Ursodeoxycholic acid
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជម្រុញការបញ្ចេញទឹកប្រមាត់ ចំពោះអ្នកដែលមានជំងឺទាក់ទងនឹងផ្លូវទឹកប្រមាត់(បំពង់ទឹកប្រមាត់ ថង់ទឹកប្រមាត់) និង អ្នកជំងឺថ្លើមដែលមានរោគសញ្ញាដក់ទឹកប្រមាត់។
- កែលម្អមុខងារថ្លើម ចំពោះអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ។
- កែលម្អអាការៈរំលាយអាហារមិនបានល្អ ដែលជារោគសញ្ញាក្រោយការវះកាត់យកពោះវៀនតួចចេញ និង ចំពោះអ្នកដែលមានជំងឺទាក់ទងនឹងពោះវៀនតូចលក្ខណៈរលាក។
- រំលាយក្រួសទឹកប្រមាត់ដែលកើតពីកូឡេស្តេរ៉ូល និង ដែលមិនទាន់រឹងនៅសម្បកខាងក្រៅ។
- កែលម្អមុខងារថ្លើម ចំពោះអ្នកដែលមានជំងឺក្រិនថ្លើមប្រភេទទឹកប្រមាត់ (Primary biliary cirrhosis)
- កែលម្អមុខងារថ្លើម ចំពោះអ្នកដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជម្រុញការបញ្ចេញទឹកប្រមាត់ កែលម្អមុខងារថ្លើមចំពោះអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ និង កែលម្អអាការៈរំលាយអាហារមិនបានល្អក្រោយការវះកាត់យកពោះវៀនតួចចេញឬទាក់ទងនឹងពោះវៀនតូចលក្ខណៈរលាក:
មនុស្សពេញវ័យ:លេប1ដង50mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីរំលាយក្រួសទឹកប្រមាត់ដែលកើតពីកូឡេស្តេរ៉ូល និង ដែលមិនទាន់រឹងនៅសម្បកខាងក្រៅ:
មនុស្សពេញវ័យ:លេប1ថ្ងៃ600mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីកែលម្អមុខងារថ្លើម ចំពោះអ្នកដែលមានជំងឺក្រិនថ្លើមប្រភេទទឹកប្រមាត់ (Primary biliary cirrhosis):
មនុស្សពេញវ័យ:លេប1ថ្ងៃ600mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ900mg។
・ករណីកែលម្អមុខងារថ្លើម ចំពោះអ្នកដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC:
មនុស្សពេញវ័យ:លេប1ថ្ងៃ600mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ900mg។
-
ហាមប្រើ
・អ្នកដែលមានអាការៈស្ទះផ្លូវទឹកប្រមាត់ទាំងស្រុង។
・អ្នកដែលមានជំងឺរលាកថ្លើមស្រួចស្រាវនិងធ្ងន់ធ្ងរ(Fulminant hepatitis)។
-
ផលរំខាន
ផលរំខានរួមមាន រាករូស លាមកទន់ ទល់លាមក ចង់ក្អួត រមាស់ស្បែក កន្ទាលត្រអាក ឡើងកន្ទួលក្រហម ស្នាមក្រហមលើស្បែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylurea (Tolbutamide ជាដើម) - អាចធ្វើអោយសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាមកាន់តែខ្លាំងឡើង។
・ឱសថColestyramine ជាដើម - អាចធ្វើអោយសកម្មភាពនៃឱសថUrsodeoxycholic acidថយចុះ។ ដូច្នេះ គួរទុកគម្លាតនៃការប្រើប្រាស់អោយបានឆ្ងាយពីគ្នា។
・ឱសថបន្សាបជាតិអាស៊ីត(Aluminium hydroxide ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថUrsodeoxycholic acidថយចុះ។
・ឱសថបញ្ចុះជាតិខ្លាញ់(Clofibrate ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថUrsodeoxycholic acidថយចុះ ករណីប្រើឱសថនេះនៅក្នុងការរំលាយក្រួសទឹកប្រមាត់កើតពីកូឡេស្តេរ៉ូល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រើនៅក្នុងការរំលាយក្រួសទឹកប្រមាត់ប្រភេទកូឡេស្តេរ៉ូល និង ការព្យាបាលរោគសញ្ញានៃជំងឺដក់ទឹកប្រមាត់និងជំងឺថ្លើមរ៉ាំរ៉ៃ។
・ក្រោយពីព្យាបាលរយៈពេលកន្លះឆ្នាំនិង1ឆ្នាំ ត្រូវធ្វើរោគវិនិច្ឆ័យថាតើគួរបន្តការព្យាបាលទៀតដែរឬទេ ដោយផ្អែកលើការពិនិត្យដោយថតរូបភាព។ ជាទូទៅ ចាំបាច់ត្រូវបន្តការព្យាបាលរយៈពេលវែងពី1~2ឆ្នាំ។
・បន្ទាប់ពីក្រួសរលាយហើយ អាចមានករណីដែលកើតឡើងវិញម្ដងទៀត ដូច្នេះ គួរបន្តការប្រើប្រាស់ឱសថមួយរយៈពេលសិន និង ត្រូវពិនិត្យមុខងារថ្លើមជាទៀងទាត់។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- ជម្រុញការបញ្ចេញទឹកប្រមាត់ដែលដក់នៅក្នុងសរីរាង្គ។
- ការពារកោសិកាថ្លើមពីសារធាតុនៃទឹកប្រមាត់ប្រភេទមិនរលាយក្នុងទឹក(Hydrophobic bile acid)។
- ទប់ស្កាត់ការផលិតសារធាតុបង្កអាការៈរលាក រួមមាន សាយតូខាញ(Cytokine) ខេម៉ូខាញ(Chemokine) និងទប់ស្កាត់ការជ្រៀតចូលនៃកោសិការលាកចូលទៅក្នុងថ្លើម។
- រំលាយក្រួសទឹកប្រមាត់។
- ជួយក្នុងការរំលាយអាហារ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp