JOINIX PLUS Tablet
ក្រុមហ៊ុនផលិតឱសថ:
Incepta Pharmaceuticals Ltd, (Bangladesh)
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
- 
                សារធាតុសកម្មGlucosamine sulfate 250mg, Chondroitin sulfate 200mg 
- 
                ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់គុណភាពព្យាបាល៖ ឱសថនេះប្រើជាឱសថបំប៉នសុខភាពសម្រាប់ព្យាបាលជំងឺដូចខាងក្រោម៖ - ជំងឺរលាកសន្លាក់ឆ្អឹងជង្គង់ ឆ្អឹងចង្កេះ ឆ្អឹងកងខ្នង ឆ្អឹងដៃ និងកន្លែងផ្សេងទៀត - ព្យាបាលរលាកសន្លាក់ របួសពេលលេងកីឡា ប្រកាំង បញ្ហាស្បែក (ជំងឺស្បែករបកក្រហម Psoriasis) វិបត្តិសរសៃឈាម (ខ្លាញ់រុំសរសៃឈាម) គ្រោះក្នុងតម្រងនោម និងជំងឺរលាកពោះវៀនធំ។ កម្រិត និងរបៀបប្រើ៖ - ជាការល្អប្រសើរ អ្នកជំងឺគួលេបថ្នាំនេះពេលញ៉ាំអាហារ។ - កម្រិតណែនាំឱ្យប្រើគឺ លេប 1គ្រាប់ ឬ 2គ្រាប់ 3ដង ក្នុង1ថ្ងៃ ឬប្រើតាមកម្រិតណែនាំរបស់គ្រូពេទ្យ។ កម្រិតប្រើឱសថនេះគឺអាស្រ័យទៅតាមស្ថានភាព និងទម្ងន់របស់អ្នកជំងឺម្នាក់ៗ។ មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។ 
- 
                ហាមប្រើ- អ្នកងាយមានប្រតិកម្មជាមួយនឹង Glucosamine និង Chondroitin ឬជាមួយនឹងសារធាតុផ្សំណាមួយនៃឱសថនេះ 
- 
                ផលរំខានឈឺពោះ ចង្អោរ រាក 
- 
                អន្តរប្រតិកម្មគួរចៀសវាងប្រើរួមជាមួយឱសថ៖ - Antibiotic, Anxiolytic - Antidepressants, Hypoglycemia agents - Antihypertensives, Nitrates, Antiarrythmics - Antisecretives, Anticoagulants 
- 
                ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន- ត្រូវប្រើដោយប្រុងប្រយ័ត្ន និងមានការណែនាំពីគ្រូពេទ្យជាមុនសិន នៅពេលប្រើឱសថនេះចំពោះស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន 
- 
                ការប្រុងប្រយ័ត្នជាពិសេសឱសថនេះត្រូវមានការប្រុងប្រយ័ត្នដូចខាងក្រោម៖ - ចំពោះអ្នកមានជំងឺទឹកនោមផ្អែម ត្រូវត្រួតពិនិត្យមើលកម្រិតជាតិស្ករឱ្យបានទៀងទាត់ - អ្នកជំងឺខ្សោយមុខងារតម្រងនោម - អ្នកជំងឺខ្សោយមុខងារថ្លើម - ត្រូវប្រើដោយប្រុងប្រយ័ត្ន និងមានការណែនាំពីគ្រូពេទ្យជាមុនសិន នៅពេលប្រើឱសថនេះចំពោះស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន - មិនត្រូវប្រើឱសថនេះលើសកម្រិតណែនាំ - មិនត្រូវប្រើឱសថនេះហួសកាលបរិច្ឆេទប្រើប្រាស់ 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
