Salbutamol sulfate

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖

      - ជំងឺហឺត(Bronchial asthma)

      - ជំងឺហឺតកុមារ

      - ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)

      - ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ

      - ជំងឺរលាកទងសួតស្រដៀងនឹងហឺត

      - ជំងឺរបេងសួត

      - ជំងឺSilico tuberculosis។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈកន្ត្រាក់នៃទងសួតដែលកើតមាននៅក្នុងជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួត និង ជំងឺរលាកទងសួតស្រដៀងនឹងហឺត។

      ករណីថ្នាំទឹកលាយសម្រាប់ស្រូបតាមមាត់ និង ថ្នាំទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖

      - ជំងឺហឺត(Bronchial asthma)

      - ជំងឺហឺតកុមារ

      - ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)

      - ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ

      - ជំងឺរបេងសួត។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      - មនុស្សពេញវ័យ:លេប1ដង4mg 1ថ្ងៃ3ដង។ ករណីអាការៈមានសភាពធ្ងន់ធ្ងរ លេប1ដង8mg, 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ:លេប1ថ្ងៃ0.3mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក(0.04%):

      ទារក:ពិសារ1ថ្ងៃ0.3mg/kg (ថ្នាំទឹក0.04%ត្រូវជា0.75mL/kg) បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ដោយជាទូទៅ កម្រិតប្រើប្រាស់ទៅតាមអាយុ គឺ៖

      + អាយុក្រោម1ឆ្នាំ:1ថ្ងៃ1.2~2.4mg (ថ្នាំទឹក0.04%ត្រូវជា3~6mL) បែងចែកជា3ដងក្នុង1ថ្ងៃ។

      + អាយុ1ឆ្នាំ~ក្រោម3ឆ្នាំ:1ថ្ងៃ2.4~3.6mg (ថ្នាំទឹក0.04%ត្រូវជា6~9mL) បែងចែកជា3ដងក្នុង1ថ្ងៃ។

      + អាយុ3ឆ្នាំ~ក្រោម5ឆ្នាំ:1ថ្ងៃ3.6~6mg (ថ្នាំទឹក0.04%ត្រូវជា9~15mL) បែងចែកជា3ដងក្នុង1ថ្ងៃ។

      ករណីថ្នាំទឹកលាយសម្រាប់ស្រូបតាមមាត់:

      - មនុស្សពេញវ័យ:ប្រើ1ដង1.5~2.5mg (ថ្នាំទឹក0.5%ត្រូវនឹង0.3~0.5mL) ស្រូបដោយប្រើឧបករណ៍ស្រូបនិងដកដង្ហើមវែងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ:ប្រើ1ដង0.5~1.5mg (ថ្នាំទឹក0.5%ត្រូវនឹង0.1~0.3mL) ស្រូបដោយប្រើឧបករណ៍ស្រូបនិងដកដង្ហើមវែងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់:

      - មនុស្សពេញវ័យ:ប្រើ1ដង200μg ស្រូបតាមមាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ:ប្រើ1ដង100μg ស្រូបតាមមាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ញ័រដៃជើង បេះដូងលោតញាប់ ឈឺក្បាល រមាស់ស្បែក រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) ឡើងកន្ទួលក្រហម សម្ពាធឈាមចុះទាប កន្ទាលត្រអាក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង កម្លាំងសាច់ដុំធ្លាក់ចុះ ពិបាកដកដង្ហើម ស្ពឹកដៃជើង (រោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាបធ្ងន់ធ្ងរ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថកាតេកូឡាមីន (Adrenalin, Isoproterenol, Dopamine ជាដើម) - អាចធ្វើអោយចង្វាក់បេះដូងខុសប្រក្រតី ឬ បេះដូងឈប់ដើរ។

      ・ឱសថប្រភេទXanthine (Theophylline, Diprophylline ជាដើម), ឱសថប្រភេទស្តេរ៉ូអ៊ីត(Prednisolone, Betamethasone ជាដើម), ឱសថបញ្ចុះទឹកនោម(Furosemide, Hydrochlorothiazide ជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមធ្លាក់ចុះទាប។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលβ2(β2 receptor) ធ្វើអោយមុខកាត់នៃទងសួតរីកធំទូលាយ សម្រួលដល់ការដកដង្ហើម។ ឱសថនេះមិនសូវមានសកម្មភាពភ្ញោចទៅលើគ្រឿងទទួលβ1នោះទេ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp