KINAL IBU FORT Tablet = KINAL IBU STRONG Tablet

ក្រុមហ៊ុនផលិតឱសថ:

 

PPM Laboratories, Cambodia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Paracetamol 500mg, Ibuprofen 200mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល
    ប្រើសំរាប់ព្យាបាលការឈឺចាប់និងជំងឺរលាកដូចជា ៖ ឈឺមួយចំហៀងក្បាល ឈឺក្បាល ឈឺធ្មេញ ការឈឺចាប់ពេលមានរដូវ ឈឺសាច់ដុំ ឈឺចាប់ក្រោយវះកាត់ ថ្លោះគ្រេច ជំងឺរលាកសន្លាក់ឆ្អឹងច្រើនកន្លែង ជំងឺរាលកសន្លាក់រឹងឆ្អឹងខ្នង ជំងឺរលាកសន្លាក់ឆ្អឹង រលាកBursa រលាកស្រោមTendon។
    កំរិតនិងរបៀបប្រើ
    គ្រប់ករណិទាំងអស់ ត្រូវគោរពតាមវេជ្ជបញ្ជាគ្រូពេទ្យរបស់អ្នក។
    សំរាប់មនុស្សពេញវ័យនិងវ័យជំទង់ (ទំងន់លើស40គ.ក្រ)៖ លេបម្ដង 1គ្រាប់ រាល់6ម៉ោងម្ដង បើចាំបាច់។
    របៀបប្រើ៖ យកល្អសូមលេបពេលបរិភោគអាហារ។

     

    It is indicated for the manifestation of pain and inflammation such as migraine,headachie. toothache, dysmenorrhea, muscle pain, postoporative pain, sprain, rheumatoid arthritis, ankylosing spondylitis, osteoarthritis, bursitis, tenosynovitis.

    For adult and adolescent (over 40 kg): 1 tablet every 6 hours as needed.

    In case of more servere symptoms, the dose may be increased as directed by your doctor’s prescription

  • ហាមប្រើ

    ហាមប្រើ៖
    - ហាមប្រើជាមួយអ្នកមានប្រតិកម្មជាមួយឱសថនេះ។
    - អ្នកធ្លាប់មានប្រតិកម្មអាល្លែកហ្ស៊ី ឬជំងឺហឺតដោយសារប្រើ Aspirin ឬ NSAIDs ផ្សេងទៀត។
    - ហូរឈាមក្រពះពោះវៀន អ្នកមានដំបៅក្រពះពោះវៀន។
    - អ្នកមានមុខងារថ្លើម តំរងនោមខ្សោយធ្ងន់ធ្ងរ។
    - អ្នកមានជំងឺបេះដូងធ្ងន់ធ្ងរ។

     

    Hypersensitivity to one of the components, known history of allergy or asthmatic attacks due to taking of aspirin or other NSAIDs, gastrointestinal bleeding, development of gastroduodenal ulceration, hepatic insufficiency, severe renal insufficiency, severe and uncontrolled cardiac insufficiency.

  • ផលរំខាន

    ផលរំខានខ្លះៗ៖ ចង្អោរ ក្អួត ឈឺក្រពះ ឈឺក្បាល ធេងធោង អាល្លែកហ្ស៊ីស្បែក...។

     

    Nausea, vomiting, gastralgia, headache, dizziness, skin allergy,...

  • អន្តរប្រតិកម្ម

    ឱសថនេះមិនត្រូវប្រើដំណាលគ្នាជាមួយឱសថNSAIDsផ្សេងទៀត (រួមទាំងAspirin) ឱសថប្រឆាំងឈាមកកគ្រាប់ heparin, lithium, methotrexate (កំរិតប្រើលើសពី 15ម.ក្រ/អាទិត្យ)។

     

    The drug is not recommended in concomitant use with other NSAIDs (including aspirin), oral anticoagulants, heparin, lithium, methotrexate (doses higher than 15 mg/week). To avoid possible interactions with otherdrugs, you should inform your doctor or pharmacist about any other current treatment.

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ស្ត្រីមានផ្ទៃពោះ៖ រយៈពេល5ខែដំបូងនៃការមានផ្ទៃពោះ ការប្រើឱសថនេះតែក្នុងករណីចាំបាច់តែប៉ុណ្ណោះ ចាប់ពី6ខែនាការមានផ្ទៃពោះ ហាមប្រើឱសថនេះ។
    ស្ត្រីបំបៅដោះកូន៖ ជៀសវាងប្រើឱសថនេះពេលបំបៅដោះកូន។

     

    *Pregnancy: During the first five months of pregnancy, this drug should be prescribed only if necessary. From the sixth month of pregnancy, the administration of this drug is contraindicated.

    *Breast-feeding: Avoid the administration of this drug for breast-feeding mothers.

  • ការប្រុងប្រយ័ត្នជាពិសេស

    ការប្រុងប្រយ័ត្នប្រើ៖
    - ធ្វើតេស្តរាប់គ្រាប់ឈាម មុខងារថ្លើម និងតំរងនោមក្នុងករណីព្យាបាលរយៈពេលយូរ។
    - ចំពោះអ្នកជំងឺធ្លាប់ឈឺបំពង់រំលាយអាហារ (អ្នកមានដំបៅក្រពះពោះវៀន ហូរឈាមបំពង់រំលាយអាហារ)។
    - បើសិនមានហូរឈាម ឬដំបៅក្រពះពោះវៀនត្រូវបញ្ឈប់ការព្យាបាលជាបន្ទាន់។

     

    - Blood cell test, hepatic and renal function test are recommended to be carried out in case of long-term therapy.

    - Use with caution and under particular supervision in patients with history of digestive diseases (gastroduodenal ulceration, digestive bleeding…).

    - If gastrointestinal bleeding or ulceration is observed, discontinue the treatment immediately.

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp