MIRALGINE Capsule

ក្រុមហ៊ុនផលិតឱសថ:

 

Medical Supply Pharmaceutical Enterprise, Cambodia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Paracetamol 400mg, Cafeine 62.5mg, Codeine phosphate hemihydrate 20mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    សម្រាប់ព្យាបាលរោគសញ្ញានៃការឈឺចុកចាប់បណ្តាលពីជំងឺដែលមានកម្រិតមធ្យមទៅខ្លាំង និង/ឬ ពុំអាចឆ្លើយតមបានក្នុងការប្រើប្រាស់នូវឱសថបំបាត់ការឈឺចាប់លើផ្ទៃខាងក្រៅតែមួយមុខ។

     

    កម្រិត និងរបៀបប្រើ៖

    - លេប 1គ្រាប់ លេបសារជាថ្មីបើចាំបាច់រយៈពេល 4ម៉ោង ឬអាចលេបម្តង2គ្រាប់ក្នុងករណីឈឺចុកចាប់ធ្ងន់ធ្ងរ ប្រើកុំឱ្យលើស 6គ្រាប់/ថ្ងៃ។

    - កម្រិតប្រើប្រចាំថ្ងៃជាអតិបរមាគឺតំរូវឱ្យប្រើ 3ក្រាមនៃប៉ារ៉ាសេតាម៉ុល និងកូដេអ៊ីន 120ម.ក្រ

    - ដោយសារវត្តមាននៃសារជាតិកាហ្វេអ៊ីនត្រូវចៀសវាងប្រើនៅពេលថ្ងៃរសៀល

    - រយៈពេលប្រើត្រូវមានចន្លោះពីគ្នា 4ម៉ោងយ៉ាងតិច

    - ក្នុងករណីមានជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ (កម្រិតនៃសារជាតិក្រេអាទីនីន ក្រោម 10ម.ល/នាទី) ការប្រើប្រាស់ 2លើក ត្រូវមានចន្លោះពេលពីគ្នា 8ម៉ោង

    ការប្រើប្រាស់គឺត្រូវប្រព្រឹត្តទៅដើម្បីចៀសវាងការឡើងចុះនៃការឈឺចាប់។

  • ហាមប្រើ

    - អ្នកដែលធ្លាប់មានប្រតិកម្មខ្លាំងជាមួយនឹងវត្ថុធាតុផ្សំណាមួយ

    - អ្នកជំងឺខ្សោយប្រព័ន្ធដង្ហើម ជួនកាលកម្រិតនៃការដកដង្ហើមខ្សោយបណ្តាលមកពីឥទ្ធិពលនៃសារជាតិ Codeine ចំពោះប្រព័ន្ធសរសៃប្រសាទ ទៅលើមជ្ឈមណ្ឌលនៃប្រព័ន្ធដកដង្ហើម

    - កូនក្មេងអាយុក្រោម 15ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅកូន

    - ហាមប្រើលាយជាមួយនឹងពពួកថ្នាំញៀន Buprenorphine, Nalbuphine, Pentazocine ជាមួយថ្នាំ Enoxacine ជាតិអាល់កុល (ឧ. សុរា) និងជាមួយឱសថដែលមានជាតិអាល់កុល។

  • ផលរំខាន

    - ទាក់ទងជាមួយនឹងប៉ារ៉ាម៉ុល៖ អាចបណ្តាលឱ្យមានប្រតិកម្មអាលែ្លកហ្ស៊ីកខ្លះៗដោយកម្រដូចជា៖ ឡើងក្រហមលើស្បែក កន្ទ្រាលត្រអាក ឡើងផ្ទាំងក្រហមលើស្បែកដូច្នេះត្រូវបញ្ឈប់ប្រើឱសថនេះ ឬ ឱសថដទៃទៀតដែលមានអំពើដូចគ្នាជារៀងរហូត។

    - ទាក់ទងនឹងសារជាតិកូដេអ៊ីន៖

    * ប្រើក្នុងកម្រិតព្យាបាល៖ ឥទ្ធិពលបន្ទាប់បន្សំរបស់សារជាតិ កូដេអ៊ីនគឺ ដូចគ្នាទៅនឹងពពួកថ្នាំញៀន (Opiaces) ដទៃទៀតដែរ ប៉ុន្តែប្រតិកម្មរបស់វាមានដោយកម្រ និងមធ្យមប៉ុណ្ណោះ។

    អាចបណ្តាលឱ្យ ទល់លាមក ចង្អោរ ក្អួត ងងុយដេក វិលមុខ ប្រតិកម្មអាល្លែកហ្ស៊ីកលើស្បែក កន្ត្រាក់ទងសួត មានអំពើទៅលើប្រព័ន្ធដកដង្ហើម

    * ប្រើក្នុងកម្រិតលើសការព្យាបាល៖ អាចបណ្តាលឱ្យមានស្ថានភាពជាប់ ជំពាក់ជំពិន និងរោគសញ្ញាញៀន (Sevrage) ដោយសារការបញ្ឈប់ការប្រើប្រាស់ភ្លាមៗ ដែលអាចសង្កេតឃើញមានចំពោះអ្នកប្រើប្រាស់ និងទារកទើបនឹងកើតដែលម្តាយពុលដោយសារសារជាតិកូដេអ៊ីន។

    - ទាក់ទងនឹងកាហ្វេអ៊ីន៖ អាចបណ្តាលឱ្យមានភាពរំញោច ដេកពុំលក់ ញ័រដើមទ្រូង។

  • អន្តរប្រតិកម្ម

    - ហាមប្រើលាយជាមួយនឹងពពួកថ្នាំញៀន Buprenorphine, Nalbuphine, Pentazine

    - ទូន្មានកុំឱ្យប្រើ៖ ជាមួយនឹងអាល់កុល ថ្នាំ Enoxacine

    - ប្រើដោយគិតគូរជាមួយ៖ ពពួកថ្នាំប្រព័ន្ធសរសៃប្រសាទកណ្តាលដទៃៗទៀត៖ ថ្នាំប្រឆាំងនឹងជំងឺក្អកដែលមានលាយថ្នាំញៀន (antitussifs morphiniques), antidepresseurs sedatifs ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន H1 (antihistminiques H1 sedatifs), barbituriques, ថ្នាំបំបាត់ការតប់ប្រមល់ (anxiolytiques) ថ្នាំធ្វើឱ្យដេកលក់ (hypnotiques), methadone, ថ្នាំសរសៃប្រសាទ (neuroleptiques), clinidine និង ថ្នាំដែលមានអំពើដូចគ្នា (apparentes) ថ្នាំ Cyprofloxacine និង Norfloxacine ។

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅកូន

  • ការប្រុងប្រយ័ត្នជាពិសេស

    - ការប្រើប្រាស់បន្តក្នុងកម្រិតខ្ពស់នៃសារជាតិ Codeine អាចបណ្តាលឱ្យមានស្ថានភាពជាប់ជំពាក់ជំពិន

    - មនុស្សចាស់ដែលមានជំងឺខ្សោយថ្លើម៖ កម្រិតលេបដំបូងគឺត្រូវបន្ថយពាក់កណ្តាលទៅនឹងកម្រិតប្រើរបស់មនុស្សពេញវ័យ ហើយនាពេលអនាគត ជាយថាហេតុអាចបង្កើនទៅតាមការអនុគ្រោះ និងសេចក្តីត្រូវការ

    - ក្នុងករណីមានជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ៖ ការប្រើត្រូវមានរយៈពេលចន្លោះពេលពីគ្នាយ៉ាងតិច​ 8ម៉ោង។

    - ក្នុងករណីសម្ពាធឈាលឡើងក្នុងលលាដ៍ក្បាល សារជាតិ Codeine អាចបន្ថែមនូវអនុភាពទៅលើសម្ពាធឈាមឡើងនេះ។

    - ចៀសវាងប្រើឱសថនេះនៅពេលរសៀល ព្រោះអាចបណ្តាលឱ្យមិនងងុយដោយសារវត្តមាននៃសារជាតុកាហ្វេអ៊ីន (Cafeine)

    - ត្រូវប្រុងប្រយ័ត្នចំពោះអ្នកបើកបរ និងបញ្ជាគ្រឿងម៉ាស៊ីន ព្រោះអាចបណ្តាលឱ្យងងុយដេកដោយសារការប្រើឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp