សកម្មភាពនៅក្នុងឆ្នាំ 2019

សិក្ខាសាលាស្ដីអំពីអត្ថប្រយោជន៍នៃសេវាថែទាំសុខភាពចល័ត

  • សីហា 2019 16/08/2019

វាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលារបស់ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) នាខែសីហានេះគឺ អ្នកស្រី ឌីផន ភិរម្យ ជាប្រធានក្រុមហ៊ុន ម៉ាច់ សេវាថែទាំសុខភាពចល័ត ដោយអ្នកស្រីបានណែនាំអំពីសេវាសុខភាពថ្មីមួយសម្រាប់ប្រជាជនកម្ពុជា។

សិក្ខាសាលាស្ដីអំពីប្រព័ន្ធសុខាភិបាលនិងការផ្សារភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍នៅប្រទេសជប៉ុន

  • មេសា 2019 25/04/2019

នៅក្នុងសិក្ខាសាលាលើកនេះ អ្នកស្រី ស៊ីហ្កិតា បានលើកឡើងអំពីការសហការគ្នារវាងអាជីពផ្សេងៗនៅក្នុងសហគមន៍ ជាពិសេសរវាងបុគ្គលិកសុខាភិបាល រួមមាន វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា

សិក្ខាសាលាដើម្បីជ្រើសរើសនិស្សិតឱសថសាស្ត្រសម្រាប់ទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនបានចាប់ផ្ដើមជាថ្មីម្ដងទៀតសម្រាប់ឆ្នាំ២០១៩

  • មីនា 2019 02/03/2019

ការរៀបចំសិក្ខាសាលានេះគឺដើម្បីជ្រើសរើសនិស្សិតឱសថសាស្ត្រសម្រាប់ទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន ដោយរួមមានសិក្ខាសាលាទាំងអស់ចំនួន៥លើក។ និស្សិតដែលមានបំណងទៅទស្សនកិច្ចសិក្សាត្រូវចូលរួមសិក្ខាសាលាចាប់ពី៤ដងឡើងទៅ ដើម្បីទទួលបាននូវចំណេះដឹងគ្រប់គ្រាន់មុននឹងសិក្សាបន្ថែមពេលទៅដល់ប្រទេសជប៉ុន។

សកម្មភាពនៅក្នុងឆ្នាំ 2018

ទស្សនកិច្ចសិក្សាទៅប្រទេសជប៉ុនរបស់និស្សិតផ្នែកឱសថសាស្ត្រជនជាតិខ្មែរចំនួនពីររូប ដើម្បីស្វែងយល់អំពីវិស័យសុខាភិបាលនៅប្រទេសជប៉ុន

  • វិច្ឆិកា 2018 26/11/2018

និស្សិត សេក មួយគីម និង សឿន សេងហួត ជានិស្សិតផ្នែកឱសថសាស្ត្រ ជនជាតិខ្មែរនៃសាកលវិទ្យាល័យអន្តរជាតិ ដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុន អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) សម្រាប់ការធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីសិក្សាស្វែងយល់អំពីវិស័យសុខាភិបាលដែលអនុវត្តនៅប្រទេសជប៉ុន។

សិក្ខាសាលាសម្រាប់និស្សិតឱសថសាស្ត្រឆ្នាំទី5 លើកទី1 សម្រាប់ឆ្នាំ2018

  • កុម្ភៈ 2018 03/02/2018

ក្រុមហ៊ុនអ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) បានរៀបចំសិក្ខាសាលាសម្រាប់និស្សិតឱសថសាស្ត្រឆ្នាំទី5 លើកទី1 ដែលប្រព្រឹត្តទៅនៅក្នុងសាកលវិទ្យាល័យអន្តរជាតិ នាថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2018។ សិក្ខាសាលានេះបង្កើតឡើងដើម្បីផ្តល់ចំណេះដឹងបន្ថែមដល់និស្សិតឱសថសាស្ត្រផង និង ដើម្បីជ្រើសរើសនិស្សិតចំនួន២រូបដើម្បីទៅធ្វើទស្សនកិច្ចរយៈពេល1សប្តាហ៍ដើម្បីសិក្សាអំពីវិស័យសុខាភិបាលនៅប្រទេសជប៉ុននិងដកស្រង់នូវចំណុចល្អៗដែលអាចយកមកអនុវត្តនៅកម្ពុជាបាន។

សិក្ខាសាលាសម្រាប់វិស័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ លើកទី២

  • មករា 2018 24/01/2018

នៅថ្ងៃទី24 ខែមករា ឆ្នាំ2018 ក្រុមហ៊ុន IMATOKU MEDIC (CAMBODIA) Co., Ltd.បានរៀបចំសិក្ខាសាលាលើកទី២របស់ខ្លួននៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីវេជ្ជបណ្ឌិតប្រមាណ53នាក់ ព្រមទាំងមានការចូលរួមពីនិស្សិតវេជ្ជសាស្ត្រនិងឱសថការីផងដែរ។

សកម្មភាពនៅក្នុងឆ្នាំ 2017

សិក្ខាសាលាសម្រាប់វិស័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ លើកទី១

  • តុលា 2017 18/10/2017

ក្រុមហ៊ុន IMATOKU MEDIC (CAMBODIA) Co., Ltd. បានរៀបចំសិក្ខាសាលាលើកទី១របស់ខ្លួននៅថ្ងៃទី18 ខែតុលា ឆ្នាំ2017 ដោយមានការចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ប្រធានមន្ទីរពេទ្យសាន់រាយស៍ជប៉ុនគឺលោកវេជ្ជបណ្ឌិត ហាយ៉ាស៊ី យ៉ូស៊ីហ្វ៊ុមិ និង លោក កឹង ច័ន្ទវាសនា ដែលលោកគឺជាពេទ្យព្យាបាលដោយចលនាដែលបានទទួលការហ្វឹកហាត់នៅប្រទេសជប៉ុនក្នុងវគ្គបណ្តុះបណ្តាលរៀបចំឡើយដោយមន្ទីរពេទ្យសាន់រាយស៍នេះតែម្តង។