RHINEX DAY & NIGHT Tablet

ក្រុមហ៊ុនផលិតឱសថ:

 

P.P.M Laboratories, Cambodia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Day tablet: Paracetamol 500mg, Phenylpropanolamine hydrochloride 25mg.

    Night tablet: Paracetamol 330mg, Phenylpropanolamine hydrochloride 25mg, Chlorpheniramine maleate 3.2mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល

    ឱសថនេះប្រើសម្រាប់ព្យាបាលតឹងច្រមុះ រមាស់ច្រមុះ ស្លេស្មនៅក្រោយច្រមុះឬបំពង់ក កណ្ដាស់ ឈឺក្បាល ឈឺចុកចាប់រាងកាយ និងគ្រុនផ្ដាសាយ ហៀរសំបោរដោយអាល្លែហ្ស៊ី រលាកឆ្អឹងច្រមុះ ផ្ដាសាយនិងមេរោគឆ្លងតាមផ្លូវដង្ហើមផ្សេងទៀត។

    កំរិត និងរបៀបប្រើ
    គ្រប់ករណីទាំងអស់ ត្រូវគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
    សំរាប់មនុស្សពេញវ័យ និងក្មេងចាប់ពីអាយុ12ឆ្នាំឡើងទៅ:
    រីណិច គ្រាប់ សំរាប់ពេលថ្ងៃ (ពណ៌លឿង):
    - អំឡុងពេលថ្ងៃ: 1គ្រាប់ពណ៌លឿង អាចលេបឡើងវិញយ៉ាងហោចណាស់4ម៉ោងម្ដង បើចាំបាច់។ ហាមលេបលើសពី3គ្រាប់ ក្នុងមួយថ្ងៃ។
    រីណិច គ្រាប់ សំរាប់ពេលយប់ (ពណ៌ខៀវ):
    - ពេលយប់ចូលគេង: 1គ្រាប់ពណ៌ខឿវ បើចាំបាច់។
    របៀបប្រើ៖ លេបតាមមាត់។

     

    For the relief of clogged nose, runny nose, postnasal drip, itchy and watery eyes, sneezing, headache, body aches, and fever associated with the common cold, allergic rhinitis, sinusitis, flu and other minor respiratory tract infections. It also helps decongest sinus openings and passages.

    DOSAGE AND MODE OF ADMINISTRATION

    Dosage

    Reserved for adult and children 12 years old and over.

    RHINEX Day film-coated tablet (yellow):

    During the day: 1 yellow tablet, repeated every 4 hours minimum if necessary, do not exceed 3 tablets per day.

    RHINEX Night film-coated tablet (Blue):

    At bedtime: 1 blue tablet if necessary.

    Mode of administration: Oral route.

  • ហាមប្រើ

    ហាមប្រើចំពោះ៖
    - អ្នកមានប្រតិកម្មអាល្លែហ្ស៊ីជាមួយនឹងសារធាតុផ្សំណាមួយរបស់ឱសថ។
    - អ្នកមានជម្ងឺលើសសំពាធឈាម ឬខ្សោយបេះដូងធ្ងន់ធ្ងរ។
    - អ្នកមានជម្ងឺស្លេកស្លាំង ខ្សោយតំរងនោម ឬខ្សោយថ្លើម។

     

    - Hypersensitivity to one of the components,

    - High blood pressure or severe heart disease,

    - Anemia, kidney or liver disease.

  • ផលរំខាន

    ផលរំខានខ្លះៗ៖
    ឈឺក្បាល គេងមិនលក់ វិលមុខ ថប់ដើមទ្រូង រវើរវាយ ចង្អោរ ព្រិលភ្នែក ក្អួត រាក ស្ងួតមាត់ ច្រមុះនិងបំពង់ក ពិបាកបត់ជើងតូច ភ័យខ្លាច ។ល។

     

    Headache, insomnia, dizziness, anxiety, confusion, palpitation, agitation, nausea, blurred vision, vomiting, diarrhea, dryness of the mouth, of nose, and of throat, difficulty in urinating, tremor, nervousness, etc.

  • អន្តរប្រតិកម្ម

    អន្តរកម្មឱសថ

    - មិនត្រូវប្រើឱសថនេះ រួមជាមួយនឹងពពួកឱសថ sympathomimetic (ឧទាហរណ៍ epinephrine ។ល។) និងថ្នាំស្ពឹកទូទៅ (ឧទាហរណ៍ Halothane ។ល។) ដោយសារតែវាធ្វើអោយការពុលកើនតែខ្លាំង។
    - មិនត្រូវប្រើរួមផ្សំជាមួយឱសថសម្រាប់ជម្ងឺធ្លាក់ទឹកចិត្ត (ឧទាហរណ៍ Amitriptyline, Imipramine, Sertraline, Moclobemide ។ល។) ព្រោះអាចបណ្ដាលអោយមានវិបត្តិជម្ងឺលើសឈាម (សំពាធឈាមកើនឡើងខ្លាំងដែលអាចនាំអោយដាច់សរសៃឈាមក្នុងខួរក្បាល)។
    - ឱសថដែលជំរុញអោយអង់ស៊ីមសំរាប់ធ្វើមេតាបូលីសរបស់Paracetamol ដូចជាឱសថព្យាបាលជម្ងឺប្រកាច់ (ឧទាហរណ៍ Phenobarbital។ល។) ដែលអាចធ្វើអោយប៉ះពាល់ថ្លើមកាន់តែខ្លាំង។
    - Warfarin ដោយសារតែ Paracetamol បង្កើនឥទ្ធិពលនៃការប្រឆាំងឈាមកក។

     

    - Do not use with sympathomimetic agents (e.g. Epinephrine, etc.) and general anesthetics (e.g. Halothane, etc.) because of the possibility of increased toxicity.

    - The concomitant administration with medicines for depression (e.g. Amitriptyline, Imipramine, Sertraline, Moclobemide, etc.) may result in hypertensive crisis (sudden, severe increase in blood pressure that can lead to stroke).

    - Medicines which may stimulate the enzymes responsible for the metabolic activation of paracetamol such as medicines for convulsion (e.g., Phenobarbital, etc.) may increase susceptibility to the harmful effects of the liver.

    - Warfarin, because of paracetamol increases the anticoagulation effect.

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន៖ ហាមប្រើ។

    Contraindicated.

  • ការប្រុងប្រយ័ត្នជាពិសេស

    ការប្រុងប្រយ័ត្នប្រើ៖
    - ចំពោះអ្នកជម្ងឺ ដែលមានសំពាធឈាមខ្ពស់ ពកក ហើមក្រពេញប្រូស្តាត ចង្វាក់បេះដូងមានភាពមិនប្រក្រតី ទឹកដក់ក្នុងភ្នែក និងឱសថបំបាត់ការធ្លាក់ទឹកចិត្ត។
    - សូមកុំបរិភោគគ្រឿងស្រវឹង ឬពពួកឱសថដែលធ្វើអោយងងុយគេង កំឡុងពេលព្យាបាលដោយឱសថ រីណិច គ្រាប់។
    - ចំពោះអ្នកបើកបរ ឬ អ្នកបញ្ជាគ្រឿងយន្ត ត្រូវប្រើដោយប្រុងប្រយ័ត្ន ព្រោះឱសថនេះមានប្រសិទ្ធភាព ធ្វើអោយងងុយគេង ជាពិសេសនៅដំណាក់កាលដំបូងនៃការប្រើប្រាស់។

     

    - Use with caution in patients with high blood pressure, toxic goiter, benign prostatic hypertrophy, heart rate irregularity, glaucoma and antidepressants.

    - Avoid the consumption of alcohol of sedatives beverages during the treatment.

    - If you drive or operate machinery, you should be aware that the use of this drug can cause drowsiness, especially at the beginning of the treatment.

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp