Chlorpheniramine maleate = dl-Chlorpheniramine maleate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប (ទម្រង់ជាថ្នាំទឹក និង ថ្នាំម្សៅ):
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈកន្ទាលត្រអាក អាការៈហើមដោយសារចលនាសរសៃឈាម ជំងឺHay fever អាការៈរមាស់នៅក្នុងជំងឺស្បែកផ្សេងៗ ជំងឺរលាកច្រមុះលក្ខណៈប្រតិកម្ម ជំងឺរលាកច្រមុះទាក់ទងនឹងចលនាសរសៃឈាម(Vasomotor rhinitis) អាការៈកណ្ដាស់ ហូរសម្បោរ ក្អកនៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើដូចជាផ្ដាសាយជាដើម។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈកន្ទាលត្រអាក ជំងឺHay fever អាការៈរមាស់នៅក្នុងជំងឺស្បែកផ្សេងៗ ជំងឺរលាកច្រមុះលក្ខណៈប្រតិកម្ម ជំងឺរលាកច្រមុះទាក់ទងនឹងចលនាសរសៃឈាម(Vasomotor rhinitis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
- មនុស្សពេញវ័យ:ពិសា1ដង2~6mg (ថ្នាំម្សៅ1%ត្រូវនឹង0.2~0.6g) 1ថ្ងៃ2~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:កម្រិតប្រើប្រាស់ទៅតាមអាយុ ដែលគណនាតាមរូបមន្តHarnackគឺ៖
+ កុមារអាយុ1ឆ្នាំ:ពិសាថ្នាំទឹក0.05% 1ដង 1~3mL។
+ កុមារអាយុ3ឆ្នាំ:ពិសាថ្នាំទឹក0.05% 1ដង 1.4~4mL។
+ កុមារអាយុ7.5ឆ្នាំ:ពិសាថ្នាំទឹក0.05% 1ដង 2~6mL។
+ កុមារអាយុ12ឆ្នាំ:ពិសាថ្នាំទឹក0.05% 1ដង 2.7~8mL។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង5~10mg 1ថ្ងៃ1~2ដង ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថដែលស្រដៀងនឹងឱសថនេះ។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ(Angle-closure glaucoma)។
・អ្នកដែលមានជំងឺស្ទះនៅផ្លូវតម្រងនោមផ្នែកខាងក្រោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ។ល។
・ទារកកើតមិនគ្រប់ទម្ងន់ ឬ ទារកទើបកើត។
-
ផលរំខាន
ផលរំខានរួមមាន ងងុយគេង ឡើងកន្ទួលក្រហម នោមញឹក ពិបាកនោម ឈឺក្បាល ស្រៀវ ឈឺក្បាល អារម្មណ៍ក្ដៅ ភ្នែកមើលឃើញបែងភាគ ស្ងួតក ក្រហាយទ្រូង ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ សម្ពាធឈាមធ្លាក់ចុះ ជីពចរដើរលឿន។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ងាយហូរឈាមតាមច្រមុះ តាមអញ្ចាញធ្មេញ ក្ដៅខ្លួន ឈឺបំពង់ក (ជំងឺខ្វះឈាមAplastic anemia ជំងឺAgranulocytosis)។
- សម្បុរខៀវស្វាយ ពិបាកដកដង្ហើម ពិបាកក្នុងទ្រូង (Shock)។
- សាច់ដុំកន្ត្រាក់ ពិបាកផ្ដោតអារម្មណ៍ មិនស្គាល់ទីកន្លែងឬពេលវេលា (ជំងឺកន្ត្រាក់សាច់ដុំ វង្វេងស្មារតី)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទ(ថ្នាំប្រភេទBarbiturate, ថ្នាំស្ពឹក, ថ្នាំបំបាត់ឈឺចាប់លក្ខណៈស្ពឹក, ថ្នាំរំងាប់អារម្មណ៍ ថ្នាំងងុយគេង ជាដើម), គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថដែលមានសកម្មភាពប្រឆាំងសារធាតុកូលីន(Anticholinergic effect) (ឱសថImipramine hydrochloride, ឱសថScopolamine butylbromide ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថDroxidopa, ឱសថNoradrenaline - អាចធ្វើអោយសម្ពាធឈាមកើនឡើងខ្ពស់ខុសប្រក្រតី។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេង ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ជាពិសេស គួរចៀសវាងពិសាគ្រឿងស្រវឹង។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពជាចម្បងគឺបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីន(Histamine)ទៅនឹងគ្រឿងទទួលរបស់វា(H1 receptor)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp