RHUMATOGel Gel
ក្រុមហ៊ុនផលិតឱសថ:
Dae Hwa Pharm Co., Ltd., Korea
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
MEDICO TRADING
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Ketoprofen 30mg/1g
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល
ការឈឺចុកចាប់សន្លាក់ដោយសារការប៉ះទង្គិចដូចជា គ្រោះថ្នាក់លេងកីឡា និង គ្រេចថ្លោះ។
របៀបប្រើ និង កំរិតប្រើ
លាបលើស្បែកត្រង់កន្លែងឈឺចំនួន 2-4 ដងក្នុង1ថ្ងៃ ក្នុងអំឡុងពេលប្រើអាចដល់ទៅ 7ថ្ងៃតាមត្រូវការ។ ក្រោយពេលលាបរួច ត្រូវរឹតទាល់តែឱសថជ្រាបចូលសព្វក្នុងស្បែក។
Indication
Relief of acute painful musculoskeletal conditions caused by trauma such as sports injuries, sprains, strains and contusions.
Dosage
Apply 2 to 4 times daily on skin in painful region for up to 7 days. After application, the affected area should be well massaged to ensure local absorption of ketoprofen.
-
ហាមប្រើ
1. អ្នកដែលមាន Hypersensibilite ជាមួយឱសថនេះ។
2. អ្នកដែលធ្លាប់មានជំងឺហឺតបណ្ដាលអំពី aspirine ឬ ឱសថ AINS ដទៃទៀត។1. Patients with hypersensitivity to this drug.
2. Patients with a history of aspirin asthma. (induced asthma caused by NSAIDs)
-
ផលរំខាន
ឥទ្ធិពលបន្ទាប់បន្សំ៖
- ស្បែក: ជួនកាល (តែដោយកម្រ) អាចមានក្រហមស្បែក រមាស់ស្ងួតស្បែកចាប់ឆៀបៗ ហើមស្បែក។ បើមានសញ្ញាអ្វីមួយ ត្រូវឈប់ប្រើឱសថនេះភ្លាម។
- Hypersensibilite: ជួនកាលអាចមានកន្ទាលត្រអាក ពិបាកដកដង្ហើម។ បើមានសញ្ញាដូច្នេះ ត្រូវឈប់ប្រើឱសថនេះភ្លាម។Skin: Such symptoms as reddening, rash, itching, dry skin, tingling or swelling may occur rarely.
Discontinue the medication if such symptoms are observed.
Hypersensitivity: Anaphylatoid symptoms (hives, difficult breathing) may occur rarely, discontinue the medication if such symptoms are observed.
-
អន្តរប្រតិកម្ម
គេមិនឃើញមានអន្តរកម្ម RHUMATOGEL ជាមួយឱសថឯទៀតទេ។ ប៉ុន្តែ គួរពិនិត្យអោយដិតដល់លើអ្នកជំងឺដែលកំពុងប្រើឱសថមានជាតិ Coumarine។
No interactions of RHUMATOGEL with other drugs have been reported.
It is, however, opportune to monitor patients under-treatment with coumarinic substances.
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានគភ៌៖ គេមិនបានដឹងអំពីសុវត្ថិភាពនៃឱសថចំពោះស្ត្រីមានគភ៌ទេ។ ដូច្នេះ គួរប្រើឱសថនេះតែក្នុងកាលៈទេសៈដែលត្រូវការជាចាំបាច់ប៉ុណ្ណោះ។
・ម្ដាយកំពុងបំបៅទារក៖ មិនត្រូវប្រើឱសថនេះចំពោះម្ដាយកំពុងបំបៅទារកទេ។The safety in pregnant women has not been established, therefore it should be administered only in cases of real necessity.
It is recommended not to be used in lactating mothers.
-
ការប្រុងប្រយ័ត្នជាពិសេស
1. ត្រូវប្រើ RHUMATOGEL ដោយប្រុងប្រយ័ត្ន ចំពោះអ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ ហើយមិនត្រូវលាបលើកន្លែងរបួសដាច់ស្បែក ឬជិតភ្នែកទេ។
2. ត្រូវជៀសវាងកុំអោយត្រូវពន្លឺថ្ងៃខ្លាំងពេកត្រង់កន្លែងដែលលាបថ្នាំ ដើម្បីបង្ការភាពចាញ់ថ្ងៃ (Photosensibilite)។
3. កុំប្រើឱសថនេះក្នុងការរុំដោយស្បៃបិទជិត (Occlusive dressing treatment)។
4. អ្នកដែលកើតហឺត ត្រូវប្រើឱសថនេះដោយប្រុងប្រយ័ត្ន។1. The gel should be used with caution in patients with severe renal impairment and should not be applied to open wounds or lesions of the skin, or near the eyes.
2. Patients should be advised excessive exposure to sunlight of area treated in orders to avoid possibility of photosensitivity.
3. Do not use in occlusive dressing treatment.
4. Patients with bronchial asthma should use with care.
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp