Indapamide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងទៀតជាដើមហេតុ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 2mg ក្រោយអាហារពេលព្រឹក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ត្រូវចាប់ផ្ដើមប្រើពីកម្រិតទាបទៅ និង បង្កើនកម្រិតបន្តិចម្ដងៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថប្រភេទសាយអាហ្ស៉ាយ(Thiazide diuretics) និង ឱសថដែលស្រដៀងនោះ(ឱសថChlorthalidone ជាដើម)។

      ・អ្នកដែលកំពុងមានអាការៈគ្មានទឹកនោម។

      ・អ្នកដែលមានជំងឺមុខងារតម្រងនោមចុះខ្សោយលក្ខណៈស្រួចស្រាវ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃសារធាតុសូដ្យូមនិងប៉ូតាស្យូមថយចុះនៅក្នុងរាងកាយ។

    • ផលរំខាន

      ផលរំខានរួមមាន វិលមុខ ចង់ក្អួត អស់កម្លាំង ឡើងកន្ទួលក្រហម រមាស់ស្បែក ស្នាមក្រហមលើស្បែក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ មុខក្រហម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN) ជំងឺErythema Exsudativum Multiforme)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ក្អួតចង្អោរ សាច់ដុំកន្ត្រាក់ (កម្រិតសូដ្យូមក្នុងឈាមធ្លាក់ចុះទាប)

      - អស់កម្លាំង ចង្វាក់បេះដូងខុសប្រក្រតី (កម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទBarbiturate, ឱសថបំបាត់ការឈឺចាប់ប្រភេទOpium alkaloids, គ្រឿងស្រវឹង- អាចធ្វើអោយកើតមានអាការៈងងឹតមុខ។

      ・ឱសថបង្កើនសម្ពាធឈាម (Noradrenaline, Adrenaline) - អាចធ្វើអោយសកម្មភាពបង្កើនសម្ពាធឈាមនៃឱសថទាំងនេះថយចុះ។ ចំពោះអ្នកជំងឺដែលត្រូវទទួលការវះកាត់ អ្នកជំងឺគួរផ្អាកការប្រើប្រាស់ឱសថHydrochorothiaideជាបណ្ដោះអាសន្ន។

      ・ឱសថTubocurarine, ឱសថPancuronium - អាចធ្វើអោយសកម្មភាពស្ពឹកនៃឱសថទាំងនេះកើនឡើង។ ចំពោះអ្នកជំងឺដែលត្រូវទទួលការវះកាត់ អ្នកជំងឺគួរផ្អាកការប្រើប្រាស់ឱសថHydrochorothiaideជាបណ្ដោះអាសន្ន។

      ・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែខ្លាំង។

      ・ឱសថDigoxin, ឱសថDigitoxin - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

      ・ឱសថLithium carbonate - អាចធ្វើអោយសកម្មភាពនៃឱសថLithium carbonateកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថស្តេរ៉ូអ៊ីត, ឱសថACTH, ឱសថGlycyrrhizin - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាមរួមទាំងថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមថយចុះ។

      ・ឱសថបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ប្រភេទNSAIDs(Indometacin ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថប្រភេទសាយអាហ្ស៉ាយ(Thiazide diuretics)ថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដោយសារឱសថនេះមានសកម្មភាពបញ្ចុះទឹកនោម អ្នកជំងឺមិនគួរប្រើឱសថនេះនៅពេលល្ងាចឬពេលយប់នោះទេ ព្រោះអាចធ្វើអោយរំខានដល់ដំណេក។

      ・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ម្យ៉ាងទៀត គ្រឿងស្រវឹងអាចធ្វើអោយកើតមានអាការៈងងឹតមុខខ្លាំង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹង នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការស្រូបចូលវិញនៃអ៊ីយ៉ុងសូដ្យូម(Na+)និងជាតិទឹកនៅក្នុងតម្រងនោម ដើម្បីជម្រុញការបញ្ចេញទឹកនោម ធ្វើអោយសម្ពាធឈាមថយចុះ។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពទប់ស្កាត់ការកន្ត្រាក់នៃសាច់ដុំនៅតាមសរសៃឈាម ធ្វើអោយសរសៃឈាមមិនរួមតូច ដែលនេះក៏មានប្រសិទ្ធិភាពធ្វើអោយសម្ពាធឈាមថយចុះផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp