Clarithromycin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីមនុស្សពេញវ័យ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・ជំងឺឆ្លងទូទៅ រួមមានដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺខ្ទុះជុំវិញទ្វារធំ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកបង្ហួរនោម ជំងឺរលាកបំពង់កស្បូន ជំងឺរលាកពោះវៀនដោយសារបាក់តេរី ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកចង្កា។

      ・ជំងឺឆ្លងបាក់តេរីម៉ៃកូមិនមែនរបេង(Nontuberculous mycobacterial infection)រួមទាំងជំងឺMAC(Mycobacterium avium complex)

      ・ជំងឺឆ្លងបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori)រួមមាន ជំងឺដំបៅក្រពះឬគល់ពោះវៀនតូច(Duodenal ulcer) ជំងឺរលាកក្រពះដោយសារបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori) ជំងឺមហារីកកោសិកាទឹករងៃMALTនៅក្រពះ(Gastric MALT lymphoma) ជំងឺស្នាមជាំស្វាយលើស្បែកដោយសារប្លាកែតថយចុះលក្ខណៈមិនដឹងមូលហេតុ(Idiopathic Thrombocytopenic Purpura, ITP) ជំងឺឆ្លងបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori) ជំងឺរលាកក្រពះដោយសារបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori)។

      ករណីកុមារ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・ជំងឺឆ្លងទូទៅ រួមមានដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកពោះវៀនដោយសារបាក់តេរី ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឹអុតក្ដាម(Scarlet fever) ជំងឺក្អកមាន់(Whooping cough ឬ Pertussis)។

      ・ជំងឺDisseminated Mycobacterium avium complex(MAC)ដែលកើតចំពោះអ្នកជំងឺអេដស៍។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យ:

       ・ករណីជំងឺឆ្លងទូទៅ:លេប1ថ្ងៃ400mg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

       ・ករណីជំងឺឆ្លងបាក់តេរីម៉ៃកូមិនមែនរបេង(Nontuberculous mycobacterial infection):លេប1ថ្ងៃ800mg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

       ・ករណីជំងឺឆ្លងបាក់តេរីភីឡូរី(Helicobacter pylori):ប្រើ1ដង200mg, 1ថ្ងៃ2ដង រយៈពេល7ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតឱសថបាន ប៉ុន្តែ មិនត្រូវអោយលើសកម្រិតអតិបរមាគឺ1ដង400mg, 1ថ្ងៃ2ដងនោះទេ។ ឱសថនេះត្រូវប្រើរួមជាមួយឱសថAmoxicillin hydrate750mg/ដង និង ឱសថប្រភេទProton pump inhibitorនៅក្នុងការកម្ចាត់បាក់តេរីភីឡូរី។

      - កុមារ:

       ・ករណីជំងឺឆ្លងទូទៅ:លេប1ថ្ងៃ10~15mg/kg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ ករណីជំងឺរលាកសួតLegionella pneumonia លេប1ថ្ងៃ15mg/kg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

       ・ករណីជំងឺDisseminated Mycobacterium avium complex(MAC)ដែលកើតចំពោះអ្នកជំងឺអេដស៍:ប្រើ1ថ្ងៃ15mg/kg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖

      ឱសថដែលមានផ្ទុកសារធាតុErgotamine, ឱសថPimozide, Asunaprevir, Suvorexant, Lomitapide Mesilate, Tadalafil, Ticagrelor, Ibrutinib, Asunaprevir, Vaniprevir។

      ・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថColchicine និងមានមុខងារតម្រងនោមឬថ្លើមចុះខ្សោយ។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺពោះ រាករូស កន្ទួលក្រហម ក្អួតចង្អោរ បញ្ហាជីវា្ហវិញាណ មុខងារថ្លើមមានបញ្ហា រវើរវាយ សន្លប់ ភ្លេចភ្លាំង មានភាពសកម្មខុសប្រក្រតី ញ័រដៃជើង ស្ពឹក ហ៊ឹងត្រចៀក ត្រចៀកធ្ងន់ បញ្ហាឃានវិញាណ ដំបៅក្នុងមាត់ ឈឺពោះ ជំងឺផ្សិតCandidiasis បេះដូងលោតញាប់ កម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម សាច់ដុំកន្ត្រាក់ ស្បែកក្រហមនិងរមាស់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ចង្វាក់បេះដូងលោតញាប់ ឈឺទ្រូង វិលមុខ (អាការៈនៃចង្វាក់បេះដូងដើរលឿនដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia ឬ Ventricular fibrillation) រយៈពេលនៃQTកើនឡើង)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកលឿង (រលាកថ្លើម មុខងារថ្លើមថយចុះ ខាន់លឿង)

      - កន្ទួលក្រហម ពងទឹក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)

      - ឈឺបំពង់ក ឈឺក្បាល ហូរឈាមច្រមុះឬនៅតាមអញ្ចាញ (ជំងឺប្លាកែតថយចុះ ជំងឺគ្រាប់ឈាមសថយចុះ )

      - ឈឺពោះ រាករូស លាមកមានឈាម (រលាកពោះវៀនធំ)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថDigoxin, ថ្នាំបញ្ចុះជាតិស្ករក្នុងឈាមប្រភេទ Sulfonylurea(Glibenclamide), Theophyline, Carbamazepine, Aminophyline, Ciclosporin, Tacrolimus, Everolimus, Simvastatin, Atorvastatin, Lovastatin, Colchicine, ថ្នាំប្រភេទBenzodiazepine(Triazolam, Midazolam, Quetiapine fumarate), Disopyramide, Eplerenone, Eletriptan hydrobromide, Nifedipine, Verapamil, Dienogest, Sildenafil, Tadalafil, Warfarin, Docetaxel, Oxycodone hydrochloride hydrate, Fentanyl, Apixaban, dabigatran etexilate, Rivaroxaban, Dabigatran etexilate, Edoxaban, Itraconazole, Saquinavir mesylate, Ritonavir, Rifabutin, Etravirine, Rifampicin, Efavirenz, Nevirapine - អាចធ្វើអោយកំហាប់ក្នុងឈាមរបស់ឱសថខាងក្រោមប្រែប្រួល ដែលនឹងបង្កអោយមានផលប៉ះពាល់ផ្សេងៗ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទម៉ាក្រូឡាយ(Macrolide antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp