ណែនាំអំពីបុគ្គលិក

 • ខ្ញុំជាជនជាតិជប៉ុន ប៉ុន្តែ ខ្ញុំមានស្វាមីជាជនជាតិខ្មែរនិងមានកូនចំនួន3នាក់។ ខ្ញុំជឿជាក់ថា ក្រុមហ៊ុន អ៊ីម៉ាតុគឹ មេឌីក នឹងបង្កើតបរិស្ថាននៅក្នុងវិស័យសុខាភិបាលនៃប្រទេសកម្ពុជា ដែលឪពុកម្ដាយគ្រប់រូបមានទំនុកចិត្តនៅក្នុងការនាំបុត្រធីតារបស់ខ្លួនទៅមន្ទីរពេទ្យ និង អាចផ្ដល់ឱសថដល់បុត្រធីតារបស់ពួកគេទៅតាមការណែនាំរបស់ឱសថការីបានយ៉ាងត្រឹមត្រូវនិងមានសុវត្ថិភាព។
  អុីតូ សាគី (Ito Saki)
  មកប្រទេសកម្ពុជាចាប់ពីឆ្នាំ2011 និង បានចូលធ្វើការនៅក្នុងក្រុមហ៊ុនអ៊ីម៉ាតុគឹ មេឌីក ពីឆ្នាំ2017 ខែសីហា ក្នុងឋានៈជាអ្នកគ្រប់គ្រងទូទៅ
 • ខ្ញុំព្យាយាមប្រើចំណេះដឹង និងជំនាញរបស់ខ្ញុំដើម្បីធ្វើឱ្យសុខភាពរបស់លោកអ្នកកាន់តែប្រសើរ ដោយធ្វើឱ្យការប្រើប្រាស់ឱសថរបស់លោកអ្នកកាន់តែមានប្រសិទ្ធិភាព និងសុវត្ថិភាព ក៏ដូចជា កាត់បន្ថយការលេចឡើងនៃផលរំខានរបស់ឱសថទៅលើអ្នកជំងឺ។ ខ្ញុំនឹងខំប្រឹងប្រែងបង្កើន និងពង្រឹងនូវចំណេះដឹងរបស់ខ្ញុំដើម្បីចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍន៍វិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា។
  សុំ ចរិយា (Sum Chakreya)
  សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ផ្នែកឱសថសាស្ត្រ (University of Health Science, Faculty of Pharmacy)
 • ជំរាបសួរ ខ្ញុំឈ្មោះ ចាន់ ម៉ារ៉ា។ ខ្ញុំជាបុគ្គលិកផ្នែកលក់នៃក្រុមហ៊ុនអ៊ីម៉ាតុគឹមេឌីក។ ថ្វីត្បិតតែប្រវត្តិឬការសិក្សារបស់ខ្ញុំមិនបានជាប់ពាក់ព័ន្ធជាមួយផ្នែកសុខាភិបាលមែន ប៉ុន្តែ ខ្ញុំអាចបន្តនៅធ្វើការក្នុងក្រុមហ៊ុនអ៊ីម៉ាតុគឹបានតាំងពីក្រុមហ៊ុនចាប់ផ្ដើមដំបូងនិងបន្តមកដល់បច្ចុប្បន្ននេះ ក៏ព្រោះក្ដីស្រមៃដែលខ្ញុំចង់បានមានភាពស្របគ្នាខ្លាំងជាមួយនឹងគោលដៅរបស់ក្រុមហ៊ុនមួយនេះ នោះគឺ យើងចង់ឃើញប្រទេសកម្ពុជាមានប្រព័ន្ធសុខាភិបាលកាន់តែមានប្រសិទ្ធិភាពនិងជឿនលឿនជាងនេះ។
  ចាន់ ម៉ារ៉ា (Chan Mara)
  សាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា (Tayama Business School)
 • ប្រទេសកម្ពុជាជាប្រទេសមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងទិដ្ឋភាពផ្សេងៗ ប៉ុន្តែក្នុងលក្ខខណ្ឌនៃការថែទាំសុខភាព និងអនាម័យ ប្រជាជនទូទៅដែលមិនមែនជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រមានចំណេះដឹងតិចតួច ឬជឿជាក់លើព័ត៌មានមិនត្រឹមត្រូវ។ ខ្ញុំគិតថាវាពិតជាមានសារៈសំខាន់ណាស់ក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ។ តាមរយៈគេហទំព័រ និងសិក្ខាសាលារបស់ក្រុមហ៊ុនអ៊ីម៉ាតុគឹ ខ្ញុំសង្ឃឹមថា វានឹងអាចផ្សារភ្ជាប់ជាមួយប្រជាជនកម្ពុជាជាច្រើន និងជួយបងប្អូនឱ្យទទួលបានព័ត៌មានត្រឹមត្រូវដែលយើងបានផ្តល់។
  អុីកិហារ៉ា សាវ៉ាកុ (Ikehara Sawako)
  Kobe-Gakuin College (ប្រទេសជប៉ុន) ផ្នែកឱសថសាស្ត្រ