URSA Tablet
ក្រុមហ៊ុនផលិតឱសថ:
Daewoong Pharm, Co.,Ltd., Korea
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
MEDICO TRADING
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Ursodeoxycholic acid 200mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
1. គុណភាពព្យាបាលចំបង
- ជំងឺក្នុងផ្លូវទឹកប្រមាត់ និងថង់ប្រមាត់ (គ្រួសក្នុងផ្លូវប្រមាត់ និងថង់ប្រមាត់ រលាកថង់ទឹកប្រមាត់ រលាកផ្លូវទឹកប្រមាត់) ដែលបណ្តាលពីការបញ្ចេញទឹកប្រមាត់មិនគ្រប់គ្រាន់។
- កែលំអរដំណើរការថ្លើមក្នុងជំងឺថ្លើមរ៉ាំរ៉ៃ។
- ការលើសជាតិខ្លាញ់ Cholesterol ក្នុងឈាម។
2. គុណភាពព្យាបាលផ្សេងៗ
- ការមិនរំលាយអាហារដែលបណ្តាលមកពីជំងឺពោះវៀនតូច។
កម្រិតប្រើ និងរបៀបប្រើ៖
មនុស្សពេញវ័យ៖ 200ម.ក្រ មួយដង បីដងក្នុងមួយថ្ងៃ។ កម្រិតប្រើនេះអាចប្រែប្រួលទៅតាមរោគសញ្ញានិងអាយុ។
Indication:
1-Main indications:
Disease in the bile duct and gallbladder (cholelithiasis, cholecystitis and cholangitis) due to insufficient bile secretion, improvement of hepatic function in chronic liver disease, and hypercholesterolemia.
2-Other indications:
Indigestion due to small intestinal disease.
Dosage and administration:
As for adults 200mg at a time, three times a day (t.i.d.).
Dosage can be varied according to symptoms and ages.
-
ហាមប្រើ
សូមកុំឱ្យអ្នកជំងឺដូចខាងក្រោមប្រើ៖
- អ្នកមានការស្ទះផ្លូវទឹកប្រមាត់ទាំងស្រុង
- អ្នកមានជំងឺរលាកថ្លើមធ្ងន់
Do not administer it to the following patients:
- who have complete obstruction of biliary tract.
- who have severe hepatitis.
-
ផលរំខាន
- ប្រព័ន្ធក្រពះពោះវៀន៖ រាក ចង្អោរ និងក្អក។ អាចមានឈឺពោះដោយកម្រ ទល់លាមក ឆ្អល់ ចុងដង្ហើម មិនស្រួលក្នុងពោះ ។ល។
- ប្រតិកម្មអាល្លែកហ្ស៊ី៖ រមាស់ ស្បែកឡើងក្រហម ។ល។
- ផ្សេងៗ៖ អស់កម្លាំង និងវិលមុខ។
សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ពេលមានប្រតិកម្មបន្ទាប់បន្សំកើតឡើងក្រោយការប្រើឱសថនេះ។
- Gastrointestinal system: diarrhea, nausea and vomiting, rarely abdominal pain, constipation, heart burn and abdominal discomfort, etc.
- Hypersensitivity: hypersensivity symptoms such as itching and rash, etc...
- others: systemic tiredness and dizziness.
consult with doctor when the adverse reactions occur after administration.
-
អន្តរប្រតិកម្ម
ត្រូវមានការប្រុងប្រយ័ត្នក្នុងការឱ្យថ្នាំនេះព្រមគ្នាជាមួយថ្នាំបញ្ចុះជាតិស្ករក្នុងឈាម (Tolbutamine) ទៅអ្នកជំងឺទឹកនោមផ្អែមប្រើ ពីព្រោះវាអាចបង្កើនឥទ្ធិពលរបស់ថ្នាំលេបបញ្ចុះជាតិស្ករក្នុងឈាម។
Concurrent administration of oral hypoglycemic agent (Tolbutamine) with this drug should be cautiously adminstered to diabetic patients because it may increase the effect of oral hypoglycemic agent.
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
មិនត្រូវប្រើថ្នាំនេះក្នុងពេលមានផ្ទៃពោះទេ។
It is recommended not to administer it to pregnant women since it has been reported of fetus toxicity in animal test.
-
ការប្រុងប្រយ័ត្នជាពិសេស
សូមប្រុងប្រយ័ត្នចំពោះអ្នកជំងឺដូចខាងក្រោម៖
- អ្នកមានជំងឺលំពែងធ្ងន់ធ្ងរ
- អ្នកមានដំបៅក្រពះ
- អ្នកមានជំងឺគ្រួសក្នុងផ្លូវប្រមាត់
Administration it with care to the following patients:
- Who have severe diseases of pancreas.
- Who have peptic ulcer.
- Who have gallstones in the biliary tract.
-
សកម្មភាពឱសថ
1. សម្រួលការបញ្ចេញទឹកប្រមាត់
មានសកម្មភាពបញ្ចេញទឹកប្រមាត់ខ្លាំង ដោយជំរុញការបញ្ចេញទឹកប្រមាត់ក្នុងថ្លើម និងបង្កើនមុខងារទឹកប្រមាត់។ មានករណីមួយចំនួនបានរាយការណ៍ថា ឱសថនេះត្រូវបានប្រើសម្រាប់ព្យាបាលជំងឺមានគ្រួសក្នុងថង់ទឹកប្រមាត់ ឬបំពង់ទឹកប្រមាត់ដោយពុំចាំបាច់វះកាត់ ពីព្រោះវាមានសកម្មភាពរំលាយគ្រួស Cholesterol ក្នុងប្រមាត់បានល្អប្រសើរ។ សកម្មភាពរំលាយគ្រួសក្នុងប្រមាត់របស់ URSA បន្ថយអត្រាខ្ពស់ហួសហេតុនៃ Cholesterol ដែលបង្កជាគ្រួសក្នុងប្រមាត់ ហើយការរំលាយនេះនាំឱ្យមានការផ្លាស់ប្តូរដល់អត្រាសមាសធាតុ Lipide ក្នុង acide biliaire ធ្វើឱ្យលក្ខណៈ Surface-active របស់ទឹកប្រមាត់សកម្ម និងបង្កើនលទ្ធភាពរំលាយគ្រួស Cholesterol ក្នុងប្រមាត់។
2. ជំរុញសកម្មភាពអង់ស៊ីមរបស់ Lipase:
URSA ជំរុញសកម្មភាពរបស់អង់ស៊ីម Lipase បន្ថយ tension de surface របស់ lipide ធ្វើអេស្ទែរកម្ម lipide ។
3. ជំរុញការបញ្ចេញរសក្រពះ៖
URSA ជំរុញការបញ្ចេញ រសក្រពះ ពោះវៀន និងលំពែង ហើយបង្កើនបរិមាណ Trypsine ។ សកម្មភាពនេះចូលរួមកែសម្រួល ជំងឺក្រពះ ពោះវៀនដូចជា ការពិបាករំលាយអាហារ និងចង្អោរ។
4. ជំរុញការស្រូបយកជីវជាតិ B1 និង B2 :
URSA មានសកម្មភាពជំរុញល្អប្រសើរក្នុងការធ្វើអេស្ទែរកម្ម ជីវជាតិ B1 និង B2 ក្នុងពេលមានជំងឺថ្លើមមានឥទ្ធិពលល្អ។
5. បង្កើនអត្រាស្តុកទុកនូវជីវជាតិ C ក្នុងសរីរាង្គ៖
URSA បង្កើនអត្រាស្តុកទុកនូវជីវជាតិ C ក្នុងសរីរាង្គដោយកម្រិតការបញ្ចេញជីវជាតិ C ទៅក្រៅខ្លួន។
1-Cholagogic action:
URSA has a strong cholagogic action by promoting bile acid secretion in the liver and increases biliary function of bile pigment. Also a number of cases have been reported that the drug was applied for cholelithiasis to cure without surgical operation since it has an excellent cholesterol gallstone-dissolving actions.
The gallstone-dissolving action URSA reduces excessive high level of cholesterol, which causes production of gallstones in human beings, and this leads to change the ratio of the lipid ingredients in bile acid, to activate the surface-active of bile itselt, and to increase the ability to dissolve cholesterol gallstones.
2-Lipase activation:
URSA activates lipase activity, lowers the surface tension of lipids, and then esterifies it. This action was illustrated in a number of clinical reports that it contributed to promoting digestive function.
3-Promotion of gastric secretion:
URSA promotes secretion of gastric, intestinal and pancreatic juice and increase volume of trpsin, a kind of protease. This action was contributed to exhibiting improvement of gastrointestinal disease such as dyspepsia and nausea.
4-Promotion of absorption and esterification of vitamin B1 and B2:
URSA has a best excellent promoting action of esterification of vitamin B1 and B2 among other bile acids and increases the bioequivalence of them so that it can show a good effect on the treatment of vitamin B1 and B2 in case of liver disease.
5-Increasement of the storage rate of vitamin C in organs:
URSA increases the storage rate of vitamin C in organs by controlling the extracorporeal excretion of vitamin C.
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp