Omeprazole Sodium Hydrate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺដែលរួមមានអាការៈហូរឈាមដូចខាងក្រោម ករណីអ្នកជំងឺមិនអាចប្រើប្រាស់ថ្នាំលេបបាន: ជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច ជំងឺដំបៅដោយសារស្ត្រេសលក្ខណៈស្រួចស្រាវ បញ្ហាភ្នាសក្រពះលក្ខណៈស្រួចស្រាវ ដែល។ - បណ្ដុំរោគសញ្ញាZollinger-Ellison ក្នុងករណីអ្នកជំងឺដែលមិនអាចប្រើប្រាស់ថ្នាំលេបបាន។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: មនុស្សពេញវ័យ:ប្រើ1ដង20mg លាយជាមួយសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5% ដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែន 1ថ្ងៃ2ដង។ ឬក៏ អាចលាយជាមួយសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5%បរិមាណ 20mL ដើម្បីចាក់តាមសរសៃវ៉ែនយឺតៗ 1ថ្ងៃ2ដង។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថAtazanavir Sulfate ឬ ឱសថRilpivirine hydrochloride។ 
- 
                    ផលរំខានផលរំខានរួមមាន រាករូសឬលាមកជ្រាយ ឈឺបំពង់ក ក្ដៅខ្លួន ដំបៅមាត់ ជីវ្ហាវិញាណខុសប្រក្រតី ឡើងកន្ទួលក្រហម រមាស់ស្បែក ប៉ះពាល់មុខងារថ្លើម ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ពិបាកដកដង្ហើម កន្ទាលត្រអាក ហើមមុខ បបូរមាត់និងអណ្ដាត (រោគប្រតិកម្មធ្ងន់ធ្ងរ) - រួយខ្លួន ក្ដៅខ្លួន ឈាមច្រមុះ ហូរឈាមក្រោមស្បែក (រោគសញ្ញានៃការថយចុះគ្រាប់ឈាមស គ្រាប់ឈាមក្រហម ប្លាកែត) - ចង់ក្អួត ក្អួតចង្អោរ អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង) - ក្ដៅខ្លួន ក្អក ដង្ហក់ (រលាកសួតប្រភេទInterstitial pneumonia) - បរិមាណទឹកនោមថយចុះ ខ្សត់ទឹកនោម ក្ដៅខ្លួន (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ ជំងឺរលាកតម្រងនោមប្រភេទInterstitial nephritis) - ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺRhabdomyolysis) - ក្តៅខ្លួន អស់កម្លាំង កន្ទួលក្រហមនៅលើស្បែក ភ្នែកនិងក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) - មើលមិនសូវច្បាស់ (ប៉ះពាល់ចក្ខុវិញាណ)។ 
- 
                    អន្តរប្រតិកម្ម・ឱសថAtazanavir Sulfate, ឱសថRilpivirine hydrochloride - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថDiazepam, ឱសថPhenytoin, ឱសថCilostazol - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។ ・ឱសថWarfarin - អាចធ្វើអោយសកម្មភាពនៃឱសថWarfarinកើនឡើង។ ・ឱសថTacrolimus hydrate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថTacrolimus hydrateកើនឡើង។ ・ឱសថDigoxin, ឱសថMetildigoxin - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។ ・ឱសថItraconazole - អាចធ្វើអោយសកម្មភាពនៃItraconazoleថយចុះ។ ・ឱសថប្រភេទប្រឆាំងអង់ស៊ីមTyrosine kinase(Gefitinib, Erlotinib) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។ ・ឱសថVoriconazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថOmeprazoleកើនឡើង។ ・ឱសថNelfinavir mesilate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថNelfinavir mesilateថយចុះ។ ・ឱសថSaquinavir mesilate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថSaquinavir mesilateកើនឡើង។ ・ឱសថClopidogrel sulfate - អាចធ្វើអោយសកម្មភាពនៃឱសថClopidogrel sulfateថយចុះ។ ・ឱសថMethotrexate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថMethotrexateកើនឡើង។ ・អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’s Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថOmeprazzoleថយចុះ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពទប់ស្កាត់ដំណើរការនៃគ្រឿងចម្លងប្រូតុង(Proton pumpឬH+,K+-ATPase)នៅក្នុងក្រពះ ដែលមានតួនាទីនៅក្នុងដំណាក់កាលចុងក្រោយនៃការបញ្ចេញអាស៊ីតក្រពះ ធ្វើអោយកម្រិតនៃជាតិអាស៊ីតនៅក្នុងក្រពះថយចុះ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
