VOVIN Gel
ក្រុមហ៊ុនផលិតឱសថ:
Mediwin Pharmaceuticals, India
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Inseed Oil 3%, Diclofenac Sodium 1%, Methyl Salicylate 10%, Menthol 5%, Benzyl Alcohol 1%
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
<គុណភាពព្យាបាល>
ឱសថនេះប្រើធ្វើឱ្យធូរស្បើយការឈឺចាប់ និងការរលាកនៅលើកន្លែងមានជំងឺដូចជា៖
- របួសសរសៃពួរសាច់ដុំ សាច់ដុំ និងសន្លាក់ដោយសារ គ្រេច ថ្លោះ និងស្នាមជាំដោយសាររបួស
- ចំពោះការព្យាបាលជំងឺសន្លាក់ ត្រូវពិនិត្យមើលការព្យាបាលឡើងវិញ 14 ថ្ងៃក្រោយពេលប្រើឱសថនេះ
- ចំពោះការព្យាបាលជំងឺសន្លាក់ឆ្អឹងដូចជា សន្លាក់ឆ្អឹងជង្គង់ ត្រូវពិនិត្យមើលការព្យាបាលឡើងវិញ 4សប្តាហ៍ក្រោយពេលប្រើឱសថនេះ។
<កំរិត និងរបៀបប្រើ>
- ត្រូវលាបថ្នាំនេះថ្នមៗ និងឱ្យបានសព្វល្អលើកន្លែងមានជំងឺ។
- ចំពោះមនុស្សពេញវ័យ៖ កំរិតណែនាំគឺ 2-4ក្រាម (លាបក្នុងរង្វង់អង្កត់ផ្ចិតពី 2ស.ម ទៅ 2.5ស.ម លើកន្លែងមានជំងឺ) លាប 3 ទៅ 4ដង ក្នុង 1ថ្ងៃ។ កំរិតប្រើគឺអាស្រ័យទៅតាមទំហំរបស់ជំងឺនៅលើស្បែក។
- ចំពោះមនុស្សចាស់៖ ប្រើកំរិតដូចមនុស្សពេញវ័យដែរ
- ចំពោះកូនក្មេង៖ ឱសថនេះមិនណែនាំឱ្យប្រើចំពោះកូនក្មេងទេ
-
ហាមប្រើ
ហាមប្រើឱសថនេះចំពោះ៖
- អ្នកងាយមានប្រតិកម្មជាមួយនឹង diclofenac, acetylsalicylic acid ឬ ក្រុមឱសថប្រឆាំងការរលាកផ្សេងទៀត (NSAIDs) ឬជាមួយនឹងសារធាតុផ្សំណាមួយនៃឱសថនេះ
- អ្នកមានប្រតិកម្មជាមួយនឹង Propylene glycol, isopropanol ឬជាមួយសារធាតុផ្សំផ្សេងទៀតនៃ gel base
- អ្នកមានជំងឺហឺតរ៉ាំរ៉ៃ កន្ទាលត្រអាក ឬរលាកច្រមុះដោយសារប្រើ Aspirin ឬក្រុមឱសថប្រឆាំងការរលាកផ្សេងទៀត (NSAIDs)
- ស្រ្តីមានផ្ទៃពោះ
- ស្រ្តីបំបៅដោះកូន
-
ផលរំខាន
- ប្រតិកម្មអាលែ្លកហ្ស៊ីស្បែក៖ រលាកស្បែករ៉ាំរ៉ៃដូចជា រមាស់ ក្រហមស្បែក ហើម របកស្បែក ឡើងកន្ទួលលើស្បែក
- ភាពងាយមានប្រតិកម្ម៖ រមាស់ស្បែក ងាយមានប្រតិកម្មជាមួយពន្លឺថ្ងៃ
-
អន្តរប្រតិកម្ម
- មិនមានបង្ហាញពីអន្តរកម្មរវាងឱសថនេះ និងក្រុមឱសថដទៃទៀតទេ
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនហាមប្រើ។
-
ការប្រុងប្រយ័ត្នជាពិសេស
- មិនត្រូវប្រើឱសថនេះរួមផ្សំជាមួយក្រុមឱសថប្រឆាំងការរលាកផ្សេងទៀត (NSAIDs)
- មិនត្រូវប្រើឱសថនេះជាមួយផលិតផលផ្សេងទៀតដែលមានផ្ទុកសារធាតុ diclofenac ដូចគ្នា
- មិនត្រូវប្រើឱសថនេះលាបលើស្បែកគ្មានជំងឺ ឬលើស្បែកដែលមានដំបៅ ឬរបួសដាច់សាច់
- មិនត្រូវប្រើបន្ទះបិទក្រោយពេលលាបឱសថនេះទេ
- ត្រូវជៀសវាងកុំឱ្យប៉ះពាល់ផ្ទាល់ជាមួយពន្លឺថ្ងៃក្រោយពេលលាបឱសថនេះហើយ
- មិនត្រូវប្រើលាបឱសថនេះប៉ះពាល់ផ្ទាល់ជាមួយភ្នែក
- មិនត្រូវលេបឱសថនេះតាមមាត់ទេ
- មិនត្រូវប្រើឱសថនេះលើសកំរិតណែនាំ
- មិនត្រូវប្រើឱសថនេះហួសកាលបរិច្ឆេទប្រើប្រាស់
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp