ROXICAM-FORTE Tablet

ក្រុមហ៊ុនផលិតឱសថ:

 

MEDICAL SUPPLY PHARMACEUTICAL ENTERPRISE, Cambodia

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

MEDICAL SUPPLY PHARMACEUTICAL ENTERPRISE?

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    រលាកសន្លាក់ឆ្អឹង និងឆ្អឹង ជម្ងឺប្រគ្រីវធ្ងន់ធ្ងរ ឈឺចុកចាប់ឆ្អឹងខ្នង ឈឺសន្លាក់ដៃ ជម្ងឺសាច់ដុំ និងគ្រោងឆ្អឹងស្រួចស្រាវ រលាកនិងរឹងសន្លាក់ឆ្អឹង ឈឺចង្កេះ ឈឺចាប់ពេលមានរដូវ រលាកនិងឈឺចុកចាប់ក្រោយពេលវះកាត់ ឬក្រោយពេលមានរបួស។

    កំរិត និងរបៀបប្រើ៖ ត្រូវគោរពទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ

    - ចំពោះជម្ងឺរលាកសន្លាក់ឆ្អឹង និងឆ្អឹង ឈឺចុកចាប់នៅឆ្អឹងខ្នង ឈឺសន្លាក់ដៃ រលាកឆ្អឹងខ្នង៖ លេបតែ ១គ្រាប់ក្នុង ១ថ្ងៃ លេបតែ ១ដង។ ក្នុងករណីចាំបាច់ កំរិតនេះអាចកើនដល់ ៣០ម.ក្រ គឺស្មើនឹង ១.៥គ្រាប់។

    - ចំពោះជម្ងឺធ្ងន់ធ្ងរនៃសាច់ដុំ និងគ្រោងឆ្អឹង៖ លេប ២គ្រាប់ក្នុង ១ថ្ងៃ៖ លេបតែ ១ដង រយៈពេល ២ថ្ងៃ លេបបន្ត ១គ្រាប់ក្នុង ១ថ្ងៃ រយៈពេលពី ៧-១៤ថ្ងៃ។

    - ជម្ងឺប្រគ្រីវក្នុងសភាពស្រួចស្រាវ៖ លេប ២គ្រាប់ មួយដង ឬ ២ដងក្នុង១ថ្ងៃ។

    - ចំពោះការឈឺចាប់ពេលមានរដូវ៖ លេប២គ្រាប់ក្នុង១ថ្ងៃ រយៈពេល ២ថ្ងៃ។

    - ចំពោះការរលាក និងការឈឺចុកចាប់ក្រោយពេលវះកាត់ ឬក្រោយពេលមានរបួស៖ លេប ២គ្រាប់ ១ដងក្នុង ១ថ្ងៃ រយៈពេល ២ថ្ងៃ លេបបន្ត ១គ្រាប់ក្នុង១ថ្ងៃ។

  • ហាមប្រើ

    - ចំពោះអ្នកដែលធ្លាប់មានប្រតិកម្មជាមួយនឹងឱសថនេះ ឬ ជាមួយសារជាតិដែលមានសកម្មភាពដូចនឹងឱសថនេះ ចំពោះអ្នកជម្ងឺដំបៅក្រពះ-គល់ពោះវៀនកំពុងវិវឌ្ឈន៍

    - ចំពោះអ្នកដែលមានកោសិកាថ្លើមខ្សោយធ្ងន់ធ្ងរ

    - ចំពោះអ្នកដែលខ្សោយតំរងនោមធ្ងន់ធ្ងរ ចំពោះក្មេងអាយុក្រោម ១៥ឆ្នាំ។

  • ការប្រុងប្រយ័ត្នជាពិសេស

    - ស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅកូន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp