KLOROBEN Oral spray
ក្រុមហ៊ុនផលិតឱសថ:
DROGSAN ,Turkey
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
Dynamic Pharma
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
- 
                សារធាតុសកម្មBenzydamine hydrochloride 45mg, Chlorhexidine gluconate 36mg 
- 
                ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់គុណភាពនេះប្រើព្យាបាលអាការៈរោគដូចខាងក្រោម៖ - បន្ថយការឈឺចាប់មួយរយៈដែលបង្កដោយជំងឺ៖ មាត់ បំពង់ក ចុកទ្រូង រលាកបំពង់ក រលាកអាមីដាល់ (tonsils) ពងបែកក្នុងមាត់ ជ្រាំងអណ្តាត ការវះកាត់មាត់ ឬបំពង់ក - រលាក ក្នុងមាត់និងភ្នាសរំអិលក្នុងមាត់ កម្រិត និងរបៀបប្រើ៖ +សំរាប់មនុស្សពេញវ័យ៖ - ប្រើម្តងបាញ់ពី ៥ ទៅ ១០ឈីតចូលក្នុងបំពង់ក ឬកន្លែងដែលរលាកនៅក្នុងមាត់ - បើចាំបាច់ អាចប្រើម្តងទៀតបានក្នុងរយៈពេលពី ១ម៉ោង និង៣០នាទីទៅ ៣ម៉ោង ក្រោយពេលប្រើលើកទី១ហើយ +សំរាប់កុមារ អាយុពី ៦ ទៅ ១២ឆ្នាំ៖ - ប្រើម្តងបាញ់ ៥ឈីតចូលក្នុងបំពង់ក ឬកន្លែងដែលរលាកនៅក្នុងមាត់ - បើចាំបាច់ អាចប្រើម្តងទៀតបានក្នុងរយៈពេល ១ម៉ោង និង៣០នាទីនៅ ៣ម៉ោង ក្រោយពេលប្រើលើកទី១ហើយ 
- 
                ហាមប្រើ- ចំពោះអ្នកជំងឺងាយមានប្រតិកម្មជាមួយ Benzydamine chlorhexidine ឬជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ - ចំពោះកុមារអាយុក្រោម ៦ឆ្នាំ - ស្រ្តីមានផ្ទៃពោះ - ស្រ្តីបំបៅដោះកូន 
- 
                ផលរំខានរួមមាន៖ - នៅកន្លែងប្រើឱសថនេះផ្ទាល់៖ * មានសភាពស្ពឹកមាត់ * មានសភាពក្តៅ ឬក្រហាយ និងឈឺចាប់តិចៗ * មានសភាពស្ងួតក្នុងមាត់ និងសេ្រកទឹក និងប្រែប្រួលការដឹងរសជាតិ * ការប្រលាក់ជាប់ធ្មេញ និងក្នុងមាត់ - វិបត្តិប្រព័ន្ធសរសៃប្រសាទ៖ ធេងធោង ឈឺក្បាល ងងុយគេង - វិបត្តិក្រពះពោះវៀន៖ ចង្អោរ ក្អួត ក្អួតខ្លាំង 
- 
                អន្តរប្រតិកម្មត្រូវជៀសវាងប្រើរួមបញ្ចូលគ្នារវាងឱសថនេះជាមួយឱសថ ឬសារធាតុមួយចំនួនផ្សេងទៀតដូចខាងក្រោម៖ - សារធាតុដែលមានពួកអ៊ីយ៉ុងអវិជ្ជមាន (anionic) - សារធាតុ Cetrimide, brilliant green, និង lissapol NX ជាដើម - សារធាតុ anionic polyelectroytes ដូចជា៖ gum Arabic, sodium alginate, sodium carboxyl methyl cellulose, gum Tragacanth, starch - Chloramphenicol, copper sulphate, fluorescein sodium, formaldehyde, silver nitrate, zinc sulphate - ជាមួយទឹករឹងដែលមានសារធាតុ Ca++, Mg++ - Benzoates, bicarbonate, carbonate, borates, nitrates, phosphates, sulphates 
- 
                ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនហាមប្រើ។ 
- 
                ការប្រុងប្រយ័ត្នជាពិសេស- ប្រើសំរាប់តែផ្នែកខាងក្នុងប្រហោងមាត់តែប៉ុណ្ណោះ - មិនត្រូវលេបឱសថនេះចូលភ្លាមៗ ក្រោយពេលបាញ់ចូលក្នុងមាត់ - អាចបង្កឱ្យប្រឡាក់ក្នុងមាត់ និងធ្មេញ - អ្នកមានជំងឺខ្សោយមុខងារតំរងនោមធ្ងន់ធ្ងរ - អ្នកមានជំងឺខ្សោយមុខងារថ្លើមធ្ងន់ធ្ងរ 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
