ ប្រើដំណាលគ្នាអាចងាយបង្កឱ្យមានប្រតិកម្មអាល្លែកហ្ស៊ីស្បែក។
- ឱសថធ្វើឱ្យខ្សោះជាតិទឹក (ឱសថបញ្ចុះទឹកនោម)៖ បង្កើនការបញ្ចេញជាតិទឹក ដូច្នេះបង្កើនការបញ្ចេញចោល Amoxicillin មកក្រៅខ្លួន ហើយបណ្តាលឱ្យមានការថយចុះចំនួនសារធាតុសកម្មក្នុងឈាម។
- ឱសថជំនួយបេះដូង (Digoxin): Amoxi-Denk អាចបង្កើនការជា្របចូល Digoxin ទៅក្នុងខ្លួន
- ឱសថប្រឆាំងឈាមកក (Coumarin): បើសិនប្រើដំណាលគ្នាអាចមានការហូរឈាមកើនឡើង។
- ឱសថពន្យារកំណើត៖ ក្នុងករណីកម្រប្រសិទ្ធភាពឱសថពន្យារកំណើតគ្រាប់អាចថយចុះ។ ដូច្នេះត្រូវប្រើឱសថពន្យារកំណើតមិនមែនអ័រម៉ូនបន្ថែម។
- ឥទ្ធិពលលើការពិនិត្យផ្នែកមន្ទីរពិសោធន៍៖ របៀបរកជាតិស្ករក្នុងទឹកនោមខ្លះដែលគេហៅថារបៀបអង់ស៊ីមអាចបង្កឱ្យមានលទ្ធផលវិជ្ជមានក្លែងក្លាយ។ ការកំណត់អត្តសញ្ញាណ Urobilinogen មិនអាចដំណើរការល្អផងដែរ។
- នៅពេលព្យាបាលដោយ Amoxi-Denk លើស្ត្រីមានផ្ទៃពោះ កម្រិតអ័រម៉ូនខ្លះ (Estradiol និង conjugates) វាអាចថយចុះបណ្តោះអាសន្ន។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ស្រ្តីមានផ្ទៃពោះ៖
- Amoxicillin ឆ្លងកាត់សុក។ ជាការប្រយ័ត្នត្រូវប្រើ Amoxi-Denk នៅពេលមានផ្ទៃពោះបានបន្ទាប់ពីគ្រូពេទ្យបានវាយតម្លៃពីផលចំណេញ និងហានិភ័យដោយប្រុងប្រយ័ត្ន។
- ការសិក្សាលើមនុស្សមិនបានបង្ហាញថាមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃទេមកដល់បច្ចុប្បន្ននេះ។
ស្ត្រីបំបៅដោះកូន៖
- Amoxicillin ជា្របចូលក្នុងទឹកដោះម្តាយ។ ទារកបៅដោះអាចរាក និងមានដុះផ្សិតនៅភ្នាសរំអិលដែលអាចមានន័យថាទារកអាចត្រូវបញ្ឈប់ការបៅដោះ។ លទ្ធភាពដែលអាចមានប្រតិកម្មអាល្លែកហ្ស៊ីត្រូវតែពិចារណា។ ទោះបីយ៉ាង អ្នកអាចប្រើ Amoxi-Denk និងហានិភ័យបានសមរម្យរួចហើយ។ ត្រូវពិគ្រោះយោបល់គ្រូពេទ្យ ឬឱសថការីមុនពេលប្រើឱសថណាមួយ។
-
ការប្រុងប្រយ័ត្នជាពិសេស
- បើសិនអ្នកមានប្រតិកម្មអាល្លែកហ្ស៊ី វាអាចមានប្រតិកម្មឆ្លងជាមួយអង់ទីប៊ីយ៉ូទិក Beta-lactame (ឧ. Cephalosporin)។ បើសិនអ្នកមានឆ្លងរោគផ្សិតមុនពេលចាប់ផ្តើមព្យាបាល អ្នកអាចមានប្រតិកម្មអាល្លែកហ្ស៊ីបន្ទាប់ពីប្រើ Penicillin តែមួយកម្រិតដំបូង។
- ចំពោះអ្នកមានជំងឺខ្សោយតម្រងនោម (ការកែតម្រូវកម្រិតប្រើ)
- បើសិនអ្នកជំងឺឆ្លងវីរុស (ជាពិសេសក្នុងករណីជំងឺ Mononucleosis) ឬ ជំងឺមហារីកឈាមរ៉ាំរ៉ៃ។ មានការកើនឡើងប្រតិកម្មអាល្លែកហ្ស៊ីក្នុងករណីនេះ។
- ក្នុងហេតុការមានការរាកធ្ងន់ធ្ងរពេលកំពុងព្យាបាលត្រូវជូដំណឹងគ្រូពេទ្យដោយសារបញ្ហានេះអាចរលាកពោះវៀនធំគម្រាមដល់ជីវិត (Pseudomembranous colitis)
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp