OTIPAX Ear drops

ក្រុមហ៊ុនផលិតឱសថ:

 

BIOCODEX, France

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

DKSH

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • សកម្មភាពឱសថ
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Phenazone 4g/100g, Lidocaine hydrochloride 1g/100g

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល
    - ជាប្រភេទឱសថបំបាត់ការឈឺចាប់នៅនឹងកន្លែង បំបាត់ការរលាក ចំពោះជម្ងឺនៅក្នុងត្រចៀក
    - ឱសថនេះប្រើសំរាប់ព្យាបាលការឈឺចាប់នៅនឹងកន្លែងដែលបង្កដោយជម្ងឺអំបៅអំបែក ដែលក្រដាសត្រចៀកមិនរហែក៖
    ・រលាកត្រចៀកកណ្ដាលធ្ងន់ធ្ងរដោយមានហូរខ្ទុះ
    ・រលាកត្រចៀកបណ្ដាលពីពួកវីរុស
    ・រលាកត្រចៀកដែលបណ្ដាលពីរបួសត្រចៀកដោយសារការកើនឡើងនៃសម្ពាធ។
    កំរិតនិងរបៀបប្រើ
    - បន្តក់ម្ដង 4ដំណក់ ចូលក្នុងរន្ធត្រចៀក ដែលឈឺ ក្រោយពីលាងសំអាតរន្ធត្រចៀកហើយ
    - ប្រើ2ទៅ3ដងក្នុង1ថ្ងៃ
    - រយៈពេលប្រើ 10ថ្ងៃ។
    - បើរោគសញ្ញាមិនបានធូរស្បើយ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។

     

    Local analgesic/Anti-inflammatory for otological use (S: Sensory organs)

    Local treatment of pain due to certain types of otitis with intact tympanic membrane (ear drum):

    - congestive acute otitis media,

    - so-called phlyctenular viral otitis,

    - barotrauma otitis.

    Dosage

    Warm the container between the hands before use so as to avoid the unpleasant feeling caused by the cold solution in the ear.

    - Dropper bottle: instill 4 drops in the auditory meatus of the painful ear by applying gentle pressure to the soft part of the dropper, 2 or 3 times a day.

    Method and route of administration

    Auricular route.

    Frequency and times of administration

    4 drops in the auditory meatus of the painful ear, 2 or 3 times a day.

    Treatment duration

    Treatment should be for no longer than 10 days.

    If symptoms persist, CONSULT YOUR DOCTOR.

    How to use the dropper bottle:

    - Unscrew the cap of the bottle,

    - Screw on the dropper on the bottle.

    - Remove the cap of the dropper,

    - Turn the bottle upside down then apply gently pressure to the dropper to obtain 1 drop,

    - Squeeze again until 4 drops are obtained,

    - Screw the white cap back on.

    After opening the bottle, the solution must be used within 30 days.

  • ហាមប្រើ

    ហាមប្រើ
    - ចំពោះជម្ងឺដែលរហែកក្រដាសត្រចៀក
    - ចំពោះអ្នកជម្ងឺដែលងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ។

     

    This medicine MUST NOT BE USED in the following situations:

    - tympanic perforation (perforated ear drum),

    - Hypersensitivity to one of the components.

    Special warnings

    If there is an opening in the tympanic membrane (ear drum), this medicine may cause adverse effects in the middle ear.

    AS A PRECATIONARY MEASURE, you should ask A DOCTOR to check that the drum is intact before using this medicine.

  • ផលរំខាន

    ផលរំខានខ្លះៗ
    - ប្រតិកម្មនៅកន្លែងប្រើឱសថនេះដូចជា៖ អាល្លែកហ្ស៊ី ក្រហាយ រន្ធត្រចៀកឡើងក្រហម។

     

    In common with all active substances, this medicine may cause troublesome effects of varying degrees in certain individuals:

    Risk of local reactions in the form of allergy, irritation of redness of the auditory meatus.

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ចំពោះស្ត្រីមានផ្ទៃពោះនិងស្ត្រីបំបៅកូន មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យឬឱសថការី។

     

    This medicine can be used, in the normal way, during pregnancy or lactation if necessary.

    As a matter of general principle, you should always seek the advice of your doctor or pharmacist before taking any medicine if you are pregnant or breast feeding.

  • ការប្រុងប្រយ័ត្នជាពិសេស

    ការប្រុងប្រយ័ត្ន៖
    - បើសិនជាមានការរហែកក្រដាសត្រចៀក ឱសថនេះអាចបង្កអោយមានផលរំខានដល់ត្រចៀកកណ្ដាល
    - ដើម្បីជៀសវាងគ្រោះថ្នាក់នេះកើតឡើង មុនប្រើឱសថនេះត្រូវអោយគ្រូពេទ្យពិនិត្យមើលក្រដាសត្រចៀកជាមុន
    - ការព្យាបាលដោយឱសថនេះ មិនត្រូវប្រើលើសពី10ថ្ងៃទេ។ ក្នុងករណីសភាពជម្ងឺមិនបានធូរស្បើយទេ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។

    - ចំពោះអ្នកកីឡា ត្រូវប្រុងប្រយ័ត្នព្រោះសារធាតុផ្សំនៃឱសថនេះ អាចធ្វើអោយមានលទ្ធផលតេស្តវិជ្ជមានក្នុងការរកឱសថ antidopping។

     

    Treatment should be for no longer than 10 days.

  • សកម្មភាពឱសថ

    Local analgesic/anti-inflammatory for otological use (S:Sensory organs)

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp