Levofloxacin hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺមុនខ្ទុះលើស្បែក ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកក្រពេញទឹកដោះ ជំងឺខ្ទុះជុំវិញទ្វារធំ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំងជំងឺរលាកឬខ្ទុះជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកផ្នែកខាងលើនៃក្រពេញពងស្វាស(Epididymitis) ជំងឺរលាកបង្ហួរនោម ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកពោះវៀនដោយសារឆ្លងមេរោគ ជំងឺគ្រុនពោះវៀន(Typhoid fever) ជំងឺParatyphoid fever ជំងឺអាសន្នរោគ(Cholera) ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis) ជំងឺរលាកផ្នែកខាងក្រៅនៃត្រចៀក ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកក្រពេញទឹកមាត់លក្ខណៈមានខ្ទុះ ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកចង្កា ជំងឺពិសធ្យូង(Anthrax) ជំងឺBrucellosis ជំងឺប៉ែស(Plague) ជំងឺទន្សាយព្រៃ(Rabbit feverឬTularemia) ជំងឺរបេងសួតនិងរបេងផ្សេងទៀត ជំងឺគ្រុនQ។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកសួត ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកផ្នែកខាងលើនៃក្រពេញពងស្វាស(Epididymitis) ជំងឺរលាកស្រោមពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺគ្រុនពោះវៀន(Typhoid fever) ជំងឺParatyphoid fever ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺពិសធ្យូង(Anthrax) ជំងឺBrucellosis ជំងឺប៉ែស(Plague) ជំងឺទន្សាយព្រៃ(Rabbit feverឬTularemia) ជំងឺគ្រុនQ។

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺរលាកត្របកភ្នែក ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកភ្នែក(Conjunctivitis) ) ជំងឺរលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) ប្រើនៅក្នុងការសម្លាប់មេរោគនៅមុននិងក្រោយការវះកាត់ភ្នែក។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 500mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ចំពោះជំងឺរបេង ជាទូទៅត្រូវប្រើជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត។ ចំពោះជំងឺគ្រុនពោះវៀន(ជំងឺThyphoid feverនិងជំងឺParatyphoid) លេប1ថ្ងៃ1ដង500mg រយៈពេល14ថ្ងៃ។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង500mg ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលប្រហែល60នាទី។ ចំពោះជំងឺគ្រុនពោះវៀន(ជំងឺThyphoid feverនិងជំងឺParatyphoid) ត្រូវប្រើរយៈពេល14ថ្ងៃ រួមទាំងរយៈពេលប្រើថ្នាំលេបផងដែរករណីអ្នកជំងឺត្រូវប្ដូរទៅប្រើថ្នាំលេបវិញ។

      ករណីថ្នាំបន្តក់ភ្នែក (0.5% និង 1.5%):

      បន្តក់ក្នុងភ្នែក 1ដង1តំណក់, 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬជាមួយនឹងឱសថOfloxacin ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ (អាចមានករណីលើកលែងសម្រាប់ជំងឺធ្ងន់ធ្ងរដូចជាជំងឺពិសធ្យូង(Anthrax) ជំងឺអាសន្នរោគ(Cholera) នៅពេលត្រូវផ្ដល់អាទិភាពចំពោះការព្យាបាលជំងឺទាំងនេះ)។

      ・កុមារ(ជាទូទៅ ក្រោមអាយុ15ឆ្នាំ) (អាចមានករណីលើកលែងសម្រាប់ជំងឺធ្ងន់ធ្ងរដូចជាជំងឺAnthrax សូមពិនិត្យមើលព័ត៌មានបន្ថែម)

      ករណីថ្នាំបន្តក់ភ្នែក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬជាមួយនឹងឱសថOfloxacin ឬជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទQuinolone។

    • ផលរំខាន

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហមលើស្បែក គេងមិនលក់ វិលមុខ ឈឺក្បាល ក្អួតចង្អោរ រាករូស អារម្មណ៍មិនស្រួលក្នុងពោះ ឈឺពោះ អាការៈប្រតិកម្មនៅកន្លែងចាក់ថ្នាំ(ស្នាមក្រហម រមាស់ ហើម ឈឺ)។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ស្នាមក្រហមលើស្បែក រងាញាក់ ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់(រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ពងទឹក ដំបៅ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - អាការៈប្រកាច់

      - ឈឺទ្រូង បេះដូងលោតញាប់ អារម្មណ៍មិនស្រួលក្នុងទ្រូង (អាការៈនៃចង្វាក់បេះដូងដើរលឿនដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia), QTអូសបន្លាយវែង)

      - ក្ដៅខ្លួន អស់កម្លាំង បរិមាណទឹកនោមថយចុះ ហើមដៃជើងនិងមុខ (មុខងារតម្រងនោមថយចុះ រលាកតម្រងនោម)

      - ក្អួតចង្អោរ បាត់បង់ចំណង់អាហារ អស់កម្លាំង រមាស់ ភ្នែកនិងស្បែកឡើងពណ៌លឿង (រលាកថ្លើម មុខងារថ្លើមថយចុះ ខាន់លឿង)

      - ក្តៅខ្លួន ឈឺបំពង់ក អស់កម្លាំង ងាយហូរឈាមតាមច្រមុះ អញ្ចាញឬក្រោមស្បែក (ជំងឺគ្រាប់ឈាមសថយចុះប្រភេទAgranulocytosis ជំងឺប្លាកែតថយចុះ ជាដើម)

      - ក្តៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួត)

      - ឈឺពោះ រាករូស ចង់ក្អួត (ជំងឺរលាកពោះវៀនធំធ្ងន់ធ្ងរ)

      - ឈឺសាច់ដុំ អស់កម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - បែកញើស បេះដូងលោតញាប់ អស់កម្លាំង (ជាតិស្ករក្នុងឈាមធ្លាក់ចុះ)

      - ឈឺសរសៃសាច់ដុំជើងនិងហើម (រលាកសរសៃសាច់ដុំជើង(Achilles tendonitis) ដាច់សរសៃសាច់ដុំជើង ជាដើម)

      - ស្មារតីមិននឹងនរ មិនស្គាល់ទីកន្លែងឬពេលវេលា ចលនាឬការនិយាយស្ដីមិនប្រក្រតី ធ្លាក់ទឹកចិត្ត (ជំងឺផ្នែកស្មារតី)

      - ក្ដៅខ្លួន ឈឺសន្លាក់ មានស្នាមជាំតាមស្បែក (រលាកសរសៃឈាម)

      - ធ្លាក់ត្របកភ្នែក ភ្នែកមើលឃើញរូបបែងភាគ អស់កម្លាំងសាច់ដុំនៅពេលធ្វើចលនា (ជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)។

      ករណីថ្នាំបន្តក់ភ្នែក:

      ផលរំខានរួមមាន ក្រហាយភ្នែក រមាស់ភ្នែក ជីវ្ហាវិញាណខុសប្រក្រតី(រសជាតិល្វីងជាដើម) ឡើងកន្ទាលត្រអាកលើស្បែក ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ស្នាមក្រហមលើស្បែក ពិបាកដកដង្ហើម ហើមត្របកភ្នែក (រោគប្រតិកម្មធ្ងន់ធ្ងរ)

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថ Fenbufen, Flurbiprofen axetil, Flurbiprofen, Diclofenac, Amfenac, Ketoprofen, Loxoprofen, Pranoprofen, Zaltoprofen ជាដើម - អាចធ្វើអោយមានអាការៈប្រកាច់។

      ・ឱសថប្រឆាំងអាស៊ីតក្រពះដែលមានសារធាតុអាលុយមីញ៉ូម ម៉ាញេស្យូម កាល់ស្យូម និង ថ្នាំជាតិដែក - អាចធ្វើអោយការស្រូបសារធាតុឱសថថយចុះ។ គួរពិសារថ្នាំទាំងនេះក្រោយពិសារថ្នាំLevofloxacin រយៈពេលមួយទៅពីរម៉ោង។

      ・ថ្នាំប្រឆាំងកំណកឈាមWarfarin - សកម្មភាពរបស់Warfarinកើនឡើង ធ្វើអោយមានផលរំខានដូចជាងាយហូរឈាម ឈាមក្រកក។ល។

      ・ឱសថដែលមានឥទ្ធិពលធ្វើអោយQTអូសបន្លាយ (Delamanid ជាដើម) - អាចធ្វើអោយQTកាន់តែអូសបន្លាយ

      ករណីថ្នាំចាក់:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថ Fenbufen, Flurbiprofen axetil, Flurbiprofen Diclofenac, Amfenac, Ketoprofen, Loxoprofen, Pranoprofen, Zaltoprofen ជាដើម - អាចធ្វើអោយមានអាការៈប្រកាច់។ អាចប្រើរួមគ្នាបាន ប៉ុន្តែត្រូវតាមដានផលរំខានអោយបានដិតដល់។

      ・ថ្នាំប្រឆាំងកំណកឈាមWarfarin - សកម្មភាពរបស់Warfarinកើនឡើង ធ្វើអោយមានផលរំខានដូចជាងាយហូរឈាម ឈាមក្រកក។ល។

      ・ឱសថដែលមានឥទ្ធិពលធ្វើអោយQTអូសបន្លាយ (Delamanid ជាដើម) - អាចធ្វើអោយQTកាន់តែអូសបន្លាយ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ (អាចមានករណីលើកលែងសម្រាប់ជំងឺធ្ងន់ធ្ងរដូចជាជំងឺAnthrax សូមពិនិត្យមើលព័ត៌មានបន្ថែម)។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំបន្តក់ភ្នែក:

      ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលេប:

      ・ឱសថនេះអាចផ្ដល់ផលរំខានទាក់ទងនឹងស្មារតី ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬធ្វើការងារដែលមានគ្រោះថ្នាក់។

      ・ដើម្បីទប់ស្កាត់កុំអោយកើតមានភាពស៊ាំទៅនឹងឱសថ គួរប្រើប្រាស់ឱសថនេះក្នុងរយៈពេលខ្លីចាំបាច់តែប៉ុណ្ណោះ។

      ・ករណីប្រើឱសថនេះរួមជាមួយឱសថផ្សេងទៀតនៅក្នុងការព្យាបាលជំងឺរបេង អាចបណ្ដាលអោយប៉ះពាល់ដល់មុខងារថ្លើមធ្ងន់ធ្ងរ ដូច្នេះ ត្រូវពិនិត្យមុខងារថ្លើមជាប្រចាំក្នុងអំឡុងពេលព្យាបាល។

      ករណីថ្នាំចាក់:

      ・ឱសថនេះអាចផ្ដល់ផលរំខានទាក់ទងនឹងស្មារតី ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬធ្វើការងារដែលមានគ្រោះថ្នាក់។

      ・ដើម្បីទប់ស្កាត់កុំអោយកើតមានភាពស៊ាំទៅនឹងឱសថ គួរប្រើប្រាស់ឱសថនេះក្នុងរយៈពេលខ្លីចាំបាច់តែប៉ុណ្ណោះ។

      ករណីថ្នាំបន្តក់ភ្នែក:

      ・មិនត្រូវកាន់ដបថ្នាំអោយប៉ះត្រូវភ្នែកនោះទេ ព្រោះអាចនាំអោយជាប់មេរោគនៅមាត់ដបថ្នាំ។

      ・ករណីត្រូវប្រើរួមជាមួយថ្នាំបន្តក់ភ្នែកផ្សេងទៀត គួរទុកគម្លាតពីគ្នារយៈពេលយ៉ាងហោចណាស់5នាទី។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទញូគីណូឡូនឬហ្វូលុយអូរ៉ូគីណូឡូន(New quinolone or Fluoroquinolone antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp