TRIPLIXAM Tablet
ក្រុមហ៊ុនផលិតឱសថ:
Servier Ireland Industrie, Ireland
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
DKSH
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Perindopril arginine 5mg, Indapamide 1.25mg, Amlodipine 5mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
Triplixam ជាឱសថដែលផ្សំដោយសារធាតុសកម្ម3៖ Perindopril, Indapamide និង Amlodipine ។ ជាឱសថប្រឆាំងសំពាធឈាមខ្ពស់ប្រើសម្រាប់ព្យាបាលសំពាធឈាមឡើងខ្ពស់ (Hypertension) ។ អ្នកជំងឺដែលបានលេបឱសថពីរគ្រាប់ផ្សេងគ្នាដែល 1គ្រាប់មាន Perindopril និង Indapamide និង 1គ្រាប់ទៀតមាន Amlodipine អាចលេបជំនួសឱសថ Triplixam ដែលមានសារធាតុសកម្ម 3មុខនូវកម្រិតប្រើដូចគ្នា។
សារធាតុសកម្មនីមួយៗបន្ថយសំពាធឈាម។ វាធ្វើសកម្មភាពរួមគ្នាដើម្បីគ្រប់គ្រងសំពាធឈាមរបស់អ្នក៖
- Peridopril ស្ថិតក្នុងក្រុម ACE Inhibitors ។ វាធ្វើសកម្មភាពរួមគ្នាដើម្បីគ្រប់គ្រងសំពាធឈាមរបស់អ្នក៖
- Indapamide ជាឱសថបញ្ចុះទឹកនោម (ស្ថិតក្នុងក្រុម Thiazidique ហៅថាស្រឡាយ Sulfamide ។ ឱសថបញ្ចុះទឹកនោម បង្កើនបរិមាណទឹកនោមដែលផលិតនៅតម្រងនោម។ ទោះបីយ៉ាងណា Indapamide ជាឱសថបញ្ចុះទឹកនោមខុសពីឱសថបញ្ចុះទឹកនោមដទៃទៀតពីព្រោះវាបង្កើនបរិមាណទឹកនោមដែលផលិតនៅតម្រងនោមតិចតួចតែប៉ុណ្ណោះ។
- Amlodipine ជាឱសថអង់តាហ្គូនីសរបស់កាល់ស្យូម (ស្ថិតក្នុងក្រុមឱសថ Dihydropyridine)។ វាមានសកម្មភាពពង្រីកសរសៃឈាមដែលសម្រួលដល់ការឆ្លងកាត់ឈាមក្នុងសរសៃឈាមនេះ។
កម្រិត និងរបៀបប្រើ៖
ប្រើលេបតាមមាត់ ជានិច្ចកាលលេបឱសថនេះតាមការណែនាំរបស់គ្រូពេទ្យ ឬឱសថការី។ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឱសថការីបើសិនអ្នកមិនប្រាកដ។
លេបឱសថនេះជាមួយទឹក 1កែវ យកល្អលេបពេលព្រឹក និងមុនពេលបាយ។ គ្រូពេទ្យនឹងតម្រូវកម្រិតប្រើរបស់អ្នក។
ធម្មតាលេបម្តង 1គ្រាប់ 1ថ្ងៃលេបម្តងគត់។
-
ហាមប្រើ
- ចំពោះអ្នកងាយប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ
- បើអ្នកធ្លាប់មានរោគសញ្ញាដូចជាការដកដង្ហើមឮសូរ ហើមមុខឬអណ្តាត រមាស់ស្បែកខ្លាំង ឬកន្ទួលក្រហមស្បែកធ្ងន់ធ្ងរនៅពេលព្យាបាលកាលពីលើកមុន ដោយឱសថ ACE inhibitors ឬបើសិនអ្នក ឬសមាជិកគ្រួសារអ្នកមានរោគសញ្ញានេះទោះបីពេលណាក៏ដោយ (សភាពជំងឺដែលគេហៅថាការហើមសរសៃក្រោមស្បែក)
- បើសិនមានជំងឺថ្លើមធ្ងន់ធ្ងរ ឬអ្នកមានវិបត្តិខួរក្បាលដោយសារឈឺថ្លើម
- បើសិនគ្រូពេទ្យគិតថាអ្នកមានជំងឺខ្សោយបេះដូងមិនបានព្យាបាល (ខ្វះជាតិទឹកខ្លាំងពិបាកដកដង្ហើម)
- បើសិនអ្នកបានប្រើឱសថមិនមែនព្យាបាលចង្វាក់បេះដូងដែលអាចពន្យារវិបត្តិចង្វាក់បេះដូងដែលមានគ្រោះថ្នាក់ស្លាប់ (Torsades de pointes)
- បើសិនអ្នកមានការរួមតូចនៃ Valves អាអ័របេះដូង (ស្ទះអាអ័រ)
- បើសិនមានការឈឺចាប់ពីជំងឺបេះដូងខ្សោយបន្ទាប់ពីមានជំងឺក្រិនសាច់ដុំបេះដូង
- បើសិនមានសំពាធឈាមទាប
- បើសិនមានកម្រិតប៉ូតាស្យូមទាបក្នុងឈាម
- បើសិនមានវិបត្តិតម្រងនោមធ្ងន់ធ្ងរ
- បើសិនអ្នកកំពុងលាងឈាម
- បើសិនមានតម្រងនោមខ្សោយមធ្យម (ចំពោះ Triplixam 10mg/2.5mg/5mg និង 10mg/2.5mg/10mg
- បើសិនអ្នកមានផ្ទៃពោះលើសពី 3ខែ (គួរចៀសវាងប្រើ Triplixam នៅពេលមានផ្ទៃពោះ)
- បើសិនអ្នកបំបៅដោះ
- បើសិនអ្នកមានជំងឺតម្រងនោម ឬមានបញ្ហាតម្រងនោម ហើយព្យាបាលដោយឱសថ Aliskiren (ឱសថព្យាបាលសំពាធឈាមខ្ពស់)
-
ផលរំខាន
ដូចឱសថដទៃទៀតដែរ ឱសថនេះអាចបង្កឱ្យមានផលរំខានខ្លះៗ ប៉ុន្តែមិនកើតមានទូទៅលើគ្រប់មនុស្សនោះទេ។ ឈប់ប្រើឱសថនេះ ហើយពិគ្រោះយោបល់គ្រូពេទ្យជាបន្ទាន់ បើអ្នកសំគាល់ឃើញថាមានផលរំខានផ្សេងៗទៀត៖
- ដកដង្ហើមឮសូរកើតមានភ្លាម ឈឺទ្រូង ដង្ហក់ ឬពិបាកដកដង្ហើម (ប៉ះពាល់ តិចតួច) (ប៉ះពាល់រហូតដល់អ្នកជំងឺ 1នាក់លើ 100)
- មានការហើមត្របកភ្នែក មុខ បបូរមាត់ (ប៉ះពាល់តិចតូច) ប៉ះពាល់រហូតដល់ អ្នកជំងឺ 1 នាក់លើ 100)
- ហើមមាត់ អណ្តាត បំពង់ក ដែលអាចបណ្តាលឱ្យពិបាកដង្ហើមខ្លាំង (ប៉ះពាល់តិចតួច) (ប៉ះពាល់រហូតដល់អ្នកជំងឺ 1នាក់លើ 100)
- ធីងធោង ឬសន្លប់ខ្លាំង (ប៉ះពាល់តិចតួច) (ប៉ះពាល់រហូតដល់ 1 លើ 10)
- វិបត្តិបេះដូង (ដោយកម្រខ្លាំង) (ប៉ះពាល់រហូតដល់អ្នកជំងឺ 1នាក់លើ10000) ចង្វាក់បេះដូងដើរលឿនជ្រុល ឬខុសធម្មតា (មិនអាចកំណត់បាន) ឬចង្វាក់បេះដូងមិនទៀងដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត (មិនអាចកំណត់បាន)។
- រលាកលំពែងអាចបណ្តាលឱ្យមានការឈឺពោះ និងខ្នងធ្ងន់ធ្ងរដោយរួមមានភាពល្ហិតល្ហៃខ្លាំង (កម្រខ្លាំង) (ប៉ះពាល់រហូតដល់អ្នកជំងឺ 1នាក់លើ 1000)
តាមលំដាប់ថយចុះការកើតមានផលរំខានអាចរួមមាន៖
- ការកើតមានញឹកញាប់ (ប៉ះពាល់រហូតដល់អ្នកជំងឺ 1នាក់លើ10)៖ ឈឺក្បាល ធីងធោងបេះដូងដើរញាប់ខ្លាំង (អ្នកនៅដឹងចង្វាក់បេះដូង) ក្រហមមុខ-ក វិលមុខមានអារម្មណ៍ដូចម្ជុលចាក់វិបត្តិគំហើញ (មើលឃើញរូបពីរ) ហ៊ឺងត្រចៀក ឈឺក្បាលតិចតួចដោយសារសំពាធឈាមទាប ដង្ហក់ វិបត្តិក្រពះពោះវៀន (ចង្អោរ ក្អួត ឈឺពោះ សាបមាត់ ពិបាករំលាយអាហារ រាក ទល់លាមក) ប្រតិកម្មអាល្លែកហ្ស៊ី (ដូចជាកន្ទួលក្រហមស្បែក រមាស់) រមួលសាច់ដុំ អស់កំលាំង ងងុយដេកហើមកែងជើង (ហើម)
- ការកើតមានមិនសូវញឹកញាប់ (ប៉ះពាល់រហូតដល់អ្នកជំងឺ 1នាក់លើ 100)៖ អារម្មណ៍ប្រែប្រួល ព្រួយអន្ទះសារ ធ្លាក់ទឹកចិត្ត បញ្ហាដំណេក កន្ទួលស្បែក សន្លប់ បាត់បង់វិញ្ញាណឈឺចាប់រលាកច្រមុះ (តឹង ឬហៀរសំបោរ) បត់ជើងធំប្រែប្រួល ជ្រុះសក់ ស្បែកពណ៌ស្វាយ (ចំណុចក្រហមតូចៗលើស្បែក) បាត់ពណ៌ស្បែក ឈឺចាប់ ល្ហិតល្ហៃ បញ្ហាតម្រងនោម វិបត្តិការបញ្ចេញនោម នោមច្រើនពេលយប់ បញ្ចេញនោមយូរ លិង្គមិនឡើងរឹង គ្រុន ឬសីតុណ្ហភាពក្នុងខ្លួនកើនឡើង ឈឺដោះ ឬដោះឡើងធំលើបុរស ទម្ងន់ថយចុះ ឬកើនឡើងកោសិកាឈាមខ្លះ កើនឡើងកម្រិតប៉ូតាស្យូមកើនក្នុងឈាម ជាតិស្ករក្នុងឈាមថយចុះ កម្រិតសូដ្យូមក្នុងឈាមថយចុះ ចង្វាក់បេះដូងដើរញាប់ រលាកសរសៃឈាម ប្រតិកម្មពន្លឺ (ប្រែប្រួលពណ៌លើស្បែក) បន្ទាប់ពីត្រូវកំដៅថ្ងៃកាំរស្មី UVA សិប្បនិម្មិត ពងបែកកញ្ចុំលើស្បែក ហើមដៃ កែងជើង Creatinine ក្នុងឈាមកើនឡើង ជាតិអ៊ុយរ៉េកើនក្នុងឈាមធ្លាក់ចុះ ស្ងួតមាត់។
- ផលរំខានកើតមានដោយកម្រ (ប៉ះពាល់រហូតដល់អ្នកជំងឺ 1នាក់លើ 1000)៖ ប្រកាច់ប្រែប្រួលប៉ារ៉ាមែត្រ មន្ទីរពិសោធន៍៖ កម្រិតអង់ស៊ីមថ្លើមកើនឡើង កម្រិត Bilurubin ខ្ពស់ក្នុងសេរ៉ូម។
- ផលរំខានកើតមានដោយកម្រខ្លាំង (ប៉ះពាល់រហូតដល់អ្នកជំងឺ 1នាក់ 10000)៖ ចំនួនកោសិកាឈាមសថយចុះចំនួនបា្លកែតថយចុះ (ដែលបណ្តាលឱ្យងាយជាំ និងឈាមច្រមុះ) ខ្វះឈាម (កោសិកាឈាមថយចុះ) វិបត្តិសរសៃឈាមបេះដូង (ចង្វាក់បេះដូងដើរមិនទៀង ឈឺទ្រូង (ថ្កាម និងខ្នង ឈឺពេលខំប្រឹង និងដោយបញ្ហាចរន្តឈាមចូលក្នុងបេះដូង) ការដាច់សរសៃឈាមក្នុងខួរក្បាល) ជំងឺសួត (ជំងឺសួតប្រភេទកម្រ) ហើមអញ្ចាញធ្មេញ ប្រតិកម្មស្បែកធ្ងន់ធ្ងររួមមាន កន្ទួលក្រហមស្បែកខ្លាំង ក្រហមពេញខ្លួន រមាស់ខ្លាំង ពងទឹកលើស្បែក របក និងហើមស្បែក ក្រហមស្បែក (កន្ទួលក្រហមស្បែកដែលចាប់ផ្តើមដោយមានក្រហមរមាស់នៅលើមុខ ដៃ និងជើងហូរឈាម អញ្ចាញធ្មេញទន់ ឬរីកធំ មុខងារថ្លើមខុសធម្មតា បញ្ហាតម្រងនោមធ្ងន់ធ្ងរ) ស្បែកឡើងលឿង ហើមពោះខុសធម្មតា (រលាកក្រពះ) វិបត្តិសរសៃប្រសាទដែលបង្កឱ្យមានការខ្សោយ ស្ពឹក តឹងសាច់ដុំកើនឡើង ជាតិស្ករក្នុងឈាមក្នុងខួរក្បាលដោយសារសំពាធឈាមទាបពេក។
- មិនដឹងមូលហេតុ (ការកើតមានផលរំខានមិនអាចវាយតម្លៃបានពីទិន្នន័យដែលមាន)៖ Hepatic encephalopathy (ជំងឺខួរក្បាលដោយសារជំងឺថ្លើម) បើសិនអ្នកមានជំងឺក្រហមស្បែកពេញខ្លួន (ប្រភេទជំងឺ Collagen) នេះអាចកាន់តែធ្ងន់ធ្ងរ។ ការប្រែប្រួលប៉ារ៉ាម៉ែត្រមន្ទីរពិសោធន៍ (ការធ្វើតេស្តឈាម) អាចកើតមាន។ គ្រូពេទ្យអាចត្រូវការឱ្យពិនិត្យឈាមដើម្បីតាមដានជំងឺ។
-
អន្តរប្រតិកម្ម
ត្រូវប្រាកដថាបានជូនដំណឹងគ្រូពេទ្យបើសិនអ្នកបានប្រើឱសថខាងក្រោមនេះដែលទាមទារឱ្យមានថែទាំជាពិសេស៖
- ឱសថព្យាបាលជំងឺលើសសំពាធឈាមដទៃទៀត រួមមាន Aliskiren ឱសថបញ្ចុះទឹកនោម (ឱសថបង្កើនទឹកនោមផលិតដោយតម្រងនោម)។
- ឱសថរក្សាជាតិប៉ូតាស្យូមសម្រាប់ព្យាបាលបេះដូងខ្សោយ៖ Eplerenone និង Spironolactone កម្រិតប្រើនៅចន្លោះ 12.5-50ម.ក្រ ក្នុង 1ថ្ងៃ។
- ឱសថសណ្តំ
- សារធាតុគីមីប្រើសម្រាប់ថតកាំរស្មី X
- Bepridil (សម្រាប់ព្យាបាលឈឺទ្រូង)
- Moxifloxacine, Sparfloxacine (ឱសថព្យាបាលជំងឺឆ្លង)
- Methadone (ប្រើព្យាបាលការញៀន)
- Dofetilide, Ibutilide, Bretylium, Cisapride, Diphemamil, Procainmid, Quindine, Hydroquindine, Disopyamide, Amiodarone, Sotalol (សម្រាប់ព្យាបាលចង្វាក់បេះដូងដើរមិនទៀង)
- Verapamil, Diltiazem (ឱសថបេះដូង)
- Digoxin ឬ Glycosides ផ្សេងទៀត (សម្រាប់ព្យាបាលជំងឺបេះដូង)
- អង់ទីប៊ីយ៉ូទិចខ្លះប្រើសម្រាប់ព្យាបាលជំងឺឆ្លងដូចជា Rifampicin, Erythromycin, Clarithromycin ។
- itraconazole, Ketoconazole, Amphotericine B injection (ព្យាបាលជំងឺផ្សិត)
- Allopurinol (ព្យាបាលជំងឺប្រគ្រីវ)
- Mizolastine, Terfenadine ឬ Astemizole (Antihistamine សម្រាប់ព្យាបាលគ្រុនផ្តាសាយ ឬអាល្លែកហ្ស៊ី)
- Corticosteroids សម្រាប់ព្យាបាលជំងឺផ្សេងៗរួមមាន ការកើតហឺតធ្ងន់ធ្ងរ និងរលាកសន្លាក់គ្រប់កន្លែងនឹងឱសថប្រឆាំងរលាកមិនមែនស្តេរ៉ូអ៊ីដ (ឧទា. Acetyl Salicy acid)។
- ឱសថបន្ថយប្រព័ន្ធភាពស៊ាំប្រើសម្រាប់ព្យាបាលវិបត្តិប្រព័ន្ធភាពស៊ាំ ឬបន្ទាប់ពីការវះកាត់ផ្សាំសរីរាង្គដើម្បីបង្ការការមិនស៊ីគ្នារបស់សរីរាង្គ (Ciclosporin, Tacrolims)
- អំបិលមាសជាពិសេសប្រើចាក់តាមសរសៃ (ប្រើព្យាបាលរោគសញ្ញារលាកសន្លាក់គ្រប់កន្លែង)
- Halofantrine (ប្រើសម្រាប់ព្យាបាលជំងឺគ្រុនចាញ់)
- Baclofen ប្រើសម្រាប់ព្យាបាលរឹងសាច់ដុំក្នុង ជំងឺឡើងក្រិនកោសិកា
- ឱសថព្យាបាលទឹកនោមផ្ទែមដូចជា Insulin, Metformin
- Calcium ដូចជាឱសថបំប៉ន Calcium
- Vincamine (ប្រើសម្រាប់ព្យាបាលវិបត្តិការចងចាំលើមនុស្សចាស់រួមទាំងការបាត់ការចងចាំ)
- ឱសថព្យាបាលវិបត្តិផ្លូវចិត្តដូចជា ការធ្លាក់ទឹកចិត្ត ការព្រួយអន្ទះសារ ជំងឺវិកលចរិក (ឧទា.ឱសថប្រឆាំងការព្រួយអន្ទះសារ Tricyclic ឱសថប្រឆាំងការព្រួយអន្ទះសារដូច Imipramine ឱសថសណ្តំ)
- Pentamidine (ប្រើព្យាបាលជំងឺសួត)
- Ritonavir, Indinavir, Nelfinavir (ហៅថាឱសថរារាំង Protease ប្រើព្យាបាល HIV)
- Hypercum Perforatum (St.Johnwort)
- Trimethoprim (ព្យាបាលជំងឺឆ្លង)
- Heparin (ឱសថកុំឱ្យឈាមកក)
- ឱសថប្រើសម្រាប់ព្យាបាលសំពាធឈាមទាប សន្លប់ កើតហឺត (ឧទា. Ephedrine, Noradrenaline, or adrenaline)
- Nitroglycerin និង nitrates ផ្សេងទៀត ឬឱសថពង្រីកសរសៃឈាមទៀតដែលអាចធ្វើឱ្យសំពាធឈាមចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
បើសិនអ្នកមានផ្ទៃពោះ ឬបំបៅដោះកូន ឬអ្នកគិតថាមានផ្ទៃពោះ ឬមានគម្រោងមានកូន ត្រូវសួរយោបល់គ្រូពេទ្យ ឬឱសថការីមុនពេលប្រើឱសថនេះ។
- ស្រ្តីមានផ្ទៃពោះ៖ ត្រូវជូនដំណឹងគ្រូពេទ្យបើអ្នកគិតថាមានផ្ទៃពោះ (ឬសង្ស័យថាមាន)។ គ្រូពេទ្យនឹងបញ្ឈប់ការប្រើ Triplixam មុនពេលអ្នកមានផ្ទៃពោះ ឬអ្នកដឹងថាអ្នកមានផ្ទៃពោះ។ គាត់នឹងណែនាំឱ្យប្រើឱសថផ្សេងជំនួស Triplixam ។ Triplixam ហាមប្រើនៅពេលចាប់ផ្តើមមានផ្ទៃពោះ និងមិនត្រូវប្រើបើសិនអ្នកមានផ្ទៃពោះលើសពី 3ខែព្រោះវាអាចបំផ្លាញធ្ងន់ធ្ងរទារកក្នុងផ្ទៃចាប់ពី ខែទី3នៃការមានផ្ទៃពោះ។
- ស្ត្រីបំបៅកូន៖ ត្រូវជូនដំណឹងគ្រូពេទ្យបើសិនអ្នកបំបៅដោះកូន ឬចាប់ផ្តើមបំបៅដោះកូន។ Triplixam ហាមប្រើនៅពេលបំបៅដោះកូន ហើយគ្រូពេទ្យអាចជ្រើសរើសការព្យាបាលផ្សេងទៀត បើសិនអ្នកចង់បំបៅដោះកូន ជាពិសេសបើកូនអ្នកជាក្មេងទើបនឹងកើត ឬកូនកើតមិនគ្រប់ខែ។
-
ការប្រុងប្រយ័ត្នជាពិសេស
ប្រាប់គ្រូពេទ្យ ឬឱសថការី ឬគិលានុប្បដ្ឋាក មុននឹងប្រើ Triplixam បើសិនអ្នកមានករណីដូចតទៅនេះ៖
- បើសិនអ្នកមានជំងឺសាច់ដុំបេះដូងរីក។
- បើសិនអ្នកខ្សោយបេះដូង ឬបញ្ហាបេះដូង។
- មានការកើនឡើងនៃសំពាធឈាមធ្ងន់ធ្ងរ (វិបត្តិនៃការកើនឡើងសំពាធឈាម)។
- បើសិនមានជំងឺថ្លើម
- បើសិនមានជំងឺ Collage (ជំងឺសើរស្បែក) ដូចជាមានពងក្រហមលើស្បែកពេញខ្លួន ឬរោគក្រិនស្បែក
- បើសិនអ្នកជំងឺកំណកជាតិខ្លាញ់នៅសរសៃឈាមអាកទែ (សរសៃអាកទែឡើងរឹង)
- បើសិនអ្នកត្រូវពិនិត្យក្រពេញទីរ៉ូអ៊ីត
- បើសិនមានជំងឺប្រគ្រីវ
- បើសិនមានជំងឺទឹកនោមផ្អែម
- បើសិនអ្នកតមប្រៃ (ប្រើជាតិសូដ្យូមតិច) ឬបើអ្នកប្រើសារធាតុជំនួយជាតិអំបិលដែលមានជាតិប៉ូតាស្យូម
- បើសិនអ្នកប្រើ Lithium ឬឱសថបញ្ចុះទឹកនោមរក្សាជាតិប៉ូតាស្យូម (Spironolactone, Triamterene) ពីព្រោះការប្រើវាជាមួយ Trplixam ត្រូវជៀសវាង
- បើសិនអ្នកព្យាបាលដោយឱសថ Aliskiren (ឱសថព្យាបាលសំពាធឈាមខ្ពស់)
- បើសិនអ្នកមានវ័យចាស់ ហើយត្រូវការតម្លើងកម្រិតប្រើ
- បើសិនអ្នកមានស្បែកពណ៌ខ្មៅ គ្រោះថ្នាក់នៃការហើមសរសៃក្រោមស្បែក (ហើមមុខ បបូរមាត់ មាត់ អណ្តាត បំពង់ក ដែលអាចបណ្តាលឱ្យពិបាកលេប និងដង្ហើម) ខ្លាំង ហើយប្រសិទ្ធភាពការបញ្ចុះសំពាធឈាមថយចុះ។
- បើសិនអ្នកកំពុងលាងឈាមជាមួយភ្នាសដែលមានជម្រាបខ្ពស់ (Membrane a haute permiabilite)
- បើសិនអ្នកមានវិបត្តិតម្រងនោម
- មានជាតិអាស៊ីតច្រើនក្នុងឈាមបណ្តាលឱ្យមានការដកដង្ហើមញាប់
- បើសិនអ្នកមានចលនាឈាមរត់ខ្សោយក្នុងខួរក្បាល (សំពាធឈាមខ្សោយក្នុងខួរក្បាល)
- បើសិនអ្នកមានការហើមមុខ បបូរមាត់ មាត់ អណ្តាត បំពង់ក ដែលអាចបណ្តាលឱ្យពិបាកលេប និងដកដង្ហើម (ហើមសរសៃក្រោមស្បែក) អាចមាននៅពេលណាក៏បាននៅពេលកំពុងព្យាបាល ត្រូវបញ្ឈប់ការព្យាបាលភ្លាមហើយទាក់ទងផ្ទាល់ជាមួយគ្រូពេទ្យ។ គ្រូពេទ្យអាចពិនិត្យឈាមរបស់អ្នកដើម្បីរកអត្រតិចតួច នៃជាតិសូដ្យូម ឬប៉ូតាស្យូម ឬអត្រាខ្ពស់របស់ Ca។
* ត្រូវជូនដំណឹងគ្រូពេទ្យ ឬបុគ្គលិកសុខាភិបាលផ្សេងទៀតថាអ្នកកំពុងលេប Triplixam បើអ្នក៖
- ត្រូវប្រើឱសថសណ្តំ និង/ឬ ត្រូវវះកាត់
- រាកថ្មីៗ ឬក្អួត ឬខ្វះជាតិទឹក
- កំពុងច្រោះឈាម ឬការញែកដកចេញ LDL-lipoproteins ពីឈាម (ដែលតម្រូវឱ្យយកចេញ Cholesterole ពីឈាមរបស់អ្នកដោយប្រើម៉ាស៊ីន)
- កំពុងទទួលការព្យាបាលដើម្បីបន្ថយអាលែ្លកហ្ស៊ីដោយសារឃ្មុំទិច ឬកែ្អបខាំ
- លើចំណុចកំពុងពិនិត្យសុខភាពដែលតម្រូវឱ្យមានចាប់សារធាតុគីមីដើម្បីថតកាំរស្មី X
-
សកម្មភាពឱសថ
1. សម្រួលការបញ្ចេញទឹកប្រមាត់
មានសកម្មភាពបញ្ចេញទឹកប្រមាត់ខ្លាំង ដោយជំរុញការបញ្ចេញទឹកប្រមាត់ក្នុងថ្លើម និងបង្កើនមុខងារទឹកប្រមាត់។ មានករណីមួយចំនួនបានរាយការណ៍ថា ឱសថនេះត្រូវបានប្រើសម្រាប់ព្យាបាលជំងឺមានគ្រួសក្នុងថង់ទឹកប្រមាត់ ឬបំពង់ទឹកប្រមាត់ដោយពុំចាំបាច់វះកាត់ ពីព្រោះវាមានសកម្មភាពរំលាយគ្រួស Cholesterol ក្នុងប្រមាត់បានល្អប្រសើរ។ សកម្មភាពរំលាយគ្រួសក្នុងប្រមាត់របស់ URSA បន្ថយអត្រាខ្ពស់ហួសហេតុនៃ Cholesterol ដែលបង្កជាគ្រួសក្នុងប្រមាត់ ហើយការរំលាយនេះនាំឱ្យមានការផ្លាស់ប្តូរដល់អត្រាសមាសធាតុ Lipide ក្នុង acide biliaire ធ្វើឱ្យលក្ខណៈ Surface-active របស់ទឹកប្រមាត់សកម្ម និងបង្កើនលទ្ធភាពរំលាយគ្រួស Cholesterol ក្នុងប្រមាត់។
2. ជំរុញសកម្មភាពអង់ស៊ីមរបស់ Lipase:
URSA ជំរុញសកម្មភាពរបស់អង់ស៊ីម Lipase បន្ថយ tension de surface របស់ lipide ធ្វើអេស្ទែរកម្ម lipide ។
3. ជំរុញការបញ្ចេញរសក្រពះ៖
URSA ជំរុញការបញ្ចេញ រសក្រពះ ពោះវៀន និងលំពែង ហើយបង្កើនបរិមាណ Trypsine ។ សកម្មភាពនេះចូលរួមកែសម្រួល ជំងឺក្រពះ ពោះវៀនដូចជា ការពិបាករំលាយអាហារ និងចង្អោរ។
4. ជំរុញការស្រូបយកជីវជាតិ B1 និង B2 :
URSA មានសកម្មភាពជំរុញល្អប្រសើរក្នុងការធ្វើអេស្ទែរកម្ម ជីវជាតិ B1 និង B2 ក្នុងពេលមានជំងឺថ្លើមមានឥទ្ធិពលល្អ។
5. បង្កើនអត្រាស្តុកទុកនូវជីវជាតិ C ក្នុងសរីរាង្គ៖
URSA បង្កើនអត្រាស្តុកទុកនូវជីវជាតិ C ក្នុងសរីរាង្គដោយកម្រិតការបញ្ចេញជីវជាតិ C ទៅក្រៅខ្លួន។
1-Cholagogic action:
URSA has a strong cholagogic action by promoting bile acid secretion in the liver and increases biliary function of bile pigment. Also a number of cases have been reported that the drug was applied for cholelithiasis to cure without surgical operation since it has an excellent cholesterol gallstone-dissolving actions.
The gallstone-dissolving action URSA reduces excessive high level of cholesterol, which causes production of gallstones in human beings, and this leads to change the ratio of the lipid ingredients in bile acid, to activate the surface-active of bile itselt, and to increase the ability to dissolve cholesterol gallstones.
2-Lipase activation:
URSA activates lipase activity, lowers the surface tension of lipids, and then esterifies it. This action was illustrated in a number of clinical reports that it contributed to promoting digestive function.
3-Promotion of gastric secretion:
URSA promotes secretion of gastric, intestinal and pancreatic juice and increase volume of trpsin, a kind of protease. This action was contributed to exhibiting improvement of gastrointestinal disease such as dyspepsia and nausea.
4-Promotion of absorption and esterification of vitamin B1 and B2:
URSA has a best excellent promoting action of esterification of vitamin B1 and B2 among other bile acids and increases the bioequivalence of them so that it can show a good effect on the treatment of vitamin B1 and B2 in case of liver disease.
5-Increasement of the storage rate of vitamin C in organs:
URSA increases the storage rate of vitamin C in organs by controlling the extracorporeal excretion of vitamin C.
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp