Nicotinamide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនអាស៊ីតនីកូទីនិច (Nicotinic acid) ដូចជា ជំងឺផេឡាហ្ក្រា(Pellagra) ។ល។
- បំពេញតម្រូវការវីតាមីនអាស៊ីតនីកូទីនិចនៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ធ្វើលំហាត់ប្រាណរាងកាយខ្លាំងក្លា។ល។
- ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនអាស៊ីតនីកូទីនិចនៅក្នុងរាងកាយ រួមមាន ៖ រលាកគែមបបូរមាត់ រលាកបបូរមាត់ រលាកអណ្ដាត រលាកស្បែកដោយសារការប៉ះពាល់ រលាកស្បែកដោយសារប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ស្បែកឡើងកន្ទួលក្រហមលក្ខណៈស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺដក់ទឹករងៃនៅក្នុងត្រចៀក(Ménière's disease) រោគសញ្ញានៃចរន្តឈាមនៅតាមដៃជើងមានបញ្ហា ហ៊ឹងត្រចៀក ពិបាកស្ដាប់លឺ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ25~200mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
សកម្មភាពឱសថ
ឱសថនេះមានតួនាទីជាកូអង់ស៊ីម(Coenzyme)សម្រាប់ជួយដល់សកម្មភាពនៃអង់ស៊ីមដែលចាំបាច់នៅក្នុងប្រតិកម្មអុកស៊ីរេដុកម្មផ្សេងៗជាច្រើននៅក្នុងរាងកាយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp