FIXOCARD 25 Tablet
ក្រុមហ៊ុនផលិតឱសថ:
Incepta Pharmaceuticals Ltd, Bangladesh
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
- 
                សារធាតុសកម្មAmlodipine 5mg, Atenolol 25mg 
- 
                ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់គុណភាពព្យាបាល៖ ឱសថនេះប្រើសម្រាប់ព្យាបាល៖ - អ្នកមានជំងឺលើសសំពាធឈាម - អ្នកមានជំងឺចុកក្នុងទ្រូង - ព្យាបាលអ្នកជំងឺក្រោយពេលមានជំងឺក្រិនសាច់ដុំបេះដូង - ព្យាបាលអ្នកមានជំងឺចុកទ្រូងនិងលើសសំពាធជាមួយគ្នា - ព្យាបាលជំងឺចុកទ្រូងនៅពេលព្យាបាលដោយឱសថ Nitrate មិនទទួលបានលទ្ធផល កម្រិត និងរបៀបប្រើ៖ - កម្រិតណែនាំឱ្យប្រើដំបូងគឺ 1គ្រាប់លេប1ដង ក្នុង1ថ្ងៃ។ ក្នុងករណីចាំបាច់កម្រិតប្រើអាចបង្កើនដល់2គ្រាប់ក្នុង1ថ្ងៃ ឬប្រើតាមការណែនាំរបស់គ្រូពេទ្យ។ 
- 
                ហាមប្រើ- អ្នកជំងឺដែលធ្លាប់ងាយមានប្រតិកម្មជាមួយនឹងសារធាតុផ្សំណាមួយនៃឱសថនេះ - អ្នកជំងឺបេះដូងដើរយឺត - អ្នកជំងឺចង្វាក់បេះដូងខ្សោយ - អ្នកជំងឺសំពាធឈាមថយចុះ - អ្នកជំងឺគាំងបេះដូង - អ្នកជំងឺខ្សោយបេះដូង - អ្នកជំងឺខ្សោយមុខងារថតបេះដូងខាងឆ្វេង 
- 
                ផលរំខានអស់កម្លាំង ឈឺក្បាល ហើម ចង្អោរ ងងុយដេក បារម្ភ ធ្លាក់ទឹកចិត្ត 
- 
                អន្តរប្រតិកម្ម- Disopyramide - Amoxicillin - Antidiabetic, insulin 
- 
                ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនឱសថនេះត្រូវមានការប្រុងប្រយ័ត្នចំពោះស្រ្តីមានផ្ទៃពោះអាចប្រើឱសថនេះបានកាលណាផលចំណេញច្រើនជាងហានិភ័យដល់ទារកក្នុងផ្ទៃ។ ចំពោះស្ត្រីបំបៅកូនអាចប្រើឱសថនេះបានតែត្រូវឈប់បំបៅកូនសិនពេលប្រើឱសថនេះ។ 
- 
                ការប្រុងប្រយ័ត្នជាពិសេសឱសថនេះត្រូវមានការប្រុងប្រយ័ត្នចំពោះលក្ខខណ្ឌដូចខាងក្រោម៖ - ត្រូវតាមដានសំពាធឈាមឱ្យបានត្រឹមត្រូវអំឡុងពេលប្រើឱសថនេះ - ចំពោះអ្នកមានជំងឺកន្ត្រាក់ ឬស្ទះទងសួត - ចំពោះអ្នកមានជំងឺខ្សោយមុខងារថ្លើម - ចំពោះអ្នកមានជំងឺខ្សោយមុខងារតម្រងនោម - ចំពោះស្រ្តីមានផ្ទៃពោះអាចប្រើឱសថនេះបានកាលណាផលចំណេញច្រើនជាងហានិភ័យដល់ទារកក្នុងផ្ទៃ។ - ចំពោះស្ត្រីបំបៅកូនអាចប្រើឱសថនេះបានតែត្រូវឈប់បំបៅកូនសិនពេលប្រើឱសថនេះ។ - ចំពោះកូនក្មេង - ត្រូវបន្ថយកម្រិតប្រើឱសថនេះបន្តិចម្តងៗ តែមិនត្រូវឈប់ប្រើឱសថនេះភ្លាមៗដោយមិនមានការណែនាំពីគ្រូពេទ្យឡើយ 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
