Zinc oxide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បំបាត់អាការៈរលាក ការពារមុខរបួស និង សម្លាប់មេរោគកម្រិតស្រាល នៅក្នុងស្ថានភាពដូចជា៖ របួសដោយការប៉ះទង្គិច រលាកភ្លើង រលាកស្បែកដោយសារធាតុត្រជាក់(Frostbite) កន្ទួលរមាស់ រលាកស្បែក រមាស់ទ្វារធំ ជំងឺTinea, Furuncle, Carbuncle ជាដើម។

      - អាការៈរលាត់ ឬ ដំបៅ ឬ ស្ថានភាពចេញទឹករងៃ ដែលកើតមាននៅក្នុងជំងឺស្បែកផ្សេងៗ។

    • កម្រិតប្រើប្រាស់

      ថ្នាំលាបលើស្បែក (10% ឬ 20%):

      ជាទូទៅ ប្រើ1ថ្ងៃ1~ច្រើនដង លាបនៅលើកន្លែងដែលមានបញ្ហា។

    • ហាមប្រើ

      ・អាការៈរលាកភ្លើងកម្រិតធ្ងន់ធ្ងរឬក្នុងទំហំធំ។

    • ផលរំខាន

      ផលរំខានរួមមាន អាការៈប្រតិកម្ម ឡើងកន្ទួលក្រហម ក្រហាយ ។ល។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពបង្រួមជាលិកា(Astringent) កាត់បន្ថយការបញ្ចេញសារធាតុបង្កការរលាកផ្សេងៗ ជម្រុញការកកើតកោសិកាថ្មី ធ្វើអោយក្រមរទន់ ។ល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp