TRAMADOL 50 Capsule
ក្រុមហ៊ុនផលិតឱសថ:
CHEA CHAMNAN LABORATOIRE CO.,LTD, Cambodia
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
CHEA CHAMNAN
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- បន្ថយការឈឺចាប់ពីកំរិតមធ្យមទៅធ្ងន់ធ្ងររបស់មនុស្សពេញវ័យ
កំរិត និងរបៀបប្រើ៖
- សំរាប់មនុស្សពេញវ័យ និងកុមារចាប់ពីអាយុ ១៥ឆ្នាំឡើង ១-២ កាប់ស៊ុលរាល់ ៤-៦ម៉ោងម្តង តែមិនអោយលើសពី ៨កាប់ស៊ុលក្នុងមួយថ្ងៃទេ។
-
ហាមប្រើ
- អ្នកងាយប្រតិកម្មជាមួយ Tramadol ឬសារធាតុដទៃទៀត
- អ្នកមានវិបត្តិលើប្រព័ន្ធដកដង្ហើមធ្ងន់ធ្ងរ
- អ្នកខ្សោយថ្លើមធ្ងន់ធ្ងរ
- កុមារអាយុក្រោម ១៥ឆ្នាំ
- អ្នកបំបៅកូនដោយទឹកដោះ និងស្រ្តីមានគភ៌ត្រូវបានហាមឃាត់
-
ផលរំខាន
- ក្អួត ចង្អោរ
- ងងុយដេក ឈឺក្បាល វិលមុខ
- ស្ងួតមាត់
- ទល់លាមក ករណីប្រើរយៈពេលយូរ
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- អ្នកបំបៅកូនដោយទឹកដោះ និងស្រ្តីមានគភ៌ត្រូវបានហាមឃាត់
-
ការប្រុងប្រយ័ត្នជាពិសេស
- ការប្រើប្រាស់អូសបន្លាយពេលយូរ (រយៈពេលច្រើនខែ) អាចបង្កឱ្យញៀន
- ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះគួរប្រុងប្រយ័ត្នចំពោះអ្នកមាន៖ ឡើងសម្ពាធក្នុងលលាដ៏ក្បាល គ្រាំលលាដ៏ និងអ្នកមានវិបត្តិប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធដកដង្ហើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp