Perindopril erbumine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង2~4mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 8mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់កើតមានរោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) (ហើមត្របកភ្នែក បបូរមាត់ឬអណ្ដាត ពិបាកដកដង្ហើម។ល។)
・អ្នកដែលកំពុងទទួលការលាងឈាមប្រភេទApheresisជាមួយនឹងឧបករណ៍ដែលប្រើប្រាស់សារធាតុDextran sulfate cellulose ឬ Tryptophan-linked polyvinyl alcohol ឬ Polyethylene terephthalate។
・អ្នកដែលកំពុងទទួលការលាងឈាមដោយប្រើប្រាស់ស្រទាប់AN69។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកជំងឺទឹកនោមផ្អែមដែលកំពុងប្រើប្រាស់ឱសថAliskiren fumarate (លើកលែងករណីអ្នកជំងឺមិនមានជម្រើសឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀតដែលមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងសម្ពាធឈាម)។
-
ផលរំខាន
ផលរំខានរួមមាន ក្អក មិនស្រួលក្នុងបំពង់ក ឡើងកន្ទួលក្រហម វិលមុខ ឈឺក្បាល ចង់ក្អួត ។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើមត្របកភ្នែក បបូរមាត់ឬអណ្ដាត ពិបាកដកដង្ហើម (រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema))
- បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយ)
- ស្ពឹកដៃជើងនិងបបូរមាត់ កម្លាំងសាច់ដុំចុះខ្សោយ ស្ពឹកដៃជើង (កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងខ្ពស់)។
-
អន្តរប្រតិកម្ម
・ការលាងឈាមប្រភេទApheresisជាមួយនឹងឧបករណ៍ដែលប្រើប្រាស់សារធាតុDextran sulfate cellulose ឬ Tryptophan-linked polyvinyl alcohol ឬ Polyethylene terephthalate - អាចធ្វើអោយកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។ ដូច្នេះ ហាមប្រើរួមគ្នា។
・ការលាងឈាមដោយប្រើប្រាស់ស្រទាប់AN69 - អាចធ្វើអោយកើតមានរោគប្រតិកម្មធ្ងន់ធ្ងរ(Anaphylaxis)។ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថAliskiren fumarate - អាចធ្វើអោយកើតមានផលរំខានប៉ះពាល់ដល់ តម្រងនោម កម្រិតប៉ូតាស្យូមក្នុងឈាម សម្ពាធឈាម។ ដូច្នេះ ហាមប្រើរួមគ្នា។ (ប៉ុន្តែលើកលែងករណីអ្នកជំងឺមិនមានជម្រើសឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀតដែលមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងសម្ពាធឈាម)។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម(Spironolactone, Triamtereneជាដើម), ឱសថបំពេញជាតិប៉ូតាស្យូមក្នុងរាងកាយ(Potassium chlorideជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង។
・ឱសថប្រភេទARB (Losartan ជាដើម) - អាចធ្វើអោយកើតមានផលរំខានប៉ះពាល់ដល់ តម្រងនោម កម្រិតប៉ូតាស្យូមក្នុងឈាម សម្ពាធឈាម។
・ឱសថបញ្ចុះទឹកនោមនិងសម្ពាធឈាម(Trichlormethiazide, Hydrochlorothiazide, Furosemide ជាដើម) - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។
・ឱសថLithium carbonate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithium កើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs(Indometacinជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះនិងអាចធ្វើអោយប៉ះពាល់ដល់តម្រងនោម។
・ឱសថKallidinogenase - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ម្យ៉ាងទៀត ប្រសិនបើរកឃើញថាមានផ្ទៃពោះក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ត្រូវផ្អាកការប្រើប្រាស់ឱសថនេះភ្លាម។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចផ្ដល់ផលរំខានដូចជា វិលមុខ ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមACE ដើម្បីកាត់បន្ថយការផលិតសារធាតុAngiotensin II ដែលជាសារធាតុមានមុខងារបង្កើនសម្ពាធឈាមនៅក្នុងរាងកាយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp