SALBUTAMOL Tablet

ក្រុមហ៊ុនផលិតឱសថ:

 

ATOZ PHARMACEUTICALS PVT,.LTD. India

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    Salbutamol ជា Beta 2 Adrecoceptor agonist ប្រើសម្រាប់ព្យាបាលជំងឺហឺត (Asthma) ការស្ទះផ្លូវដង្ហើម (Airway obstruction) ការកន្ត្រាក់ថង់សួត (Bronchospasm)។

    កម្រិត និងរបៀបប្រើ៖

    - ឱសថនេះត្រូវលេបទាំងមូលមិនត្រូវទំពារ ឬបៀមទេ

    - ចំពោះមនុស្សពេញវ័យ និងមនុស្សចាស់៖ លេបម្តង 8ម.ក្រ 1ថ្ងៃ 1ដង។

    - ចំពោះកុមារអាយុ 3-12ឆ្នាំ៖ លេបម្តង 4ម.ក្រ 1ថ្ងៃ 2ដង។

  • ហាមប្រើ

    ហាមប្រើចំពោះអ្នកធ្លាប់មានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ និងគួរជៀសវាងប្រើចំពោះស្ត្រីសម្រាលកូនមិនគ្រប់ខែ (Premature labour) និងហាមប្រើក្នុងគោលដៅពន្លូតកូន។

  • ផលរំខាន

    - ឱសថនេះអាចធ្វើឱ្យអ្នកប្រើមានអារម្មណ៍ញ័រកន្រ្តាក់សាច់ដុំ Tremor of skeletal Muscle) ពិសេសនៅដៃ។ នេះជាអាការៈដែលតែងតែកើតឡើងពេលប្រើពួក Beta-adrenergic stimulants

    - អាចមានអាការៈបេះដូងលោតញាប់ Tachycardia និងបេះដូងលោតខុសសង្វាក់ Cardia arrhythmia ចំពោះអ្នកជំងឺខ្លះ។

    - អាចមានអាការៈឈឺក្បាលម្តងម្តាល ក្នុងករណីកម្រណាស់អាចមានអាការៈរមូលក្រពើ (Cramps), Angioedema, urticaria, Bronchospasm, Hypotension ។ល។

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    គួរជៀសវាងប្រើចំពោះស្ត្រីសម្រាលកូនមិនគ្រប់ខែ (Premature labour) នឹងហាមប្រើក្នុងគោលដៅពន្លូតកូន។

  • ការប្រុងប្រយ័ត្នជាពិសេស

    - ចំពោះអ្នកមានជំងឺហឺតធ្ងន់ធ្ងរ មិនត្រូវប្រើឱសថនេះតែ 1មុខទេ ត្រូវធ្វើការតាមដានត្រួតពិនិត្យមុខងារសួតជាទៀងទាត់ និងព្យាបាលឱ្យបានត្រឹមត្រូវដោយប្រើ Corticosteroid លេបឬស្រូប (inhaled corticosteroid) បន្ថែមជាមួយ Salbutamol លេបឬស្រូប (តាមបញ្ជារបស់គ្រូពេទ្យ)

    - ប្រុងប្រយ័ត្នក្នុងការប្រើឱសថនេះជាមួយ XANTHANE, Steroids, Diuretic និង Hypoxia ចំពោះអ្នកជំងឺហឺតធ្ងន់ធ្ងរ ព្រោះវាអាចមានអំពើ potentialisation ប្រការនេះទាមទារការត្រួតពិនិត្យកម្រិត Potassium នៅក្នុងឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp