Dextromethorphan hydrobromide hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- អាការៈក្អកដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖ ផ្ដាសាយ រលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺទងសួតរីក(Bronchiectasis) ជំងឺរលាកសួត ជំងឺរបេងសួត ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ(រលាកបំពង់ក រលាកច្រមុះ(Nasal catarrh))។
- អាការៈក្អកនៅពេលធ្វើការត្រួតពិនិត្យទងសួតតាមវិធីBronchography ឬ វិធីBronchoscopy។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង15~30mg 1ថ្ងៃ1~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ថ្ងៃ1ដង10mg ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ -
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទទប់ស្កាត់សកម្មភាពនៃអង់ស៊ីមMAO (MAO inhibitors)។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត វិលមុខ ឡើងកន្ទួលក្រហម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ដង្ហក់ ការដកដង្ហើមខុសប្រក្រតី ពិបាកដកដង្ហើម ឈឺក្បាល (បញ្ហាដំណើរការនៃប្រព័ន្ធដកដង្ហើម)
- ពិបាកដកដង្ហើម កន្ទាលត្រអាក ហើមជុំវិញភ្នែកនិងមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
អន្តរប្រតិកម្ម
・ឱសថប្រភេទទប់ស្កាត់សកម្មភាពនៃអង់ស៊ីមMAO (MAO inhibitors) - អាចធ្វើអោយកើតមានរោគសញ្ញាសេរ៉ូតូនីន(Serotonin syndrome) ដូចជា សាច់ដុំកន្ត្រាក់ បែកញើស ក្ដៅខ្លួនខ្លាំង ស្មារតី ។ល។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCYP2D6 (Quinidine, Amiodarone, Terbinafine ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDextromethorphanកើនឡើង។
・ឱសថប្រភេទបង្កើនសកម្មភាពនៃសារធាតុសេរ៉ូតូនីន(Serotonin) (ឱសថប្រភេទSSRI ជាដើម) - អាចធ្វើអោយកើតមានរោគសញ្ញាសេរ៉ូតូនីន(Serotonin syndrome) ដូចជា សាច់ដុំកន្ត្រាក់ បែកញើស ក្ដៅខ្លួនខ្លាំង ស្មារតី ។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ជាដើម ដូច្នេះ គួរប្រុងប្រយ័ត្នជានិច្ចនៅពេលបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទៅលើប្រព័ន្ធកណ្ដាលគ្រប់គ្រងប្រតិកម្មក្អកនៅក្នុងខួរក្បាល ដោយមានប្រសិទ្ធិភាពទប់ស្កាត់កុំអោយប្រតិកម្មក្អកកើតឡើង ទោះជាមានរំញោចក៏ដោយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp