CARTIGEN FORTE Tablet
ក្រុមហ៊ុនផលិតឱសថ:
Natures only, Inc, USA
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Glucosamine sulfate potassium chloride 750mg, Chondroitin sulfate sodium 100mg, Methyl sulfonyl methane 250mg, vitamin D3 200IU, Vitamin E 12.5, Vitamin C 30mg, Selenium 70μg, Zinc 4mg, Manganese 3mg, Chromium 50μg, Copper 0.5mg, Boron 0.5mg, Silicon 2mg.
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គោលបំណងក្នុងការប្រើប្រាស់:
ការផ្សំបញ្ចូលគ្នារវាងគ្លុយកូសាមីននិងកុងដ្រូអ៊ីទីនស៊ុលផាតអាចជួយកាត់បន្ថយការឈឺចាប់ដែលបណ្ដាលមកពីជំងឺរលាកសន្លាក់ជង្គង់។ មេទីលស៊ុលផូនីលមេតានការពារការខូចខាតនៃឆ្អឹងខ្ចីព្រមទាំងធ្វើការដូចថ្នាំបំបាត់ការឈឺចាប់។ សារធាតុចិញ្ចឹមដែលមាននៅក្នុងផលិតផលនេះជួយដាស់ដល់ការរីកលូតលាស់នៃឆ្អឹងខ្ចីពង្រឹងភាពស៊ាំប្រឆាំងនឹងការរលាក។ វីតាមីនចម្រុះធ្វើអោយភាពស៊ាំកាន់តែខ្លាំងនិងបំពេញមុខងារជាអង់ទីអុកស៊ីដង់។
កម្រិតប្រើប្រាស់:
លេបម្ដង 1 គ្រាប់ 2ដងក្នុងមួយថ្ងៃ មុនពេលទទួលទានអាហារIndications:
Glucosamine and Chondroition Sulphate combination reduces pain due to knee Osteoarthritis. MSM prevent the breakdown of cartilage and acts as analgesic, Trace element helps to stimulate growth of cartilage, improves immunity & antiinflammatory activity, Vitamins enhance immunity & acts as antioxidants.
Dosage:
One tablet two times a day before food, by oral administration.
-
ផលរំខាន
ផលរំខានតិចតួច:
ឈឺពោះ មិនស្រួលក្នុងក្រពះ ពិបាករំលាយអាហារ ទល់លាមក រាក និងរមួលពោះ។ អាចឈឺក្បាលអស់កំលាំង រមាស់លើស្បែក និងសើស្បែក។ មិនទាន់មានរបាយការណ៍ច្បាស់លាស់ស្ដីអំពីប្រតិកម្មមិនល្អនៅឡើយ។Abdominal pain, gastric discomfort, dyspepsia, constipation, diarrhea and nausea. Further headache, fatigue, skin itching and erythema are reported. The reported adverse reactions were mild and usually transient.
-
ការប្រុងប្រយ័ត្នជាពិសេស
ការប្រុងប្រយ័ត្ន:
អ្នកជំងឺគួរតែទៅពិនិត្យជាមួយនឹងវេជ្ជបណ្ឌិតជំនាញដើម្បីស្វែងរកការព្យាបាលសម្រាប់ជំងឺសន្លាក់។ នៅពេលអ្នកជំងឺមានជំងឺទឹកនោមផ្អែម ការព្យាបាលត្រូវធ្វើឡើងប្រកបដោយការប្រុងប្រយ័ត្នទុកជាមុន។ មុនពេលចាប់ផ្ដើមការព្យាបាលចាំបាច់ត្រូវតែពិនិត្យកម្រិតជាតិគ្លុយកូសក្នុងឈាម។ ការប្រើគ្លុយកូសាមីនរួមជាមួយនឹងឱសថផ្សេងៗ ក៏ត្រូវមានការប្រុងប្រយ័ត្នជាមុនដែរ ដោយសារពុំទាន់មានទិន្នន័យបញ្ជាក់នៅឡើយ។Patients should be seen by a physician in order to exclude the presence of joint diseases, in which treatment to other case should be considered. Precaution is recommended when treating patients with diabetes mellitus. Close monitoring of the blood glucose values may be necessary during the initiation of the treatment. Precaution is recommended if glucosamine is administered in combination with other medicial products, since no interaction data are available.
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp