Precipitated calcium carbonate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បន្សាបជាតិអាស៊ីតក្នុងក្រពះ ដើម្បីព្យាបាលជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) រលាកក្រពះ(រួមទាំង រលាកក្រពះស្រួចស្រាវឬរ៉ាំរ៉ៃ និង រលាកក្រពះដោយសារការប្រើប្រាស់ឱសថ) ភាពខុសប្រក្រតីនៃមុខងារប្រដាប់រំលាយអាហារផ្នែកខាងលើ(រួមទាំង អាការៈបាត់បង់ចំណង់អាហារដែលទាក់ទងនឹងបញ្ហាសរសៃប្រសាទ(Anorexia nervosa) ជំងឺក្រពះយារធ្លាក់(Gastroptosis) អាការៈនៃអាស៊ីតក្រពះកើនឡើងហួសហេតុ)។

      - ព្យាបាលរោគសញ្ញានៃការកើនឡើងកម្រិតផូស្វ័រក្នុងឈាម(Hyperphosphatemia) ចំពោះអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ដែលស្ថិតក្នុងដំណាក់កាលរក្សាស្ថានភាពតម្រងនោមឬដំណាក់កាលលាងឈាម។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីប្រើនៅក្នុងការបន្សាបជាតិអាស៊ីតក្នុងក្រពះដើម្បីព្យាបាលជំងឺក្រពះពោះវៀនផ្សេងៗ:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1~3g បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការព្យាបាលរោគសញ្ញានៃការកើនឡើងកម្រិតផូស្វ័រក្នុងឈាម(Hyperphosphatemia) ចំពោះអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ដែលស្ថិតក្នុងដំណាក់កាលរក្សាស្ថានភាពតម្រងនោមឬដំណាក់កាលលាងឈាម:

      មនុស្សពេញវ័យ:លេប1ថ្ងៃ3.0g បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហាររួចភ្លាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុCalcium carbonate។

      ・អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតចុះខ្សោយ(Hypothyroidism)

      ・អ្នកដែលមានជំងឺមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត(Hyperparathyroidism)កើនឡើង (លើកលែងករណីព្យាបាលរោគសញ្ញានៃការកើនឡើងកម្រិតផូស្វ័រក្នុងឈាម(Hyperphosphatemia))

    • ផលរំខាន

      ផលរំខានរួមមាន បាត់បង់ចំណង់អាហារ អស់កម្លាំង ស្មារតីមិនច្បាស់លាស់ ចង់ក្អួត ក្អួត ទល់លាមកឬរាករូស រមាស់ស្បែក ក្រួសក្នុងតម្រងនោម កម្រិតកាល់ស្យូមក្នុងឈាមកើនឡើងខ្ពស់(ស្ងួតក ផឹកទឹកច្រើន នោមច្រើន) រាករូសឬទល់លាមក ។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Minocycline, Doxycycline, Tetracyclineជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone(Ciprofloxacin, Tosufloxacin), ឱសថEtidronate disodium, ឱសថជាតិដែក - អាចធ្វើអោយការស្រូបនៃសារធាតុឱសថទាំងនេះថយចុះ។ គួរទុកគម្លាតរវាងការប្រើប្រាស់ឱសថទាំងនេះយ៉ាងហោចណាស់រយៈពេល2ម៉ោង)។

      ・ឱសថព្យាបាលការកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម(ឱសថCalcium polystyrene sulfonate, ឱសថSodium polystyrene sulfonate) - អាចធ្វើអោយសកម្មភាពនៃសារធាតុឱសថទាំងនេះថយចុះ។

      ・ឱសថវីតាមីនដេ (Alfacalcidol, Calcitriol, វីតាមីនដេ) - អាច្វើអោយកម្រិតកាល់ស្យូមក្នុងឈាមកើនឡើងខ្ពស់។

      ・ទឹកដោះគោក្នុងបរិមាណច្រើន - អាចធ្វើអោយកើតមានរោគសញ្ញា Milk-alkalisyndrome។ ប្រសិនបើកើតឡើង ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថ។

      ・ឱសថប្រភេទDigitalis (Digoxin, Digitoxin ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការបរិភោគទឹកដោះគោក្នុងបរិមាណច្រើនឬឱសថជាតិកាល់ស្យូម អាចធ្វើអោយកើតមានផលរំខាន រួមមាន រោគសញ្ញានៃការកើនឡើងខ្ពស់នៃកម្រិតកាល់ស្យូមក្នុងឈាម។

    • សកម្មភាពឱសថ

      ឱសថនេះជាសារធាតុកាល់ស្យូមមួយប្រភេទ ដែលមានប្រសិទ្ធិភាពបន្សាបជាតិអាស៊ីតនៅក្នុងក្រពះ។ ម្យ៉ាងទៀត ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងអ៊ីយ៉ុងអសរីរាង្គនៃអាស៊ីតផូស្វូរិចនៅក្នុងពោះវៀន បង្កើតជាអំបិលមិនរលាយ ដើម្បីទប់ស្កាត់ការស្រូបសារធាតុផូស្វ័រពីពោះវៀនចូលទៅក្នុងឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp