Mecobalamin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទនៅតាមអវៈយវៈ(Peripheral neuropathy)។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាល៖

      - ជំងឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទនៅតាមអវៈយវៈ(Peripheral neuropathy)។

      - ជំងឺខ្វះឈាមប្រភេទMegaloblastic anemia ដែលកើតឡើងដោយសារកង្វះវីតាមីនបេ12ក្នុងរាងកាយ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1500μg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      ・ជំងឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទនៅតាមអវៈយវៈ(Peripheral neuropathy):

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង500μg, 1សប្ដាហ៍3ដង ចាក់ក្នុងសាច់ដុំឬចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ជំងឺខ្វះឈាមប្រភេទMegaloblastic anemia ដែលកើតឡើងដោយសារកង្វះវីតាមីនបេ12:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង500μg, 1សប្ដាហ៍3ដង ចាក់ក្នុងសាច់ដុំឬចាក់តាមសរសៃវ៉ែន រយៈពេលប្រមាណ2ខែ។ បន្ទាប់ពីនោះ ប្រើ1ដង500μg រៀងរាល់1~3ខែម្ដង ចាក់ក្នុងសាច់ដុំឬចាក់តាមសរសៃវ៉ែន។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម បាត់បង់ចំណង់អាហារ ក្អួតចង្អោរ រាករូស។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ ដៃជើងត្រជាក់ វិលមុខ (អាការៈដូចទៅនឹងរោគប្រតិកម្មធ្ងន់ធ្ងរ)។ (ករណីថ្នាំចាក់)

    • សកម្មភាពឱសថ

      ឱសថនេះមានតួនាទីជាកូអង់ស៊ីម(Coenzyme)ដែលជួយដល់សកម្មភាពនៃអង់ស៊ីមសំយោគមេត្យូនីនដោយបំលែងអាមីណូអាស៊ីតហូម៉ូស៊ីស្ទេអ៊ីន(Homocysteine)ទៅជាអាមីណូអាស៊ីតមេត្យូនីន(Methionine) ព្រមទាំងចូលរួមនៅក្នុងប្រតិកម្មផ្សេងៗទៀតនៃប្រព័ន្ធសរសៃប្រសាទ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp