PHARMATON Capsule

ក្រុមហ៊ុនផលិតឱសថ:

 

Boehringer Ingelheim Ellas A.E, Greece

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

DKSH

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Ginseosude, 2methylaminoethanoll hydrogentartrat, VitA, VitD2, VitE, VitB12, VitB2, VirB6, VitB12, Calcium pantothenate, Nicotinamide, VitC, Rutoside trihydrate, Calcium fluoride, Potassium sulphate, Copper(Ⅱ)sulphate, Manganese(Ⅱ)sulphate, Magnesium(Ⅱ)sulphate, Iron(Ⅱ)sulphate, Zinc oxide, Calcium hydrogen phosphate (anhydrous), Lecithin, Soya lecithin

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ឱសថនេះប្រើសំរាប់ព្យាបាលអស់កំលាំង ល្ហិតល្ហៃ និងអ្នកមានអារម្មណ៍ស្រ្តេស។ វាប្រើសំរាប់អ្នកកង្វះវីតាមីន និងសារជាតិខិនជ។

    កំរិត និងរបៀបប្រើ៖

    - កំរិតប្រើប្រចាំថ្ងៃ៖ លេប ១គ្រាប់ ១ថ្ងៃ

  • ហាមប្រើ

    - អ្នកងាយមានប្រតិកម្មជាមួយសារធាតុផ្សំ ណាមួយនៃឱសថនេះ

    - អ្នកមានវិបត្តិមេតាបូលិកជាតិកាល់ស្យូម (ជាតិកាល់ស្យូមលើសក្នុងឈាម និងជាតិកាល់ស្យូមលើសក្នុងទឹកនោម)

    - អ្នកមានជំងឺលើសវីតាមីន A ឬ D

    - អ្នកកំពុងព្យាបាលដោយឱសថ retinoids (ឧទា. ប្រឆាំងជំងឺមុន)

    - មុខងារតំរងនោមខ្សោយ

    - ចំពោះអ្នកអាល្លែកហ្ស៊ីជាមួយសណ្តែកសៀង ឬសណ្តែកដី

  • ផលរំខាន

    - ឈឺក្បាល ធីងធោង ប្រតិកម្មក្រពះពោះវៀន (ចង្អោរ ឈឺក្រពះ ក្អួត និងរាក) និងប្រតិកម្មអាលែ្លកហ្ស៊ី (រមាស់)

  • អន្តរប្រតិកម្ម

    - Ginseng បន្ថយប្រសិទ្ធភាពរបស់ឱសថប្រឆាំងឈាមកក

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ការប្រើឱសថនេះដោយស្ត្រីមាន ផ្ទៃពោះ និងបំបៅដោះកូន អាស្រ័យលើការសំរេចចិត្តរបស់គ្រូពេទ្យ។

  • ការប្រុងប្រយ័ត្នជាពិសេស

    - ឱសថនេះមាន lactose ២៦ម.ក្រ សំរាប់កំរិតប្រើប្រចាំថ្ងៃអ្នកជំងឺតំណរពូជដែល មិនអាចប្រើ galactose បាន (ឧទា. Galactosaemia) មិនត្រូវលេបឱសថនេះទេ។

    - យោងតាមការអនុវត្តពេទ្យជាទូទៅ ការប្រើឱសថនេះដោយស្ត្រីមាន ផ្ទៃពោះ និងបំបៅដោះកូន អាស្រ័យលើការសំរេចចិត្តរបស់គ្រូពេទ្យ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp