Lidocaine
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់បញ្ចូលក្នុងសរសៃឈាម:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ព្យាបាលឬបង្ការជំងឺទាក់ទងនឹងចង្វាក់បេះដូង(Arrhythmia)ផ្សេងៗជាច្រើន រួមមាន Premature contraction, Paroxysmal tachycardia
- បង្ការការកើតឡើងនៃចង្វាក់បេះដូងខុសប្រក្រតីពីថតក្រោមនៃបេះដូង នៅក្នុងពេលកំពុងកើតមានអាការៈស្ទះសរសៃឈាមបេះដូងឬនៅពេលវះកាត់។
ករណីថ្នាំចាក់តាមសាច់ដុំ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈឈឺចាប់នៅពេលត្រូវចាក់ឱសថប្រឆាំងមេរោគតាមសាច់ដុំ។
ករណីថ្នាំចាក់ដោយកន្លែង:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្កអាការៈស្ពឹកនៅតាមផ្នែកនៃរាងកាយ(Epidural anesthesia, Conduction anesthesia, Infiltration anesthesia, Surface anesthesia)។
ករណីថ្នាំលាប និង ថ្នាំបាញ់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការធ្វើអោយមានអាការៈស្ពឹកនៅផ្នែកខាងលើនៃស្បែកឬភ្នាស(Surface anesthesia)។
ករណីថ្នាំបិទ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈឈឺចាប់។
ករណីថ្នាំទឹក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការធ្វើអោយមានអាការៈស្ពឹកនៅក្នុងមាត់ ក្នុងបំពង់ក បំពង់អាហារ ក្នុងក្រពះ ក្នុងច្រមុះ ក្នុងបង្ហួរនោម ជាដើម។(Surface anesthesia)
ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការធ្វើអោយមានអាការៈស្ពឹកនៅផ្នែកខាងលើនៃភ្នែក(Surface anesthesia)។
ករណីថ្នាំចាក់ប្រើនៅក្នុងការព្យាបាលមាត់ធ្មេញ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការធ្វើអោយមានអាការៈស្ពឹកនៅក្នុងការព្យាបាលមាត់ធ្មេញ(Conduction anesthesia, Infiltration anesthesia)។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
ករណីថ្នាំចាក់បញ្ចូលក្នុងសរសៃឈាម:
・អ្នកដែលមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញរវាងថតនៅក្នុងបេះដូងកម្រិតធ្ងន់ធ្ងរ(Complete Atrioventricular block ជាដើម)
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទអាមីដ(Amide)។
ករណីថ្នាំចាក់តាមសាច់ដុំ:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទអាមីដ(Amide)។
ករណីថ្នាំចាក់ដោយកន្លែង:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទអាមីដ(Amide)។
- ករណីEpidural anesthesia:
・អ្នកដែលកំពុងមានអាការៈបាត់បង់ឈាមច្រើនឬអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។
・អ្នកដែលមានអាការៈរលាកនៅកន្លែងចាក់ឬបរិវេណនោះ។
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis)។
ករណីថ្នាំលាប ថ្នាំបាញ់ និង ថ្នាំបិទ:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទអាមីដ(Amide)។
ករណីថ្នាំទឹក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទអាមីដ(Amide)។
ករណីថ្នាំបន្តក់ភ្នែក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទអាមីដ(Amide)។
ករណីថ្នាំចាក់ប្រើនៅក្នុងការព្យាបាលមាត់ធ្មេញ:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទអាមីដ(Amide)។
-
ផលរំខាន
ផលរំខានរួមមាន ភ្លេចភ្លាំង វិលមុខ ងងុយគេង អារម្មណ៍មិនស្ងប់ ស្មារតីកើនឡើងហួសហេតុ អារម្មណ៍ស្ពឹក ក្អួតចង្អោរ ហើម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ជីពចរដើរយឺត សម្ពាធឈាមធ្លាក់ចុះ ទឹកមុខស្លេកស្លាំង (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))
- ស្មារតីដឹងខ្លួនធ្លាក់ចុះ ញ័រដៃជើង សាច់ដុំកន្ត្រាក់ (បាត់បង់ស្មារតី ប្រកាច់) (លើកលែងករណីថ្នាំបន្តក់ភ្នែក និង ថ្នាំបិទ)
- ជីពចរដើរញាប់ ចង្វាក់បេះដូងខុសប្រក្រតី សម្ពាធឈាមប្រែប្រួល កម្ដៅក្នុងខ្លួនកើនឡើងភ្លាមៗ រឹងសាច់ដុំ (ក្ដៅខ្លួនធ្ងន់ធ្ងរ(Malignant hyperthermia))។(លើកលែងករណីថ្នាំលាប ថ្នាំបាញ់ ថ្នាំបិទ ថ្នាំទឹក និង ថ្នាំបន្តក់ភ្នែក)។
-
អន្តរប្រតិកម្ម
ករណីថ្នាំចាក់បញ្ចូលក្នុងសរសៃឈាម:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថCimetidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLidocaineកើនឡើង។
・ឱសថប្រភេទBeta blockers (Metoprolol, Propranolol, Nadolol) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLidocaineកើនឡើង។
・ឱសថRitonavir, Fosamprenavir calcium hydrate, Atazanavir sulfate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLidocaineកើនឡើង។
・អាហារបំប៉នដែលមានផ្ទុកសារធាតុSt. John’s Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLidocaineថយចុះ។
・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងក្រុមទីIII (Amiodarone ជាដើម) - អាចធ្វើអោយសកម្មភាពរបស់បេះដូងថយចុះខ្លាំង។
ករណីថ្នាំចាក់តាមសាច់ដុំ:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងក្រុមទីIII (Amiodarone ជាដើម) - អាចធ្វើអោយសកម្មភាពរបស់បេះដូងថយចុះខ្លាំង។
ករណីថ្នាំចាក់ដោយកន្លែង:
・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងក្រុមទីIII (Amiodarone ជាដើម) - អាចធ្វើអោយសកម្មភាពរបស់បេះដូងថយចុះខ្លាំង។
ករណីថ្នាំលាប ថ្នាំបាញ់ ថ្នាំបិទ ថ្នាំទឹក និង ថ្នាំបន្តក់ភ្នែក:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងក្រុមទីIII (Amiodarone ជាដើម) - អាចធ្វើអោយសកម្មភាពរបស់បេះដូងថយចុះខ្លាំង។
ករណីថ្នាំចាក់ប្រើនៅក្នុងការព្យាបាលមាត់ធ្មេញ:
・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងក្រុមទីIII (Amiodarone ជាដើម) - អាចធ្វើអោយសកម្មភាពរបស់បេះដូងថយចុះខ្លាំង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
គ្រប់ទម្រង់ឱសថទាំងអស់::
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំចាក់បញ្ចូលក្នុងសរសៃឈាម:
・កំហាប់ក្នុងឈាមដែលបង្ហាញប្រសិទ្ធិភាព 1.5~5.0μg/mL
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទប់ស្កាត់គ្រឿងចម្លងអ៊ីយ៉ុងសូដ្យូម(Na+ Channel) ធ្វើអោយអ៊ីយ៉ុងសូដ្យូមមិនអាចចូលទៅក្នុងកោសិកាសាច់ដុំនៃបេះដូងឬសរសៃប្រសាទបាន ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការកើតឡើងនៃប៉ូតង់ស្យែលសកម្ម(Action potential)នៅក្នុងសាច់ដុំបេះដូងឬសរសៃប្រសាទញាណនិងចលនា បង្កជាអាការៈស្ពឹក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp