ROCALTROL Capsule
ក្រុមហ៊ុនផលិតឱសថ:
Roche, Germany
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
DKSH
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
<គុណភាពព្យាបាល>
- ជាប្រភេទឱសថស្ថិតក្នុងក្រុមវីតាមីន (D3) ដែលមានប្រសិទ្ធិភាពជួយជំរុញការដឹកជញ្ជូន និងការជ្រាបចូលក្នុងឈាមនូវសារធាតុកាល់ស្យូម នៅក្នុងពោះវៀន
- ឱសថនេះប្រើសម្រាប់ព្យាបាល៖
* ជម្ងឺពុកឆ្អឹងចំពោះស្រ្តីក្រោយពេលអស់រដូវ
* ជម្ងឺពុកឆ្អឹងដែលបណ្តាលមកពីខ្សោយតម្រងនោមរ៉ាំរ៉ៃ និងអ្នកជម្ងឺលាងឈាម
* អ្នកជម្ងឺក្រោយពេលវះកាត់ក្រពេញប៉ារ៉ាទីរូអ៊ីត
* ជម្ងឺ Pseudohypoparathyroidism
* ជម្ងឺក្រេះដោយការខ្វះវីតាមីន D
* ជម្ងឺក្រេះបណ្តាលមកពីមានការថយចុះនូវកំរិតសារធាតុ Phosphate នៅក្នុងឈាម និងវិបត្តិវីតាមីន D
<កំរិត និងរបៀបប្រើ>
- ជម្ងឺពុងឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវ៖ ប្រើ ០.២៥ µg ២ដង ក្នុង ១ថ្ងៃ
+សំគាល់៖ អ្នកជម្ងឺត្រូវត្រួតពិនិត្យកំរិតជាតិកាល់ស្យូម និងកំរិត Creatinine នៅក្នុងឈាម ឱ្យបាន ១ដង រៀងរាល់ ១ខែ ៣ខែ និង៦ខែ
- អ្នកជម្ងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ (អ្នកជម្ងឺលាងឈាម)៖
* ប្រើដំបូង ០.២៥ µg ១ដង ក្នុង ១ថ្ងៃ
* ២-៤ សប្តាហ៍ក្រោយ ប្រើ ០.២៥ µg ២ដង ក្នុង ១ថ្ងៃ អាស្រ័យសភាពជម្ងឺ
+សំគាល់៖
* ត្រូវត្រួតពិនិត្យកំរិតជាតិកាល់ស្យូមនៅក្នុងឈាមយ៉ាងតិច ២ដង ក្នុង១សប្តាហ៍
* ចំពោះអ្នកជម្ងឺភាគច្រើនអាចប្រើរហូត ០.៥ µg-១ µg ក្នុង១ថ្ងៃ
* ជៀសវាងប្រើលើសពី ១២ µg ក្នុង ១សប្តាហ៍
- ចំពោះជម្ងឺក្រេះ បណ្តាលពីខ្សោយក្រពេញប៉ារ៉ាទីរូអ៊ីត៖
* កំរិតប្រើដំបូង ០.២៥ µg ១ដងក្នុង ១ថ្ងៃ (លេបពេលព្រឹក)
* ២-៤ សប្តាហ៍ក្រោយប្រើ ០.២៥ µg ២ដង ក្នុង ១ថ្ងៃ (បើសភាពជម្ងឺមិនបានធូរស្បើយ)
+ សំគាល់
* ក្នុងករណីនេះត្រូវត្រួតពិនិត្យកំរិតសារធាតុកាល់ស្យូមនៅក្នុងឈាមយ៉ាងតិចឱ្យបាន ២ដងក្នុង១សប្តាហ៍
* ក្នុងករណីលើសកំរិតសារធាតុកាល់ស្យូមនៅក្នុងឈាមត្រូវបញ្ឈប់ការប្រើឱសថនេះជាបន្ទាន់។
* ចំពោះអ្នកជម្ងឺដែលមានវិបត្តិនៃការជ្រាបសារធាតុកាល់ស្យូម គេអាចបង្កើនកំរិតប្រើ
- ចំពោះអ្នកជម្ងឺមានវ័យចំណាស់៖
* កំរិតប្រើ ០.២៥ µg ១ដងក្នុង ១ថ្ងៃ (ត្រួតពិនិត្យកំរិតសារធាតុកាល់ស្យូម និង Creatinine ឱ្យបានទៀងទាត់)
- ចំពោះកុមារ និងកូនក្មេង៖ ប្រើពី ០.០១-០.១ µg ក្នុង ១គ.ក្រ នៃទម្ងន់កុមារ ១ដងក្នុង ១ថ្ងៃ។
+សំគាល់៖
* 0.1ml of solution = 0.1 µg (Calcitriol)
* ១ដំណក់ (drop) = 0.02 µg (Calcitriol)
* ដំបូងចាក់ឱសថនេះចូលក្នុងស្លាបព្រានិងបន្ទាប់មកចាក់លាយជាមួយទឹក ឬភេសជ្ជៈ (ឧ. ទឹកផ្លែឈើ ឬទឹកក្រូច)
* គំរបដបត្រូវបិទវិញឱ្យបានជិតល្អ ក្រោយពេលបើកប្រើ
* ក្រោយពេលបើកគំរបហើយឱសថនេះអាចទុកប្រើបានរយៈពេល 6សប្តាហ៍
-
ហាមប្រើ
- ចំពោះអ្នកជម្ងឺដែលលើសកំរិតជាតិកាល់ស្យូមនៅក្នុងឈាម
- ចំពោះអ្នកជម្ងឺធ្លាប់ងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ
- ចំពោះអ្នកជម្ងឺដែលពុលដោយសារវីតាមីន D (toxicity)
-
ផលរំខាន
- រោគសញ្ញាលើសសារធាតុកាល់ស្យូមនៅក្នុងឈាម ការពុលដោយសារធាតុកាល់ស្យូម មិនឃ្លានអាហារ ឈឺក្បាល ចង្អោរ ក្អួត ឈឺពោះ ឈឺក្រពះ និងទល់លាមក
- ខ្សោយសាច់ដុំ ឬវិបត្តិភាពដឹង គ្រុន ស្រេកទឹក ស្រេកទឹកខ្លាំង នោមតិច ខ្វះជាតិទឹកវិបត្តិនៃការទទួលអារម្មណ៍ ថយចុះការលូតលាស់នៃឆ្អឹង កើតជម្ងឺនៅផ្លូវទឹកនោម
- ប្រតិកម្មលើស្បែក៖ រមាស់ ស្បែកឡើងកន្ទួលក្រហម កន្ទាលត្រអាក ដោយកម្រ៖ ស្បែកឡើងក្រហម និងរលាកស្បែក
- ប្រើលើសកំរិត អាចបណ្តាលឱ្យលើសកំរិតជាតិកាល់ស្យូម និង Phosphate ក្នុងឈាមដែលមានរោគសញ្ញាដូចជា៖
* រោគសញ្ញាធ្ងន់ធ្ងរ៖ មិនឃ្លានអាហារ ឈឺក្បាល ក្អួត និងទល់លាមក
* រោគសញ្ញារ៉ាំរ៉ៃ៖ ខ្សោយសាច់ដុំ ស្រកទម្ងន់ វិបត្តិភាពដឹង គ្រុន ស្រេកទឹក នោមញឹក ឬច្រើន បាត់បង់ជាតិទឹក វិបត្តិនៃការទទួលអារម្មណ៍ ថយចុះការលូតលាស់នៃឆ្អឹង កើតជម្ងឺលើផ្លូវទឹកនោម លើសកំរិតជាតិកាល់ស្យូមនៅក្នុងឈាម metastatic calcification of the renal cortex វិបត្តិសាច់ដុំបេះដូង សួត និងលំពែង។
- ការព្យាបាលត្រូវបញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះជាបន្ទាន់។
-
អន្តរប្រតិកម្ម
- ឱសថនេះកើឡើងនូវប្រសិទ្ធិភាពរបស់វា នៅពេលប្រើរួមជាមួយគ្នា និងពួកឱសថផ្សេងទៀតដែលមានពួកវីតាមីន D
- ឱសថនេះធ្វើឱ្យកើនឡើងនូវសារធាតុកាល់ស្យូមនៅក្នុងឈាម នៅពេលប្រើរួមជាមួយគ្នា និងឱសថឬអាហារ ដែលមានជាតិកាល់ស្យូម
- ឱសថនេះពេលប្រើក្នុងពេលជាមួយគ្នា និងឱសថ Thiazide diuretic និង digitalis ធ្វើឱ្យកើនឡើងនូវកំរិតជាតិកាល់ស្យូមនៅក្នុងឈាម
- ឱសថនេះថយចុះប្រសិទ្ធភាពរបស់វា នៅពេលប្រើក្នុងពេលជាមួយគ្នា និងពួកឱសថ Corticosteroides
- ចំពោះអ្នកមានជម្ងឺតម្រងនោមរ៉ាំរ៉ៃ និងលាងឈាមត្រូវជៀសវាងប្រើឱសថនេះក្នុងពេលជាមួយគ្នា និងឱសថដែលមានសារធាតុ Magnesium (antacids)
- ឱសថនេះថយចុះនូវការជ្រាបចូលក្នុងពោះវៀននៅពេលប្រើរួមជាមួយគ្នា និង cholestyramine។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅកូន មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
-
ការប្រុងប្រយ័ត្នជាពិសេស
- នៅពេលប្រើឱសថនេះប្រយ័ត្នលើសជាតិកាល់ស្យូមនៅក្នុងឈាម ជាពិសេសចំពោះអ្នកមានជម្ងឺដេកស្ងៀមនៅមួយកន្លែង (អ្នកជម្ងឺវះកាត់ ។ល។
- ចំពោះអ្នកជម្ងឺខ្សោយតម្រងនោមនៅពេលប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នចំពោះការកើនឡើងនូវកំរិតជាតិ Phosphate នៅក្នុងប្លាស្ម
- ចំពោះអ្នកជម្ងឺក្រេះដែលមាន Vitamin D resistant (familial hypophosphatemia) នៅពេលប្រើឱសថនេះអាចបន្តប្រើ Phosphate ដើម្បីព្យាបាលជម្ងឺខាងលើ
- នៅពេលប្រើឱសថនេះ ជៀសវាងប្រើឱសថផ្សេងទៀត ដែលមានវីតាមីន D ព្រោះអាចបណ្តាលឱ្យលើសវីតាមីន D នៅក្នុងឈាម
- ត្រូវប្រុងប្រយ័ត្នចំពោះការប្តូរប្រើពី វីតាមីន D2 ទៅប្រើវីតាមីន D3 វិញ
- ចំពោះអ្នកជម្ងឺដែលមានមុខងារតម្រងនោមធម្មតា នៅពេលប្រើឱសថនេះត្រូវប្រយ័ត្នខ្វះជាតិទឹកនៅក្នុងខ្លួន។ ក្នុងករណីនេះអ្នកជម្ងឺអាច បំពេញបន្ថែមជាតិទឹកដែលខ្វះ
- ចំពោះស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅកូន មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp