Chondroitin sulfate sodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈធ្ងន់ត្រចៀកដោយសារបញ្ហាទទួលការភ្ញោចពីសម្លេង(Sensorineural hearing loss)លក្ខណៈកំពុងវិវត្ត (រួមទាំងករណីរបួសដោយសារសម្លេងខ្លាំង(Noise-induced hearing loss ឬ Acoustic trauma))

      - អាការៈឈឺសរសៃប្រសាទលក្ខណៈមានរោគសញ្ញាច្រើន (Symptomatic neuralgia)

      - អាការៈឈឺចង្អេះ

      - អាការៈឈឺសន្លាក់

      - ជំងឺរលាកនៅជុំវិញសន្លាក់ស្មា(Shoulder periarthritis) ឬហៅថាជំងឺFrozen shoulder។

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការការពារស្រទាប់លើនៃកញ្ចក់ភ្នែក(Cornea)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 20~300mg ដោយចាក់តាមសរសៃវ៉ែនឬចាក់ក្នុងសាច់ដុំ។

      ប៉ុន្តែ ករណីប្រើដើម្បីបំបាត់ការឈឺចាប់ ត្រូវប្រើឱសថនេះក្នុងករណីដែលអ្នកជំងឺមិនអាចទទួលឱសថបំបាត់ការឈឺចាប់ប្រភេទលេបបានឬក្នុងករណីឱសថទាំងនោះមិនមានប្រសិទ្ធិភាពតែប៉ុណ្ណោះ ហើយនៅពេលដែលអ្នកជំងឺអាចប្រើប្រាស់ឱសថលេបបានហើយ ត្រូវរួសរាន់ផ្លាស់ប្ដូរទៅប្រើឱសថប្រភេទលេបវិញ។ គួរប្រើឱសថក្នុងទម្រង់ចាក់តាមសរសៃវ៉ែនចំពោះរោគសញ្ញាដែលកើតឡើងភ្លាមៗ(លក្ខណៈស្រួចស្រាវ)តែប៉ុណ្ណោះ។

      ករណីថ្នាំបន្តក់ភ្នែក (1% និង 3%):

      ជាទូទៅ ប្រើ1ដង1~2តំណក់ 1ថ្ងៃ2~4ដង ដោយបន្តក់ទៅក្នុងភ្នែក។

    • ហាមប្រើ

      ករណីថ្នាំចាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp