ROXIGEN Tablet

ក្រុមហ៊ុនផលិតឱសថ:

 

GEN PHARMA ENTERPRISE, Cambodia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល

    Roxigen ប្រើសំរាប់ព្យាបាលជំងឺដែលបង្កដោយពពួកបាក់តេរី ដូចជា រលាកបំពង់កស្រួចស្រាវ រលាកអាមីដាស រលាកឆ្អឹងរូងច្រមុះ រលាកទងសួតស្រួចស្រាវ រលាកសួត ការបង្ករោគលើស្បែកនិងជាលិកាទន់ រលាកផ្លូវនោម និងជំងឺដំបៅស្បែកបង្កដោយ Staphylococcus aurus។

    កំរិត និងរបៀបប្រើ

    - មនុស្សពេញវ័យ : លេបម្ដង មួយគ្រាប់ ពីរដង ក្នុងមួយថ្ងៃ។

    - កុមារ : 5-8mg ក្នុង 1Kg ក្នុងមួយថ្ងៃ (ចែកជាពីរដងក្នុងមួយថ្ងៃ)។

     

    Indication

    To treat infection caused by bacteria such as acute pharyngitis, tonsillitis, sinusitis, acute bronchitis, pneumonia, skin and soft tissue infection, non gonococcal urethritis and impetigo.

    Dosage and administration

    - Adults: 1 tablet 2 times a day.

    - Children: 5-8mg/kg/day in 2 divided doses.

  • ហាមប្រើ

    ហាមប្រើចំពោះ៖
    - អ្នកដែលមានប្រតិកម្មជាមួយ Roxithromycin ឬ ឱសថក្រុម Macrolide។
    - កុមារ អាយុក្រោម6ខែ។
     

    In the patients with hypersensitivity to Roxithromycin and other macrolide antibiotic and children below 6 months.

  • ផលរំខាន

    ប្រើឱសថនេះអាចមានផលរំខានដូចជា៖ រមាស់ស្បែក ហើមមុខ ហើមមាត់ បំពង់កនិងអណ្ដាត ថប់ដង្ហើម ក្អួត ចង្អោរ រាក ចុកពោះ ហើមពោះ ឈឺក្បាល វិលមុខ ល្ហិតល្ងៃ បាត់ចំណង់អាហារ ស្បែកឡើងក្រហម។

    Undesirable effects:

    Allergic reaction: itchy skin rash, swelling of the face, lips, tongue or throat, or difficulty breathing or swallowing.

    GI: nausea, vomiting, diarrhea, stomach cramps, flatulent.

    Other side effects: Redness of the skin, headache, dizziness, tiredness and loss appetite.

  • អន្តរប្រតិកម្ម

    មិនត្រូវប្រើរួមគ្នាជាមួយឱសថ៖ Theophylline, Ergotamine, Disopyramide, Astemizole, Warfarin, Digoxin, Midazolam, Cisapride, Primozide។

     

    Drug Interaction

    Theophylline, Ergotamine, Disopyramide, Astemizole, Warfarin, Digoxin, Midazolam, Cisapride, Primozide.

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    មិនត្រូវផ្ដល់អោយស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូន។

     

    Not to be used in pregnancy and breastfeeding.

  • ការប្រុងប្រយ័ត្នជាពិសេស

    ត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺ មានបញ្ហាតំរងនោម អ្នកមានបញ្ហាថ្លើម។

     

    Caution is required prior to start the treatment in patients with kidney problem, liver problem (especially cirrhosis and jaundice).

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp