AXCEL DEXTROZINE Syrup
ក្រុមហ៊ុនផលិតឱសថ:
Kotra Pharma (M) Sdn. Bhd., Malaysia
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
MEGA We care
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
ឱសថនេះប្រើសម្រាប់បន្ថយអាការៈក្អកស្ងួត និងណែនក្នុងទ្រូង ពិបាកដកដង្ហើមដែលទាក់ទងជាមួយជំងឺគ្រុន ផ្កាសាយ ជំងឺឆ្លងក្នុងផ្លូវដង្ហើមផ្នែកខាងលើ និងជំងឺអាល្លែកហ្ស៊ីផ្សេងទៀត។
កម្រិត និងរបៀបប្រើ៖
- ឱសថនេះសម្រាប់ផឹកតែប៉ុណ្ណោះហើយត្រូវក្រឡុកដបថ្នាំឱ្យសព្វល្អមុនពេលប្រើ។
- សម្រាប់មនុស្សពេញវ័យ និងកូនក្មេងអាយុចាប់ពី 12ឆ្នាំឡើងទៅ៖ កម្រិតណែនាំឱ្យប្រើគឺផឹក 10ម.ល រៀងរាល់ 6 ទៅ 8 ម៉ោងម្តង ក្នុង1ថ្ងៃ។ កម្រិតប្រើអតិបរមាគឺ 40ម.ល ក្នុង1ថ្ងៃ។
- សម្រាប់កូនក្មេងអាយុចន្លោះពី 2 ទៅ 6ឆ្នាំ៖ កម្រិតណែនាំឱ្យប្រើគឺផឹក 2.5ម.ល រៀងរាល់ 6 ទៅ 8 ម៉ោងម្តង ក្នុង1ថ្ងៃ។ កម្រិតអតិបរមាគឺ 10ម.ល ក្នុង 1ថ្ងៃ។
- សម្រាប់កូនក្មេងអាយុចន្លោះពី 6 ទៅ 12ឆ្នាំ៖ កម្រិតណែនាំឱ្យប្រើគឺផឹក 5ម.ល រៀងរាល់ 6 ទៅ 8 ម៉ោងម្តង ក្នុង1ថ្ងៃ។ កម្រិតអតិបរមាគឺ 20ម.ល ក្នុង 1ថ្ងៃ។
-
ហាមប្រើ
ហាមប្រើចំពោះ៖
- អ្នកងាយមានប្រតិកម្មនឹង Dextromethorphan ឬជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ
- ទារកនិងកូនក្មេងអាយុក្រោម 2ឆ្នាំ
- អ្នកមានជំងឺថ្លើម
- ស្ត្រីមានផ្ទៃពោះ
- ស្ត្រីបំបៅដោះកូន
-
ផលរំខាន
ផលរំខានរួមមាន៖
- វិលមុខ ធេងធោង
- វិបត្តិក្រពះពោះវៀន៖ ចង្អោរ រាក ឈឺចុងដង្ហើម ទល់លាមក ច្រាលជាតិអាស៊ីតក្នុងក្រពះ
- ឈឺក្បាល ស្រវាំងភ្នែក ស្ងួតមាត់ ទល់នោម ណែនទ្រូង ញ័រទ្រូង ចង្វាក់បេះដូងមិនប្រក្រតី
-
អន្តរប្រតិកម្ម
គួរជៀសវាងប្រើរួមជាមួយឱសថដូចខាងក្រោម៖
- Anticoagulants
- Beta-lactam antibiotics
- Probenecid
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ហាមប្រើចំពោះស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន
-
ការប្រុងប្រយ័ត្នជាពិសេស
ឱសថនេះត្រូវមានការប្រុងប្រយ័ត្នចំពោះល័ក្ខខ័ណ្ឌដូចខាងក្រោម៖
- អ្នកបើកបរយាន្តយន្ត និងអ្នកបញ្ជាគ្រឿងចក្រ
- មិនត្រូវប្រើឱសថចំពោះអ្នកជំងឺខ្សោយផ្លូវដង្ហើម
- អ្នកមានជំងឺថ្លើម
- អ្នកមានជំងឺទឹកដក់ក្នុងមុំបិទភ្នែក
- អ្នកមានជំងឺពកក
- អ្នកមានជំងឺសរសៃឈាមបេះដូង
- អ្នកជំងឺដែលកំពុងប្រើឱសថផ្សេងទៀតដូចជា Monoamine oxidase inhibitors
- មិនត្រូវប្រើឱសថនេះ ប្រសិនបើធ្លាប់ងាយមានប្រតិកម្ម ជាមួយនឹង bisulphites
- ត្រូវបញ្ឈប់ការប្រើឱសថនេះប្រសិនបើមានប្រតិកម្មអាល្លែកហ្ស៊ីណាមួយកើតឡើង
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp