ANTICOLD-MS Capsule
ក្រុមហ៊ុនផលិតឱសថ:
Medical Supply Pharmaceutical Enterprise, Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Paracetamol 400mg, Chlorpheniramine maleate 4mg, Phenylpropanolamine HCl 25mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ការតឹងច្រមុះ និងហៀសំបោរ នៅពេលរលាកច្រមុះដោយឈឺក្បាល និង/ឬគ្រុនក្តៅ
ចំណាំ៖ ជាទូទៅចំពោះរោគសញ្ញាដែលឆ្លងដោយមេរោគ ការព្យាបាលដោយអង់ទីប៊ីយ៉ូទិកត្រូវតែគិតគូរ។
កម្រិត និងរបៀបប្រើ៖
- ត្រូវអនុវត្តទៅតាមវេជ្ជបញ្ជា
- ប្រើបានតែមនុស្សពេញវ័យ (អាយុលើស 15ឆ្នាំ)
- លេប 1ដង 1គ្រាប់ អាចលេបជាថ្មីក្នុងករណីចាំបាច់រយៈពេល 4ម៉ោងបន្ទាប់យ៉ាងតិច មិនត្រូវលេបលើស 4គ្រាប់ក្នុងមួយថ្ងៃទេ
- រយៈពេលព្យាបាល ជាធម្មតាមិនត្រូវលើស 5ថ្ងៃទេ។
-
ហាមប្រើ
- អ្នកដែលធ្លាប់មានប្រតិកម្មជាមួយវត្ថុធាតុផ្សំណាមួយនៃឱសថនេះ
- អ្នកដែលកោសិកាថ្លើមខ្សោយ ដោយសារវត្តមានសារជាតិ Paracetamol
- អ្នកដែលមានជំងឺទឹកដក់ក្នុងភ្នែក ដោយសារវត្តមាននៃសារជាតិ Chlorpheniramine
- ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅកូន។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅកូន
-
ការប្រុងប្រយ័ត្នជាពិសេស
- ដោយសារវត្តមាននៃសារជាតិ Paracetamol ត្រូវត្រួតពិនិត្យមុខងារតម្រងនោមក្នុងករណីប្រើរយៈពេលយូរ ឬតម្រងនោមខ្សោយ
- ដោយសារវត្តមាននៃសារជាតិ Chlorpheniramine ត្រូវចៀសវាងផឹកសុរា ឬប្រើពពួកឱសថ Sedatifs ក្នុងពេលកំពុងព្យាបាល
- ដោយសារវត្តមាន Phenylpropanolamine ត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះអ្នកដែលមានសម្ពាធឈាមឡើង ជំងឺក្រពេញ Coronaire ក្រពេញ Thyroide បញ្ចេញច្រើន អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺវិបត្តិផ្លូវចិត្ត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp