Ethinylestradiol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺមហារីកក្រពេញប្រូស្តាត។

      - ជំងឺមហារីកសុដន់ក្រោយអស់រដូវ ដំណាក់កាលចុងក្រោយ (ករណីការព្យាបាលដោយប្រើថ្នាំអរម៉ូនបុរសមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង0.5~1mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ក្នុងការវាយតម្លៃឡើងវិញ ជាទូទៅ ប្រើក្នុងកម្រិត1ដង0.05~1mg 1ថ្ងៃ3ដង។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកទាក់ទងនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) (ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial carcinoma) ជាដើម)។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះសរសៃឈាមនៅក្នុងសួតដោយសារកំណកឈាម(Pulmonary embolism )។

      ・អ្នកដែលកំពុងមានជំងឺភ្នាសក្នុងស្បូនឡើងក្រាស់(Endometrial hyperplasia)ដែលមិនទាន់ទទួលការព្យាបាល។ (ករណីប្រើចំពោះជំងឺមហារីកសុដន់ក្រោយអស់រដូវ ដំណាក់កាលចុងក្រោយប៉ុណ្ណោះ)

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ចង់ក្អួត បាត់បង់ចំណង់អាហារ ឈឺក្បាល បញ្ហាផ្នែកស្មារតីរើឡើងវិញ តឹងឬឈឺដោះ សម្ពាធឈាមកើនឡើង ចេញឈាមនៅប្រដាប់ភេទ ឈឺពោះ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ហើមនិងឈឺនៅជើង ដង្ហក់ ឈឺទ្រូង ឈឺក្បាល (ជំងឺកំណកឈាម(Thrombosis))

      - ហើមពេញខ្លួន ដង្ហក់ ឈឺទ្រូង (ជំងឺខ្សោយបេះដូង ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង)។

    • អន្តរប្រតិកម្ម

      ・ឱសថOmbitasvir hydrate/Paritaprevir hydrate/Ritonavir - អាចធ្វើអោយកម្រិតនៃALT(GPT)កើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថស្តេរ៉ូអ៊ីត(Prednisoloneជាដើម), ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants(Imipramineជាដើម), ឱសថSelegiline hydrochloride, ឱសថCiclosporin, ឱសថTheophylline, ឱសថOmeprazole - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

      ・ឱសថRifampicin, ឱសថប្រភេទBarbiturate(Phenobarbitalជាដើម), ឱសថPhenytoin, ឱសថCarbamazepine, ឱសថBosentan, ឱសថModafinil, ឱសថTopiramate, ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Tetracyclineជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទPenicillin(Ampicillinជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថEthinylestradiolថយចុះនិងបង្កជាអាការៈធ្លាក់ឈាមនៅប្រដាប់ភេទ។

      ・ឱសថTerbinafine hydrochloride - អាចធ្វើអោយការមករដូវមានលក្ខណៈខុសប្រក្រតី។

      ・ឱសថប្រភេទGn-RH (Buserelin acetateជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថLamotrigine, ឱសថMorphine, ឱសថSalicylic acid - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។

      ・ឱសថTelaprevir - អាចធ្វើអោយសកម្មភាពនៃឱសថEthinylestradiolថយចុះ។

      ・ឱសថប្រឆាំងHIVប្រភេទHIV protease inhibitors(Nelfinavir mesilate, Ritonavir, Darunavir, Fosamprenavir, Lopinavir/Ritonavir ជាដើម), ឱសថNevirapine- អាចធ្វើអោយសកម្មភាពនៃឱសថEthinylestradiolថយចុះ។

      ・ឱសថប្រឆាំងHIVប្រភេទHIV protease inhibitors(Atazanavir, Indinavir), ឱសថEtravirine, ឱសថFluconazole, ឱសថVoriconazole, ឱសថAcetaminophenឬParacetamol - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថEthinylestradiolកើនឡើង។

      ・អាហារបំប៉នដែលមានផ្ទុកសារធាតុSt. Johnʼs Wort - អាចធ្វើអោយសកម្មភាពនៃឱសថEthinylestradiolថយចុះនិងបង្កជាអាការៈធ្លាក់ឈាមនៅប្រដាប់ភេទ។

    • សកម្មភាពឱសថ

      ឱសថនេះមានទម្រង់ស្រដៀងទៅនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) ដោយមានសកម្មភាពទប់ស្កាត់ការបញ្ចេញអរម៉ូន LH និង FSH ពីក្រពេញHypothalamusនៅក្នុងខួរក្បាល និង មានប្រសិទ្ធិភាពបន្ថយកម្រិតអរម៉ូនបុរសតេស្តូស្តេរ៉ូន(Testosterone)នៅក្នុងឈាម ព្រោះអតុល្យភាពនៃអរម៉ូនទាំងនេះនៅក្នុងរាងកាយអាចបង្កជាជំងឺផ្សេងៗ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp