BROMHEXIL 4 Tablet
ក្រុមហ៊ុនផលិតឱសថ:
Medical Supply Pharmaceutical Enterprise, Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
សម្រាប់ព្យាបាលវិបត្តិនៃការបញ្ចេញរបស់ទងសួត ជាពិសេស នៅពេលមានជំងឺទងសួតស្រួចស្រាវ៖ រលាកទងសួតស្រួចស្រាវ និងដំណាក់កាលស្រួចស្រាវនៃជំងឺរលាកទងសួតរ៉ាំរ៉ៃ
កម្រិត និងរបៀបប្រើ៖
- លេប 2 ទៅ 4 គ្រាប់ 3ដង/ថ្ងៃ
- កូនក្មេង៖ កម្រិតប្រើទៅតាមទំងន់ខ្លួនគឺ 0.5ម.ក្រ/គ.ក្រ/ថ្ងៃ
រយៈពេលព្យាបាល មិនត្រូវឱ្យលើសពី 8-10ថ្ងៃ ដោយគ្មានបញ្ជាពីគ្រូពេទ្យ ត្រូវលេបជាមួយទឹកមួយកែវ។
-
ហាមប្រើ
- ចំពោះអ្នកដែលធ្លាប់មានប្រតិកម្មអាលែ្លហ្ស៊ីកជាមួយនឹងសារធាតុសកម្ម ឬវត្ថុធាតុផ្សំណាមួយ ស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅកូន។
-
ផលរំខាន
អាចបណ្តាលឱ្យមាន៖
- វិបត្តិប្រដាប់រំលាយអាហារ៖ ឈឺចុកដង្ហើម ចង្អោរ ក្អួត រាក
- ប្រតិកម្មខ្លាំងក្លា ឡើងផ្ទាំងក្រហមលើស្បែក កន្ទាលត្រអាក។
-
ការប្រុងប្រយ័ត្នជាពិសេស
ចៀសវាងប្រើលាយជាមួយថ្នាំបំបាត់ក្អកដទៃទៀត និង/ឬ ជាមួយសារជាតិ (atropiniques) ដែលធ្វើឱ្យ ស្ងួតដល់ការបញ្ចេញ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp