DEVORAL Tablet
ក្រុមហ៊ុនផលិតឱសថ:
LABORATOIRES EPHAC Co.,LTD. Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Phenylpropanolamine HCl 30mg, Chlorpheniramine maleate 4mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
សម្រាប់ព្យាបាលរោគសញ្ញារលាកច្រមុះ បំពង់ក ដូចជា តឹងច្រមុះ ហៀរទឹកសំបោរ ហៀរទឹកភ្នែកជាដើម។
កម្រិត និងរបៀបប្រើ៖
- មនុស្សពេញវ័យ៖ លេប 1គ្រាប់ព្រឹក ថ្ងៃត្រង់ និងល្ងាចនៅពេលចាប់ផ្តើមពេលបាយ។
- កុមារលើសពី 12ឆ្នាំ៖ 2-3គ្រាប់ក្នុង1ថ្ងៃ។
-
ហាមប្រើ
- អាចបណ្តាលឱ្យមានជំងឺ Glaucome
- អាចបណ្តាលឱ្យទល់នោម
- អាចបណ្តាលឱ្យសំពាធឈាមឡើងខ្ពស់
- កុមារអាយុក្រោម 12ឆ្នាំ
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ជៀសវាងប្រើឱសថនេះចំពោះស្រ្តីមានផ្ទៃពោះក្នុងអំឡុង3សប្តាហ៍ដំបូង និងសប្តាហ៍ចុងក្រោយ។
ស្ត្រីបំបៅដោះកូនគួរជៀសវាងប្រើឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
- ចំពោះកីឡាករត្រូវប្រុងប្រយ័ត្នព្រោះឱសថនេះអាចធ្វើឱ្យការធ្វើតេស្ត Antidopage មានលទ្ធផលវិជ្ជមាន។
- ចំពោះអ្នកមានជំងឺបេះដូង ពកក ទឹកនោមផ្អែម សរសៃប្រសាទ ត្រូវប្រើឱសថនេះដោយប្រយ័ត្ន។
- ហាមដាច់ខាតទទួលទានស្រា ឬប្រើឱសថដែលមានជាតិអាល់កុលនៅពេលកំពុងព្យាបាលដោយឱសថនេះ។
- ចំពោះអ្នកបើកបរយានយន្ត ឬប្រើប្រាស់ម៉ាស៊ីនត្រូវប្រុងប្រយ័ត្នព្រោះឱសថនេះធ្វើឱ្យងងុយដេក។
- ជៀសវាងប្រើឱសថនេះចំពោះស្ត្រីមានផ្ទៃពោះក្នុងអំឡុង 3សប្តាហ៍ដំបូង និងសប្តាហ៍ចុងក្រោយ។
- ស្ត្រីបំបៅកូនគួរជៀសវាងប្រើឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp