COVERSYL PLUS 5mg/1.25mg Tablet

ក្រុមហ៊ុនផលិតឱសថ:

 

Les Laboratoires Servier Industrie, France

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

DKSH

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • សកម្មភាពឱសថ
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល
    - ជាប្រភេទឱសថដែលផ្សំឡើងដោយ:
    Perindopril ជា Angiotensin conversion enzyme inhibitor ដែលមានប្រសិទ្ធភាពធ្វើអោយសរសៃឈាមរីក សំរួលដល់ចលនាឈាមរត់ចេញពីបេះដូង។
    Indapamide ជាឱសថដែលមានប្រសិទ្ធភាពបញ្ចុះទឹកនោម
    - ឱសថនេះប្រើសំរាប់ព្យាបាល: ជម្ងឺសម្ពាធឈាមឡើង ឬជម្ងឺលើសឈាម។
    កំរិត និងរបៀបប្រើ
    - ប្រើម្ដង 1 គ្រាប់ 1ដង ក្នុង1ថ្ងៃ។
    - កំរិតប្រើអាចប្រែប្រួលទៅតាមសភាពជម្ងឺ (ឬវេជ្ជបញ្ជារបស់គ្រូពេទ្យ)
    - ឱសថនេះអាចប្រើ(លេប) នៅពេលព្រឹក មុនពេលអាហារជាមួយទឹកមួយកែវ។

    Indication:
    It is an antihypertensive and is used in the treatment of high blood pressure (hypertension).

    Dosage:

    The usual dose is 1 tablet once a day. Take tablet, preferably in the morning and before a meal. Swallow the tablet with a glass of water.

  • ហាមប្រើ

    ហាមប្រើ
    - ចំពោះអ្នកជម្ងឺធ្លាប់អាល្លែកហ្ស៊ីជាមួយធាតុផ្សំណាមួយនៃសារធាតុនេះ ឬជាមួយពួកឱសថ ACE inhibitor ផ្សេងទៀត
    - ចំពោះអ្នកជម្ងឺ ឬសមាជិកគ្រួសារណាមួយធ្លាប់មានរោគសញ្ញាដូចជា: ដកដង្ហើមតឹង ហើមមុខ និងអណ្ដាត រមាស់ខ្លាំង ស្បែកឡើងកន្ទួលក្រហមធ្ងន់ធ្ងរ ជម្ងឺរលាកជាលិកាក្រោមស្បែក ។ល។ ក្រោយពេលប្រើពួកឱសថ ACE inhibitor ផ្សេងទៀត
    - ចំពោះអ្នកមានជម្ងឺថ្លើមធ្ងន់ធ្ងរ ឬជម្ងឺខួរក្បាល
    - ចំពោះអ្នកមានជម្ងឺតម្រងនោមធ្ងន់ធ្ងរ ឬស្ថិតក្នុងដំណាក់កាលលាងឈាម
    - ចំពោះអ្នកជម្ងឺមានកំរិតសារធាតុប៉ូតាស្យូមនៅក្នុងឈាមទាប ឬខ្ពស់
    - ចំពោះអ្នកជម្ងឺដែលសង្ស័យថា មានជម្ងឺខ្សោយសាច់ដុំបេះដូងធ្ងន់ធ្ងរ (កើនឡើងកំរិតជាតិទឹកក្នុងខ្លួន និងពិបាកដកដង្ហើម)
    - ចំពោះស្ត្រីមានផ្ទៃពោះ ឬមានបំណងនឹងមានផ្ទៃពោះ
    - ចំពោះស្ត្រីបំបៅកូន
    - ចំពោះកុមារ

    - If you are allergic to perindopril or any other ACE inhibitor, or to indapamide or any other sulphonamides or any of the other ingredients of COVERSYL PLUS tablet.

    - If you have already experienced symptoms such as wheezing, sudden swelling of the face or tongue, intense itching or severe skin rashes with previous ACE inhibitor treatment or if a member of your family has already had these symptoms in any other circumstances (angioedema).

    - If you have severe liver disease or suffer from a condition called hepatic encephalopathy (neurological disturbances occurring during liver disease).

    - If you have a severe kidney disease or if you are receiving dialysis.

    - If you have abnormally low or high blood potassium.

    - If you are suspected of having untreated decompensated heart failure (severe water retention, difficulty in breathing).

    - If you are more than 3 months pregnant (it is also preferable to avoid taking COVERSYL PLUS.

    - If you are breast-feeding.

  • ផលរំខាន

    ផលរំខានខ្លះៗ
    - ក្នុងពេលប្រើឱសថនេះអាចបណ្ដាលអោយមានផលរំខានមួយចំនួនដូចជា:
    ・ញឹកញាប់ : វិបត្តិក្រពះ ពោះវៀន (ឈឺក្រពះ ឬឈឺក្នុងពោះ មិនឃ្លានអាហារ ចង្អោរ ទល់លាមក វិបត្តិការដឹងរសជាតិ) ស្ងួតមាត់ ក្អកស្ងួត
    ・មិនញឹកញាប់ : សភាពអស់កម្លាំង ធីងធោង ឈឺក្បាល អារម្មណ៍មិននឹងន វិបត្តិដំណេក រមួលក្រពើ ឈឺឆៀបៗ ប្រតិកម្មអាល្លែកហ្ស៊ីដូចជាស្បែកឡើងកន្ទួលក្រហម ស្បែកឡើងជាំ សម្ពាធឈាមចុះ(វិលមុខពេលក្រោកឈរ) រលាកជាលិកានៃស្បែករ៉ាំរ៉ៃនិងធ្ងន់ធ្ងរ
    ・កម្រកើតមាន: ហើមក្រោមស្បែកដែលមានរោគសញ្ញា ដកដង្ហើមតឹង ហើមមុខ ឬអណ្ដាត រមាស់ខ្លាំង ឬស្បែកឡើងកន្ទួលក្រហមធ្ងន់ធ្ងរ គ្រោះថ្នាក់នៃការបាត់បង់ជាតិទឹកចំពោះមនុស្សចាស់ និងអ្នកមានជម្ងឺខ្សោយបេះដូងចំពោះអ្នកមានជម្ងឺខ្សោយថ្លើមអាចបណ្ដាលអោយកើតមានជម្ងឺខួរក្បាល(Hepatic encephalopathy) វិបត្តិគ្រាប់ឈាម វិបត្តិតម្រងនោម វិបត្តិថ្លើមឬលំពែង និងធ្វើអោយលទ្ធផលតេស្តពិនិត្យឈាមប្រែប្រួល។

    - swelling of the face, lips, mouth, tongue or throat, difficulty in breathing.

    - severe dizziness or fainting.

    - usual fast or irregular heart beat.

    in decreasing order of frequency, side effects can include:

    - Commonly: headache, feelings of dizziness, tinnitus (sensation of noises in the ears), light-headedness due to low blood pressure, cough, shortness of breath, gastro-intestinal disorders (nausea, vomiting, abdominal pain, taste disturbances, dry mouth, dyspepsia or difficult digestion, diarrhoea, constipation), allergic reactions (such as skin rashes, itching), cramps, feeling of tiredness.

    - Uncommonly: mood swings, sleep disturbances, bronchospasm (tightening of the chest, wheezing and shortness of breath), angioedema (symptoms such as wheezing, swelling of the face and tongue), urticaria, purpura (red pinpoints on the skin), kidney problems, impotence, sweating.

    - Very rarely: confusion, cardiovascular disorders (irregular heartbeat, angina, heart attack), eosinophilic pneumonia (a rare type of pneumonia), rhinitis (blocked up or runny nose), severe skin reactions such as erythema multiforme. If you suffer from systemic lupus erythematosus (a type of collagen disease), this might get worse. Cases of photosensitivity reactions (a charge in the appearance of the skin) after exposure to the sun of UVA radiation have also been reported.

    - Not known: malaise, life-threatening irregular heartbeat (torsade de pointes), abnormal electrocardiogram tracing, increased levels of liver enzymes.

    Disorders of the kidney, liver or pancreas and changes in laboratory parameters (blood tests) can occur. Your doctor may need to prescribe you blood tests to monitor your condition. In cases of hepatic insufficiency (liver problems) there is a possibility of onset of hepatic encephalopathy (serious neurological disturbances occurring during severe hepatic insufficiency).

  • អន្តរប្រតិកម្ម

    អន្តរកម្មឱសថ
    - ក្នុងករណីប្រើឱសថនេះ មុនពេលប្រើឱសថផ្សេងទៀត ទោះបីឱសថប្រើដោយគ្មានវេជ្ជបញ្ជាក៏ដោយ ត្រូវពិគ្រោះជាមួយគ្រូពេទ្យឬឱសថការី
    - គួរជៀសវាងប្រើឱសថនេះ ក្នុងពេលជាមួយគ្នា និងពួកឱសថដូចជា៖ Lithium (ប្រើសំរាប់ព្យាបាលជម្ងឺ depression), Potassium sparing diuretics, Potassium salts។
    - ក្នុងពេលកំពុងប្រើឱសថនេះ បើមានប្រើពួកឱសថផ្សេងទៀតដូចខាងក្រោម ត្រូវប្រុងប្រយ័ត្ន៖ ឱសថព្យាបាលជម្ងឺសម្ពាធឈាមឡើងផ្សេងទៀត ឱសថព្យាបាលជម្ងឺវិបត្តិចង្វាក់បេះដូង(Procainamide) ឱសថព្យាបាលជម្ងឺប្រគ្រីវ(Allopurinol) ឱសថព្យាបាលជម្ងឺអាល្លែកហ្ស៊ីតឹងច្រមុះផ្ដាសាយ(Terfenadine, Astemizole) ឱសថព្យាបាលជម្ងឺហឺតនិងរលាកសន្លាក់(Corticosteroids) ឱសថព្យាបាលជម្ងឺវិបត្តិប្រព័ន្ធស្វ័យការពារ(Ciclosporin) ឱសថព្យាបាលជម្ងឺមហារីក ឱសថErythromycinចាក់ ឱសថព្យាបាលជម្ងឺគ្រុនចាញ់(Halofantrine) ឱសថព្យាបាលជម្ងឺសួត(Pentamidine) ឱសថព្យាបាលជម្ងឺភ្លេចនិងវិបត្តិការចងចាំចំពោះមនុស្សចាស់(Vincamine) ឱសថព្យាបាលជម្ងឺចុកទ្រូង(Bepridil) ឱសថព្យាបាលជម្ងឺផ្លូវចិត្ត(Sultopride) ឱសថព្យាបាលជម្ងឺចង្វាក់បេះដូងមិនទៀតទាត់(Quinidine, Hydroquinidine, Disopyramide, Amiodarone, Sotalol) ឱសថព្យាបាលជម្ងឺចង្វាក់បេះដូង(Digoxin) ឱសថព្យាបាលជម្ងឺសាច់ដុំរឹងឬស្ពឹក(Beclofen) ឱសថព្យាបាលជម្ងឺទឹកនោមផ្អែម(Insulin, Metformin) ឱសថCalcium ឱសថបន្ទន់លាមក(Senna) ឱសថបំបាត់រលាកមិនមែនsteroids (Ibuprofen ឬ Aspirin ប្រើកំរិតខ្ពស់) ឱសថព្យាបាលជម្ងឺផ្សិត(Amphotericine Bចាក់) ឱសថព្យាបាលជម្ងឺវិបត្តិប្រព័ន្ធប្រសាទកណ្ដាល(Depression anxiety schizophrenia ដូចជា Tricyclic antidepressants neuroleptics) ឱសថព្យាបាល Crohn’s disease (tetracosactide)។
     

    Avoid taking COVERSYL PLUS tablet with:

    - lithium

    - potassium -sparing diuretics (spironolactone, triamterene), potassium salts.

    Treatment with COVERSYL PLUS tablet can be affected by other medicines. Make sure to tell your doctor if you are taking any of the following medicines as special care may be required:

    - other medicines for treating high blood pressure.

    - procainamide (for the treatment of an irregular heart beat).

    - allopurinol (for the treatment of gout).

    - terfenadine or astemizole (antihistamines for hay fever or allergies).

    - corticosteroids used to treat various conditions: severe asthma and rheumatoid arthritis.

    - immunosupressants used for the treatment of auto-immune disorders or following transplant surgery to prevent rejection (e.g. ciclosporin).

    - medicines for the treatment of cancer.

    - erythromycin by injection (an antibiotic).

    - halofantrine (used to treat certain types of malaria).

    - pentamidine (used to treat pneumonia).

    - injectable gold (used to treat rheumatoid polyarthritis).

    - vincamine (used to treat symptomatic cognitive disorders in the elderly, particularly memory loss).

    - bepridil (used to treat angina pectoris).

    - medicines used for heart rhythm problems (e.g. quinidine, hydroquinidine, disopyramide, amiodarone, sotalol).

    - digoxin or other cardiac glycosides (for the treatment of heart problems).

    - baclofen (to treat muscle stiffness occurring in diseases such as multiple sclerosis).

    - medicines to treat diabetes such as insulin or metformin.

    - calcium, including calcium supplements.

    - stimulant laxatives (e.g. senna).

    - NSAIDs (e.g. ibuprofen) or high dose salicylates (e.g. aspirin).

    - amphotericin B by injection (to treat severe fungal infection).

    - medicines to treat mental disorders such as depression, anxiety, schizophrenia, etc. (e.g. tricyclic antidepressants, neuroleptics).

    - tetracosactide (to treat Crohn’s disease).

    It is recommended to take this tablet before a meal.

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ហាមប្រើចំពោះស្ត្រីមានផ្ទៃពោះ ឬមានបំណងនឹងមានផ្ទៃពោះ និង ចំពោះស្ត្រីបំបៅកូន។

     

    Pregnancy

    You should tell your doctor if you think you are (or might become) pregnant.

    Your doctor will normally advise you to stop taking COVERSYL PLUS before becoming pregnant or as soon as you find out that you are pregnant. He or she will recommend you switch to a different medicine instead of COVERSYL PLUS tablet.

    COVERSYL PLUS tablet is not recommended in early pregnancy and must not be taken if you are more than 3 months pregnant, because it can cause serious harm to your child.

    Breast-feeding

    You should not take COVERSYL PLUS tablet if you are breast-feeding

    Tell your doctor if you are breast-feeding or if you are about to start breast-feeding. COVERSYL PLUS tablet is contraindicated in women who are breast-feeding. Your doctor could choose a different treatment if you want to breast-feed, especially if your baby i newborn or was born prematurely. See your doctor immediately.

  • ការប្រុងប្រយ័ត្នជាពិសេស

    ការប្រុងប្រយ័ត្ន
    - ចំពោះអ្នកមានជម្ងឺដូចខាងក្រោម មុនប្រើឱសថនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ៖ មានសរសៃឈាមអារអក(Aortic)រួមតូច ជម្ងឺសាច់ដុំបេះដូងរីកធំ ឬ សរសៃឈាមអាកទែរនាតម្រងនោមរួមតួច មានវិបត្តិបេះដូងឬតម្រងនោម មានជម្ងឺស្បែកឡើងកន្ទួលក្រហមឬស្បែកក្រិន មានជម្ងឺក្រិនឬស្ពឹកសរសៃឈាមអាកទែរ វិបត្តិមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត(បញ្ចេញអ័រម៉ូនទីរុកស៊ីនច្រើន) មានជម្ងឺប្រគ្រីវ មានជម្ងឺទឹកនោមផ្អែម អ្នកមានជម្ងឺតមប្រៃឬអំបិលដែលមានជាតិប៉ូតាស្យូមកំរិតណាមួយកំណត់ អ្នកជម្ងឺដែលប្រើពួកឱសថ Lithium, potassium sparing diuretics (គួរជៀសវាងប្រើក្នុងពេលជាមួយគ្នានឹងឱសថ coversyl plus)
    - ក្នុងពេលប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យក្នុងករណី៖ អ្នកជម្ងឺនឹងត្រូវប្រើថ្នាំសណ្ដំឬត្រូវវះកាត់ធំ អ្នកជម្ងឺទើបនឹងទទួលរងនូវជម្ងឺរាកឬក្អួត អ្នកជម្ងឺនឹងត្រូវដកយកជាតិCholesterolចេញពីឈាមដោយប្រើម៉ាស៊ីន(LDL) អ្នកជម្ងឺនឹងត្រូវព្យាបាលប្រតិកម្មអាល្លែកហ្ស៊ីដោយសារសត្វល្អិតទិចឬខាំ អ្នកជម្ងឺនឹងត្រូវប្រើសារធាតុ ដើម្បីថតតម្រងនោម ឬក្រពះដោយកាំរស្មីអ៊ិច(X-Ray)
    - ចំពោះអ្នកអត្តពលកម្មគួរជៀសវាងប្រើឱសថនេះ ព្រោះអាចបណ្ដាលអោយលទ្ធផលតេស្តឱសថញៀន វិជ្ជមាន
    - គួរជៀសវាងប្រើឱសថនេះ ក្នុងពេលបញ្ជាយានយន្ត ឬគ្រឿងម៉ាស៊ីន

    Inform your doctor before taking this tablet:

    - if you are aortic stenosis (narrowing of the main blood vessel supplying the kidney with blood),

    - if you have a heart or kidney disease,

    - if you have a liver disease,

    - if you suffer from a collagen disease (skin disease) such as systemic lupus erythematosus or scleroderma,

    - if you suffer from hyperparathyroidism (excess parathyroid hormones),

    - if you suffer from gout,

    - if you have diabetes,

    - if you are on a salt restricted diet or if you use salt substitutes which contain potassium,

    - if you take lithium or potassium-sparing diuretics (spironolactone, triamterene) at the same time as COVERSYL PLUS tablet.

    You must tell your doctor if you think that you are (or might become) pregnant. This tablet is not recommended in early pregnancy, and must not be taken if you are more than 3 months pregnant, as it may cause serious harm to your baby if used at that stage.

    Also inform your doctor that you are taking COVERSYL PLUS tablet:

    - if you re to undergo anaesthesia and/or surgery,

    - if you have recently suffered from diarrhoea and vomiting, if you are dehydrated,

    - if you are to undergo low density lipoprotein (LDL) apheresis (which is removal of cholesterol from your blood by a machine),

    - if you are going to have desensitization treatment to reduce the effects of an allergy to bee or wasp stings,

    - if you are to undergo a medical test that requires injection of an iodinated contrast agent (a substance that makes organs like the kidneys or stomach visible by X-ray).

    COVERSYL PLUS tablet should not be taken by children.

    This medicinal product is not recommended for use in patients with galactose intolerance, Lapp lactase deficiency or glucose-galactose malabsorption syndrome (rare hereditary conditions).

  • សកម្មភាពឱសថ

    This tablet is a combination of two active ingredients, perindopril and indapamide. It is an anti-hypertensive and is used in the treatment of high blood pressure (hypertension).

    Perindopril belongs to a class of medicines called angiotensin converting enzyme inhibitors (ACE inhibitors). It works by widening the blood vessels, which makes it easier for your heart to pump blood through them. Indapamide is a diuretic. Diuretics increase the amount or urine produced by the kidneys. However, indapamide is different from other diuretics, as it only causes a slight increase in the amount of urine produced. Each of the active ingredients reduces blood pressure and they work together to control your blood pressure.

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp