Lysozyme hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈហើមដែលកើតមាននៅក្នុងជំងឺរលាកឆ្អឹងសងខាងច្រមុះរ៉ាំរ៉ៃ(Chronic sinusitis)

      - អាការៈពិបាកខាកស្លេស្ម នៅក្នុងជំងឺរលាកទងសួត ជំងឺហឺត(Bronchial asthma) និង ជំងឺរបេងសួត

      - អាការៈហើមដែលកើតមាននៅក្នុងជំងឺខ្ទុះនៅធ្មេញ(Pyorrhea alveolaris)លក្ខណៈរលាក

      - អាការៈហូរឈាមនៅក្នុងពេលវះកាត់ឬក្រោយពេលវះកាត់លក្ខណៈតូច (ទាក់ទងនឹងធ្មេញឬតម្រងនោម)

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ គេប្រើឱសថនេះនៅក្នុងការព្យាបាលអាការៈរលាកភ្នែករ៉ាំរ៉ៃ (Chronic conjunctivitis)។

      ករណីថ្នាំលាបឬបិទលើស្បែក:

      ជាទូទៅ គេប្រើឱសថនេះនៅក្នុងការព្យាបាលដំបៅនៅលើស្បែក រួមមាន ដំបៅគ្រែ(Bedsore) ដំបៅដោយរលាកភ្លើង ដំបៅដោយត្រូវរបួស ដំបៅដោយសារជំងឺប៉ោងសរសៃវ៉ែន(Varicose Vein) ដំបៅដោយសារជំងឺរើម ដំបៅដោយសារការប្រើវិទ្យុសកម្ម ដំបៅដោយសារការប្រើឱសថ ដំបៅដោយសារជំងឺទឹកនោមផ្អែម ដំបៅនៅក្រោយពេលវះកាត់។ល។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ករណីអាការៈហើមដែលកើតមាននៅក្នុងជំងឺរលាកឆ្អឹងសងខាងច្រមុះរ៉ាំរ៉ៃ(Chronic sinusitis) អាការៈពិបាកខាកស្លេស្ម(នៅក្នុងជំងឺរលាកទងសួត ជំងឺហឺត(Bronchial asthma) និង ជំងឺរបេងសួត) និង អាការៈហូរឈាមនៅក្នុងពេលវះកាត់ឬក្រោយពេលវះកាត់លក្ខណៈតូច:

      មនុស្សពេញវ័យ:លេប1ថ្ងៃ60~270mg បែងចែកជា3ដងក្នុង1ថ្ងៃ។ មិនត្រូវប្រើឱសថនេះរយៈពេលវែងលក្ខណៈរ៉ាំរ៉ៃនោះទេ។

      ・ករណីអាការៈហើមដែលកើតមាននៅក្នុងជំងឺខ្ទុះនៅធ្មេញ(Pyorrhea alveolaris)លក្ខណៈរលាក:

      មនុស្សពេញវ័យ:លេប1ថ្ងៃ180~270mg បែងចែកជា3ដងក្នុង1ថ្ងៃ។ មិនត្រូវប្រើឱសថនេះរយៈពេលវែងលក្ខណៈរ៉ាំរ៉ៃនោះទេ។

      ករណីថ្នាំបន្តក់ភ្នែក (0.5%):

      ជាទូទៅ ប្រើ1ដង1~2តំណក់ 1ថ្ងៃច្រើនដង បន្តក់ក្នុងភ្នែក។

      ករណីថ្នាំលាប(5%)ឬបិទលើស្បែក:

      ប្រើក្នុងបរិមាណសមស្របទៅតាមទំហំនៃដំបៅ។ ជាគោលការណ៍ ប្រើ1ថ្ងៃ1~ច្រើនដង លាបឬបិទនៅលើដំបៅដែលសម្អាតនិងសម្លាប់មេរោគរួច។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងផ្នែកសនៃស៊ុត។

    • ផលរំខាន

      ផលរំខានធ្ងន់ធ្ងរ រួមមាន អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) អាការៈស្រដៀងនឹងរោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis)(ទឹកមុខស្លេកស្លាំង ត្រជាក់ដៃជើង សម្ពាធឈាមចុះទាប បាត់បង់ស្មារតី ពិបាកដកដង្ហើម ជាដើម) អាការៈងាយប្រតិកម្ម(Hypersensitivity)។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដោយសារ Lysozyme hydrochlorideជាសារធាតុដែលផលិតពីផ្នែកសនៃស៊ុត ដូច្នេះ ហាមប្រើឱសថនេះចំពោះអ្នកជំងឺដែលមានរោគប្រតិកម្មទៅនឹងស៊ុត។

    • សកម្មភាពឱសថ

      មានសកម្មភាពដូចជា បំបែកម៉ូលេគុលប្រូតេអ៊ីន រំលាយនិងជម្រុញកាបញ្ចេញស្លេស្មឬសារធាតុខ្ទុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp