Bromhexine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈជាប់ស្លេស្មក្នុងផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងផ្លូវដង្ហើម ដូចជា ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរបេងសួត ជំងឺPneumoconiosis និង ប្រើនៅក្រោយពេលវះកាត់។
ករណីថ្នាំទឹកលាយសម្រាប់ស្រូបតាមផ្លូវដង្ហើម:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈជាប់ស្លេស្មក្នុងផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងផ្លូវដង្ហើម ដូចជា ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរបេងសួត ជំងឺPneumoconiosis និង ប្រើនៅក្រោយពេលវះកាត់។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំបាត់អាការៈជាប់ស្លេស្មក្នុងផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងផ្លូវដង្ហើម ដូចជា ជំងឺរបេងសួត ជំងឺPneumoconiosis ក្រោយវះកាត់។ (ករណីអ្នកជំងឺពិបាកប្រើថ្នាំលេប)
- ជម្រុញការបញ្ចេញសារធាតុធ្វើអោយរូបភាពច្បាស់ដែលប្រើនៅក្នុងការថតទងសួតបន្ទាប់ពីការថតចប់រួចរាល់។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង4mg (ថ្នាំម្សៅ2%ត្រូវនឹង0.2g), 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំទឹកលាយសម្រាប់ស្រូបតាមផ្លូវដង្ហើម(0.2%):
មនុស្សពេញវ័យ:ប្រើ1ដង4mg ពង្រាវប្រហែល2.5ដងនៅក្នុងសេរ៉ូមប្រៃ(Saline) ដោយប្រើជាមួយឧបករណ៍ណេប៊ុឡាយហ្សឺ(Nebulizer) 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង 4~8mg 1ថ្ងៃ1~2ដង ចាក់ក្នុងសាច់ដុំឬតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន បាត់បង់ចំណង់អាហារ ចង់ក្អួត ឈឺពោះ ឈឺក្បាល ឡើងកន្ទួលក្រហម កន្ទាលត្រអាក រមាស់ស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) ទងសួតកន្ត្រាក់ ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- ជម្រុញបរិមាណនៃការបញ្ចេញសម្បោរនៅក្នុងទងសួតនិងបំពង់ខ្យល់
- បំបែកសារធាតុសម្បោរ ដើម្បីកាត់បន្ថយភាពខាប់នៃស្លេស្ម ធ្វើអោយស្លេស្មមិនជាប់ស្អិតនៅក្នុងផ្លូវដង្ហើម
- ជម្រុញចលនានៃរោមតូចៗនៅក្នុងផ្លូវដង្ហើមដើម្បីបញ្ចេញសម្បោរពីក្នុងផ្លូវដង្ហើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp