Phenylephrine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការពង្រីកកូនក្រមុំភ្នែកសម្រាប់ធ្វើរោគវិនិច្ឆ័យឬព្យាបាលជំងឺភ្នែកមួយចំនួន។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំនួយដល់ការព្យាបាលអាការៈសម្ពាធឈាមចុះទាបខ្លាំងលក្ខណៈស្រួចស្រាវឬស្ថានភាពប្រតិកម្មធ្ងន់ធ្ងរ(Shock) ដែលកើតមានឡើងនៅក្នុងជំងឺផ្សេងៗ។
- ព្យាបាលអាការៈកន្ត្រាក់ញាប់នៃបេះដូងដោយសារបញ្ហានៅផ្នែកខាងលើថតក្រោមនៃបេះដូងដែលកើតឡើងម្ដងៗ(Paroxysmal supraventricular tachycardia)។
- ពន្យារប្រសិទ្ធិភាពនៃការប្រើថ្នាំស្ពឹក។
-
កម្រិតប្រើប្រាស់
ករណីថ្នាំបន្តក់ភ្នែក (5%):
បន្តក់ក្នុងភ្នែក 1ដង1~2តំណក់។
ករណីថ្នាំចាក់:
・ករណីប្រើជាជំនួយដល់ការព្យាបាលអាការៈសម្ពាធឈាមចុះទាបខ្លាំងលក្ខណៈស្រួចស្រាវឬស្ថានភាពប្រតិកម្មធ្ងន់ធ្ងរ(Shock) ដែលកើតមានឡើងនៅក្នុងជំងឺផ្សេងៗ ឬ នៅក្នុងការព្យាបាលអាការៈកន្ត្រាក់ញាប់នៃបេះដូងដោយសារបញ្ហានៅផ្នែកខាងលើថតក្រោមនៃបេះដូងដែលកើតឡើងម្ដងៗ(Paroxysmal supraventricular tachycardia):
- ករណីចាក់ក្រោមស្បែក និង ចាក់ក្នុងសាច់ដុំ:
មនុស្សពេញវ័យ:ប្រើ1ដង 2~5mg ចាក់ក្រោមស្បែកឬចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ត្រូវស្ថិតក្នុងចន្លោះ1~10mg ហើយកម្រិតប្រើនៅលើកដំបូងមិនត្រូវហួសពី5mgនោះទេ។ ករណីប្រើច្រើនជាងមួយដង ត្រូវទុកគម្លាតនៃការប្រើរយៈពេល 10~15នាទី។- ករណីចាក់តាមសរសៃវ៉ែន:
មនុស្សពេញវ័យ:ប្រើ1ដង 0.2mg ដោយផ្ទាល់ ឬ ដោយលាយជាមួយសេរ៉ូមប្រៃឬសេរ៉ូមរីងហ្កឺ(Ringer's solution)ឬសេរ៉ូមគ្លុយកូស5%ជាដើមបរិមាណ10mL រួចចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ត្រូវស្ថិតក្នុងចន្លោះ0.1~0.5mg។ ករណីប្រើច្រើនជាងមួយដង ត្រូវទុកគម្លាតនៃការប្រើរយៈពេល 10~15នាទី។- ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន:
លាយឱសថនេះ0.5~1.0mgនៅក្នុង・ករណីប្រើនៅក្នុងការពន្យារប្រសិទ្ធិភាពនៃការប្រើថ្នាំស្ពឹក:
ជាទូទៅ ប្រើដោយលាយឱសថនេះ1mgនៅក្នុងថ្នាំស្ពឹក20mL។
-
ហាមប្រើ
ករណីថ្នាំបន្តក់ភ្នែក:
・អ្នកដែលមានកត្តាមូលហេតុធ្វើអោយសម្ពាធក្នុងភ្នែកកើនឡើង ដូចជា បញ្ហាទាក់ទងនឹងផ្នែកAnterior chamberឬAngleនៃភ្នែក។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ករណីថ្នាំចាក់:
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានអាការៈនៃចង្វាក់បេះដូងដើរលឿនដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីថ្នាំបន្តក់ភ្នែក:
ផលរំខានរួមមាន ត្របកភ្នែកក្រហមឬហើមឬរមាស់ រលាកស្បែក រលាកភ្នែក ស្រវាំងភ្នែក ឈឺភ្នែក ទើសក្នុងភ្នែក សម្ពាធឈាមកើនឡើង ។ល។
ករណីថ្នាំចាក់:
ផលរំខានរួមមាន ឈឺក្បាល ស្ពឹកឬញ័រដៃជើង ស្នាមក្រហមលើស្បែក ថប់ទ្រូង ពិបាកដកដង្ហើម ក្អួតចង្អោរ។ល។
-
អន្តរប្រតិកម្ម
ករណីថ្នាំចាក់:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទMAO inhibitors - អាចធ្វើអោយសម្ពាធឈាមកើនឡើងខុសប្រក្រតី។
・ឱសថព្យាបាលជំងឺបាក់ទឹកចិត្ត(Depression)ប្រភេទTricyclic antidepressants (ឱសថImipramine, Amitriptyline ជាដើម) - អាចធ្វើអោយសកម្មភាពនៃPhenylephrine hydrochlorideកើនឡើង និង សម្ពាធឈាមកើនឡើងខុសប្រក្រតី។
・ឱសថជម្រុញការសម្រាលកូន(Oxytocin, Ergotamine ជាដើម) - អាចធ្វើអោយសកម្មភាពនៃPhenylephrine hydrochlorideកើនឡើង និង សម្ពាធឈាមកើនឡើងខុសប្រក្រតី។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំបន្តក់ភ្នែក:
・ក្រោយប្រើប្រាស់ឱសថនេះ កូនក្រមុំភ្នែកនឹងរីកធ្វើអោយពិបាកមើលឃើញច្បាស់ ដូច្នេះ មុនពេលកូនក្រមុំភ្នែកត្រឡប់មកសភាពដើមវិញ អ្នកជំងឺគួរចៀសវាងការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ដូចជាការបើកបររថយន្តជាដើម។ ម្យ៉ាងទៀត គួរពាក់វ៉ែនតាខ្មៅជាដើមដើម្បីកុំអោយសម្លឹងត្រូវពន្លឺព្រះអាទិត្យឬពន្លឺខ្លាំងដោយផ្ទាល់។ ជាទូទៅ កូនក្រមុំភ្នែកដែលរីកនឹងវិលត្រឡប់មកសភាពដើមវិញក្រោយរយៈពេល5ទៅ6ម៉ោងបន្ទាប់ពីប្រើឱសថនេះ។
ករណីថ្នាំចាក់:ត្រូវប្រុងប្រយ័ត្នកុំអោយសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតី។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលα1 (α1 receptors)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp