Ciprofloxacin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកក្រពេញទឹកដោះ ជំងឺខ្ទុះជុំវិញទ្វារធំ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកផ្នែកខាងលើនៃក្រពេញពងស្វាស(Epididymitis) ជំងឺរលាកបង្ហួរនោម ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកពោះវៀនដោយសារឆ្លងមេរោគ ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺពិសធ្យូង(Anthrax)។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      -មនុស្សពេញវ័យ:អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកសួត ជំងឺរលាកស្រោមពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺពិសធ្យូង(Anthrax)។

      -កុមារ:ជំងឺរលាកប្លោកនោមស្មុគស្មាញ ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺពិសធ្យូង(Anthrax) រោគសញ្ញាផ្លូវដង្ហើមដែលបណ្ដាលមកពីបាក់តេរីPseudomonas aeruginosa នៅក្នុងជំងឺCystic fibrosis។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង 100~200mg, 1ថ្ងៃ2~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមប្រភេទជំងឺនិងស្ថានភាពរោគសញ្ញា។ចំពោះជំងឺពិសធ្យូង(Anthrax) លេប1ដង400mg, 1ថ្ងៃ2ដង។

      ករណីថ្នាំចាក់:

      -មនុស្សពេញវ័យ:ប្រើ1ដង400mg, 1ថ្ងៃ2ដង ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ អាចបង្កើនកម្រិតដល់1ថ្ងៃ3ដង ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      -កុមារ:

      1)ជំងឺរលាកប្លោកនោមស្មុគស្មាញ រលាកតម្រងនោម(Pyelonephritis):ប្រើ1ដង6~10mg/kg, 1ថ្ងៃ3ដង ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ មិនត្រូវប្រើហួសកម្រិត400mgក្នុង1ដងនោះទេ។

      2)ជំងឺពិសធ្យូង(Anthrax):ប្រើ1ដង10mg/kg, 1ថ្ងៃ2ដង ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ មិនត្រូវប្រើហួសកម្រិត400mgក្នុង1ដងនោះទេ។

      3)រោគសញ្ញាផ្លូវដង្ហើមដែលបណ្ដាលមកពីបាក់តេរីPseudomonas aeruginosa នៅក្នុងជំងឺCystic fibrosis:ប្រើ1ដង 10mg/kg, 1ថ្ងៃ3ដង ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ មិនត្រូវប្រើហួសកម្រិត400mgក្នុង1ដងនោះទេ។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅKetoprofen (លើកលែងថ្នាំលាប)។

      ・អ្នកដែលកំពុងប្រើឱសថបន្ធូរការកន្ត្រាក់នៃសាច់ដុំTizanidine hydrochloride។

      ・អ្នកដែលកំពុងប្រើឱសថបញ្ចុះជាតិខ្លាញ់Lomitapide Mesilate។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ (អាចមានករណីលើកលែងសម្រាប់ជំងឺធ្ងន់ធ្ងរដូចជាជំងឺពិសធ្យូង(Anthrax) ជំងឺអាសន្នរោគ(Cholera) នៅពេលត្រូវផ្ដល់អាទិភាពចំពោះការព្យាបាលជំងឺទាំងនេះ)។

      ・កុមារ(ជាទូទៅ ក្រោមអាយុ15ឆ្នាំ) (អាចមានករណីលើកលែងសម្រាប់ជំងឺធ្ងន់ធ្ងរដូចជាជំងឺAnthrax។ សូមពិនិត្យមើលព័ត៌មានបន្ថែម)។

      ករណីថ្នាំចាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅKetoprofen (លើកលែងថ្នាំលាប)។

      ・អ្នកដែលកំពុងប្រើឱសថបន្ធូរការកន្ត្រាក់នៃសាច់ដុំTizanidine hydrochloride។

      ・អ្នកដែលកំពុងប្រើឱសថបញ្ចុះជាតិខ្លាញ់Lomitapide Mesilate។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ (អាចមានករណីលើកលែងសម្រាប់ជំងឺធ្ងន់ធ្ងរដូចជាជំងឺពិសធ្យូង(Anthrax) ជំងឺអាសន្នរោគ(Cholera) នៅពេលត្រូវផ្ដល់អាទិភាពចំពោះការព្យាបាលជំងឺទាំងនេះ)។

      ・កុមារ(ជាទូទៅ ក្រោមអាយុ15ឆ្នាំ) (លើកលែងជំងឺAnthrax ជំងឺរលាកប្លោកនោមស្មុគស្មាញ ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺCystic fibrosis។សូមពិនិត្យមើលព័ត៌មានបន្ថែម)។

    • ផលរំខាន

      ករណីថ្នាំលេប:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហមលើស្បែក អារម្មណ៍មិនស្រួលក្នុងពោះ រាករូស ក្អួតចង្អោរ បាត់បង់ចំណង់អាហារ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់(រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ឈឺពោះ រាករូស លាមកមានឈាម (ជំងឺរលាកពោះវៀនធំ)

      - ឈឺសាច់ដុំដៃជើង អស់កម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ក្តៅខ្លួន រលាត់ស្បែកភ្នាសនៅភ្នែកនិងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN) ជាដើម)។

      ករណីថ្នាំចាក់:

      ផលរំខានរួមមាន មុខងារថ្លើមចុះខ្សោយ ឡើងកន្ទួលក្រហមលើស្បែក រមាស់ រលាកសរសៃឈាម អាការៈប្រតិកម្មនៅកន្លែងចាក់ថ្នាំ(ស្នាមក្រហម រមាស់ ហើម ឈឺ) ក្ដៅខ្លួន អាការៈហើម(មុខ បំពង់ក សរសៃឈាម។ល។) ងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ អាការៈខ្វះឈាម ស្នាមជាំក្រោមស្បែកដោយសារហូរឈាម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ហើម កន្ទាលត្រអាកស្បែក (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ឈឺពោះ រាករូស លាមកមានឈាម (ជំងឺរលាកពោះវៀនធំ)

      - ឈឺសាច់ដុំ អស់កម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - បែកញើសទាំងត្រជាក់ អារម្មណ៍ហេវ ញ័រដៃជើង បាត់បង់ស្មារតី (ជាតិស្ករក្នុងឈាមធ្លាក់ចុះ)

      - អាការៈប្រកាច់

      - ក្តៅខ្លួន អាការៈខ្វះឈាម ងាយហូរឈាមតាមអញ្ចាញធ្មេញឬក្រោមស្បែក (ជំងឺគ្រាប់ឈាមសថយចុះប្រភេទAgranulocytosis ជំងឺប្លាកែតថយចុះ ជំងឺប៉ះពាល់ដល់មុខងារខួរឆ្អឹង ជាដើម)

      - ក្អួតចង្អោរ បាត់បង់ចំណង់អាហារ អស់កម្លាំង រមាស់ ភ្នែកនិងស្បែកឡើងពណ៌លឿង (រលាកថ្លើម មុខងារថ្លើមថយចុះ ខាន់លឿង)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ដាច់រលាត់នៅភ្នែកនិងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ក្ដៅខ្លួន បរិមាណទឹកនោមថយចុះ ហើមដៃជើងនិងមុខ (មុខងារតម្រងនោមថយចុះ រលាកតម្រងនោម)

      - ឈឺសរសៃសាច់ដុំជើងនិងហើម (រលាកសរសៃសាច់ដុំជើង(Achilles tendonitis) ដាច់សរសៃសាច់ដុំជើង ជាដើម)

      - ស្មារតីមិននឹងនរ មិនស្គាល់ទីកន្លែងឬពេលវេលា ចលនាឬការនិយាយស្ដីមិនប្រក្រតី ធ្លាក់ទឹកចិត្ត (ជំងឺផ្នែកស្មារតី)

      - ធ្លាក់ត្របកភ្នែក ភ្នែកមើលឃើញរូបបែងភាគ អស់កម្លាំងសាច់ដុំនៅពេលធ្វើចលនា (ជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis))។

      - ក្ដៅខ្លួន ឈឺសន្លាក់ មានស្នាមជាំតាមស្បែក (រលាកសរសៃឈាម)

      - ឈឺទ្រូង បេះដូងលោតញាប់ អារម្មណ៍មិនស្រួលក្នុងទ្រូង (អាការៈនៃចង្វាក់បេះដូងដើរលឿនដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia), QTអូសបន្លាយវែង)

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・ឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅKetoprofen (លើកលែងថ្នាំលាប) - អាចធ្វើអោយមានអាការៈប្រកាច់ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថបន្ធូរការកន្ត្រាក់នៃសាច់ដុំTizanidine hydrochloride - សកម្មភាពនៃឱសថTizanidine hydrochlorideកើនឡើងខ្លាំង បង្កជាផលរំខានផ្សេងៗ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថបញ្ចុះជាតិខ្លាញ់Lomitapide Mesilate - សកម្មភាពនៃឱសថLomitapide Mesilateកើនឡើងខ្លាំង បង្កជាផលរំខានផ្សេងៗ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថTheophylline, Aminophylline hydrate - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។ អាចប្រើរួមគ្នាបាន ប៉ុន្តែ ត្រូវតាមដានផលរំខានរបស់ឱសថឬកាត់បន្ថយកម្រិតប្រើប្រាស់។

      ・សារធាតុCaffeine, ឱសថDuloxetine hydrochloride - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថ Fenbufen, Flurbiprofen axetil, Flurbiprofen Diclofenac, Amfenac, Ketoprofen, Loxoprofen, Pranoprofen, Zaltoprofen ជាដើម - អាចធ្វើអោយមានអាការៈប្រកាច់។

      ・ឱសថCiclosporin - អាចបង្កអោយផលរំខាននៃឱសថទាំងពីរកើតឡើង។

      ・ថ្នាំប្រឆាំងកំណកឈាមWarfarin - សកម្មភាពរបស់Warfarinកើនឡើង ធ្វើអោយមានផលរំខានដូចជាងាយហូរឈាម ឈាមក្រកក។ល។

      ・ថ្នាំបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylurea (Glimepiride, Glibenclamideជាដើម) - អាចធ្វើអោយជាតិស្ករក្នុងឈាមថយចុះកាន់តែខ្លាំង

      ・ឱសថRopinirole hydrochloride - អាចធ្វើអោយសកម្មភាពរបស់Ropinirole hydrochlorideកើនឡើង

      ・ឱសថMethotrexate - អាចធ្វើអោយសកម្មភាពរបស់Methotrexateកើនឡើង

      ・ឱសថប្រឆាំងអាស៊ីតក្រពះដែលមានសារធាតុអាលុយមីញ៉ូម ម៉ាញេស្យូម កាល់ស្យូម និង ថ្នាំជាតិដែក - អាចធ្វើអោយការស្រូបសារធាតុឱសថថយចុះ។ គួរពិសារថ្នាំទាំងនេះក្រោយពិសារថ្នាំCiprofloxacin រយៈពេលចាប់ពីពីរម៉ោងឡើងទៅ។

      ・ភេសជ្ជៈមានផ្ទុកជាតិកាល់ស្យូមច្រើន(ទឹកដោះគោជាដើម) - អាចធ្វើអោយការស្រូបសារធាតុឱសថថយចុះ។

      ・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(Quinidine, Procainamide, Amiodarone, Sotalol ជាដើម) - អាចធ្វើអោយQTអូសបន្លាយ

      ・ឱសថSevelamer hydrochloride, Lanthanum carbonate hydrate - ធ្វើអោយការស្រូបសារធាតុឱសថថយចុះ។ គួរពិសារថ្នាំទាំងនេះក្រោយពិសារថ្នាំCiprofloxacin រយៈពេលចាប់ពីពីរម៉ោងឡើងទៅ។

      ・ឱសថClozapine, Olanzapine - អាចធ្វើអោយសកម្មភាពនៃClozapine, Olanzapineកើនឡើង

      ・ឱសថSildenafil citrate - អាចធ្វើអោយសកម្មភាពនៃSildenafilកើនឡើង

      ・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinថយចុះ

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប និង ថ្នាំចាក់ :

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ (អាចមានករណីលើកលែងសម្រាប់ជំងឺធ្ងន់ធ្ងរដូចជាជំងឺAnthrax សូមពិនិត្យមើលព័ត៌មានបន្ថែម)។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលេប:

      ・ក្នុងអំឡុងពេលប្រើឱសថនេះ ស្បែកអាចប្រតិកម្មខ្លាំងទៅនឹងពន្លឺព្រះអាទិត្យធ្វើអោយរលាកស្បែក ដូច្នេះ គួរចៀសវាងស្ថិតនៅក្រោមថ្ងៃក្ដៅខ្លាំងរយៈពេលយូរ។

      ・ការប្រើឱសថនេះនៅពេលពោះទទេរួមជាមួយភេសជ្ជៈដែលមានជាតិកាល់ស្យូមច្រើនដូចជាទឹកដោះគោ អាចធ្វើអោយរំខានដល់ការស្រូបយកសារធាតុឱសថ ដូច្នេះ គួរចៀសវាងករណីបែបនេះ។

      ករណីថ្នាំចាក់:

      ・សម្រាប់អ្នកជំងឺជាកុមារ ប្រសិនបើមានអាការៈឈឺចាប់ឬហើមតាមសន្លាក់ដោយសារការប្រើឱសថនេះ សូមរួសរាន់ទទួលការពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទញូគីណូឡូនឬហ្វូលុយអូរ៉ូគីណូឡូន(New quinolone or Fluoroquinolone antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp