DI-BUPHAVIC ADULTES Capsule
ក្រុមហ៊ុនផលិតឱសថ:
LABORATOIRES EPHAC Co.,LTD. Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Paracetamol 300mg, Ibuprofene 200mg, Cafeine 20mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
សម្រាប់បញ្ចុះកំដៅ និងបំបាត់ការឈឺចាប់ដូចជា៖ ឈឺក្បាល ឈឺចាប់នៅពេលមានរដូវ ឈឺសាច់ដុំ ឈឺចង្កេះ ឈឺធ្មេញ គ្រុនផ្តាសាយ ។ល។
កម្រិត និងរបៀបប្រើ៖
សម្រាប់មនុស្សពេញវ័យ៖
លេបម្តង 1គ្រាប់ បើចាំបាច់អាចលេបបានទៀតក្នុងរយៈពេល 6ម៉ោងម្តង។
- ក្នុងករណីឈឺចាប់ខ្លាំង ឬគ្រុនក្តៅខ្លាំងអាចលេបម្តង 2គ្រាប់បាន។
- មិនត្រូវលេបលើសពី 6គ្រាប់ក្នុង 1ថ្ងៃឡើយ។
-
ហាមប្រើ
- អ្នកធ្លាប់មានប្រតិកម្មជាមួយ Ibuprofene, Paracetamol, Cafeine
- អ្នកមានរោគសញ្ញាហើមក្នុងច្រមុះ ហើមបំពង់ក និងប្រតិកម្មក្នុងទងសួត ដោយសារ Aspirine និង AINS ដទៃទៀត។
- អ្នកជំងឺដំបៅ ក្រពះ គល់ពោះវៀន។
- អ្នកជំងឺខ្សោយកោសិកាថ្លើមធ្ងន់ធ្ងរ។
- ពងកន្ទួលលើស្បែកខ្លាំងក្លា (Lupus erythemateux dessimine)
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
គួរជៀសវាងប្រើឱសថនេះ ចំពោះស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅកូន។
-
ការប្រុងប្រយ័ត្នជាពិសេស
- ត្រូវពិនិត្យមើលរោគសញ្ញារំលាយអាហារ។ ក្នុងករណីមានការហូរឈាម តាមក្រពះ-ពោះវៀន ត្រូវបញ្ឈប់ការព្យាបាលភ្លាមៗ។
- អ្នកធ្លាប់មានជំងឺក្រពះ-ពោះវៀន ត្រូវប្រើឱសថនេះដោយប្រុងប្រយ័ត្ន។
- ចំពោះកីឡាករត្រូវមានការប្រុងប្រយ័ត្នព្រោះ Cafeine អាចធ្វើឱ្យតេស្តនៃការត្រួតពិនិត្យ Antidopage មានលទ្ធផលវិជ្ជមាន។
- គួរជៀសវាងប្រើឱសថនេះនៅពេលយប់ព្រោះអាចបណ្តាលឱ្យអត់ងងុយ
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp