Chlorhexidine gluconate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការសម្លាប់មេរោគ:
- នៅក្នុងភ្នែក(Conjunctival sac)
- នៅលើស្បែកនិងដៃ
- នៅលើស្បែកខាងក្រៅនៃប្រដាប់ភេទ
- នៅលើស្បែកដែលមានរបួស
- នៅលើស្បែកដែលត្រូវវះកាត់
- គ្រឿងសង្ហារឹម និង ឧបករណ៍ផ្សេងៗ នៅក្នុងបន្ទប់អ្នកជំងឺឬបន្ទប់វះកាត់
សម្គាល់:ឱសថនេះមានប្រសិទ្ធិភាពសម្លាប់មេរោគចំពោះបាក់តេរីនិងមេរោគផ្សិតមួយចំនួនតែប៉ុណ្ណោះ។ ម្យ៉ាងទៀត គេបែងចែកការប្រើប្រាស់ឱសថនេះទៅតាមភាគរយនៃសារធាតុឱសថ ដូច្នេះ សូមពិនិត្យមើលការណែនាំអោយបានច្បាស់លាស់មុននឹងប្រើ។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ការប្រើទៅលើខួរក្បាល ខួរឆ្អឹងខ្នង ត្រចៀក ខាងក្នុងទ្វារមាស ប្លោកនោម ក្នុងមាត់ និង ភ្នាសផ្សេងៗទៀតនៃរាងកាយ។
・ស្បែកឬភ្នាសដែលមានរបួស (ករណីមានផ្ទុកជាតិអេតាណុល) ។
・ភ្នែក (ទៅតាមភាគរយនៃសារធាតុឱសថ)។
សម្គាល់ ៖ បម្រាមហាមប្រើអាចប្រែប្រួលទៅតាមមុខងារនៃឱសថនីមួយៗ ដូច្នេះ សូមពិនិត្យមើលព័ត៌មានអោយបានច្បាស់លាស់មុននឹងប្រើ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម កន្ទាលត្រអាក ក្រហាយ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ចង់ក្អួត អារម្មណ៍មិនស្រួលក្នុងខ្លួន បែកញើសទាំងត្រជាក់ វិលមុខ ពិបាកដកដង្ហើម ថប់ក្នុងទ្រូង (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើជាប់ឈាម ខ្ទុះ ឬ សាប៊ូ វាអាចធ្វើអោយប្រសិទ្ធិភាពសម្លាប់មេរោគធ្លាក់ចុះ ដូច្នេះ សូមលាងសម្អាតឈាម ខ្ទុះឬសាប៊ូចេញអោយអស់សិនមុននឹងប្រើឱសថនេះ។
・ករណីប្រើឱសថនេះក្នុងការសម្លាប់មេរោគនៅឧបករណ៍ចាក់ថ្នាំឬឧបករណ៍ផ្សេងៗទៀតដែលនឹងប៉ះត្រូវសរសៃប្រសាទឬផ្ទៃរបស់ភ្នាសនៃរាងកាយ គេគួរប្រើទឹកបន្សុទ្ធដើម្បីលាងសម្អាតសារធាតុឱសថនេះចេញពីឧបករណ៍ទាំងនេះសិនមុននឹងប្រើ។
・សម្រាប់ប្រភេទដែលមានផ្ទុកជាតិអេតាណុល ការប្រើក្នុងបរិមាណច្រើននិងរយៈពេលយូរ អាចធ្វើអោយមានអាការៈដូចជាឈឺក្បាល ក្រហាយ។ល។ ម្យ៉ាងទៀត សារធាតុអាល់កុលអាចឆេះ ដូច្នេះ សូមកុំដាក់នៅក្បែរកន្លែងមានភ្លើង។
・មានប្រភេទដែលត្រូវលាយជាមួយទឹកនិងប្រភេទដែលមិនចាំបាច់លាយជាមួយទឹក សូមពិនិត្យមើលការណែនាំអោយបានច្បាស់លាស់មុននឹងប្រើ។
-
សកម្មភាពឱសថ
នៅកំហាប់ទាប ឱសថនេះធ្វើអោយភ្នាសកោសិការបស់មេរោគមានលក្ខណៈប្រែប្រួល បង្កអោយមានការដាច់ធ្លាយកោសិកានិងបង្អាក់សកម្មភាពរបស់អង់ស៊ីមមួយចំនួនរបស់មេរោគ។
នៅកំហាប់ខ្ពស់ ឱសថនេះភ្ជាប់ទៅនឹងប្រូតេអ៊ីននិងDNAឬRNAរបស់មេរោគដើម្បីបង្អាក់សកម្មភាពនៃម៉ូលេគុលទាំងនេះ ធ្វើអោយកោសិការបស់មេរោគមិនអាចរស់រានឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp