Ketoprofen

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលវះកាត់ឬមានរបួស អាការៈឈឺចាប់ដោយសារជំងឺមហារីក ឈឺចាប់នៅតាមសន្លាក់ដោយសារអាស៊ីតអ៊ុយរិចកើនឡើង(Gout) ឈឺចាប់នៅតាមសរសៃប្រសាទ។

      - បំបាត់អាការៈក្ដៅខ្លួនជាបន្ទាន់។

      ករណីថ្នាំសុលតាមទ្វារធំ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      ・បំបាត់អាការៈរលាក ឈឺចាប់ និង បញ្ចុះកំដៅនៅក្នុងជំងឺដូចជា ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺឈឺចង្កេះ បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) អាការៈឈឺចាប់តាមសរសៃប្រសាទ។

      ・បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលវះកាត់ឬមានរបួស។

      ករណីថ្នាំលាប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺរលាកជុំវិញសន្លាក់ស្មា ជំងឺរលាកសរសៃសាច់ដុំឬសរសៃកែងឬជុំវិញនោះ ជំងឺរលាកឆ្អឹងដើមដៃ(Humeral epicondylitis ដូចជាជំងឺTennis Elbowជាដើម) អាការៈឈឺសាច់ដុំ អាការៈឈឺចាប់និងហើមដោយសាររបួស។

      ករណីថ្នាំបិទលើស្បែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・បំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺរលាកជុំវិញសន្លាក់ស្មា ជំងឺរលាកសរសៃសាច់ដុំឬសរសៃកែងឬជុំវិញនោះ ជំងឺរលាកឆ្អឹងដើមដៃ(Humeral epicondylitis ដូចជាជំងឺTennis Elbowជាដើម) អាការៈឈឺសាច់ដុំ អាការៈឈឺចាប់និងហើមដោយសាររបួស។

      ・បំបាត់អាការៈឈឺចាប់នៅតាមសន្លាក់នៅក្នុងជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      ・បំបាត់អាការៈរលាកនិងឈឺចាប់:

      មនុស្សពេញវ័យ:ប្រើ1ដង50mg ចាក់ក្នុងសាច់ដុំនៅត្រគាក។ បន្ទាប់ពីនោះ អាចចាក់1ថ្ងៃ1~2ដង ទៅតាមការចាំបាច់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - បំបាត់អាការៈក្ដៅខ្លួន:

      មនុស្សពេញវ័យ:ប្រើ1ដង50mg 1ថ្ងៃ1~2ដង ចាក់ក្នុងសាច់ដុំនៅត្រគាក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ថ្នាំសុលតាមទ្វារធំ:

      មនុស្សពេញវ័យ:ប្រើ1ដង 50mg~75mg, 1ថ្ងៃ1~2ដង សុលតាមទ្វារធំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំលាប(3%):

      ប្រើ1ថ្ងៃច្រើនដង លាបនៅកន្លែកមានបញ្ហា។

      ករណីថ្នាំបិទលើស្បែក:

      ប្រើ1ថ្ងៃ1ដង បិទនៅកន្លែងមានបញ្ហា។

    • ហាមប្រើ

      ករណីថ្នាំចាក់ និង ថ្នាំសុលតាមទ្វារធំ:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។

      ・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

      ・ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថCiprofloxacin។

      ・អ្នកដែលមានជំងឺរលាកឬហូរឈាមនៅចុងពោះវៀនធំ(Rectum) ឬ មានជំងឺឬសដូងបាត។ (ករណីថ្នាំសុលប៉ុណ្ណោះ)

      ករណីថ្នាំលាប និង ថ្នាំបិទលើស្បែក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

      ・ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ។

      ・អ្នកដែលធ្លាប់មានអាការៈស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុខាងក្រោម៖ Tiaprofenic acid, Suprofen, Fenofibrate, Oxybenzone, Octocrylene។

    • ផលរំខាន

      ករណីថ្នាំចាក់ និង ថ្នាំសុលតាមទ្វារធំ:

      ផលរំខានរួមមាន ឈឺនៅកន្លែងចាក់ ឡើងកន្ទួលក្រហម រមាស់ អាការៈខ្វះឈាម ឈាមក្រកក។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បែកញើសទាំងត្រជាក់ ពិបាកដកដង្ហើម កន្ទាលត្រអាក ស្ពឹកដៃជើង ហើមភ្នែកនិងបបូរមាត់(រោគប្រតិកម្មធ្ងន់ធ្ងរ)

      - បរិមាណទឹកនោមថយចុះ នោមឈាម បាត់បង់ចំណង់អាហារ ពិបាកដកដង្ហើម ហើម(មុខងារតម្រងនោមចុះខ្សោយ ជំងឺតម្រងនោមNephrotic syndrome)

      - ឈឺពោះ ក្អួតឈាម លាមកមានឈាម ឈឺចុងដង្ហើម ក្រហាយទ្រូង (ដំបៅឬហូរឈាមក្នុងក្រពះឬពោះវៀន)

      - ក្ដៅខ្លួនខ្លាំង ស្នាមក្រហមនិងពងទឹកលើស្បែក ឈឺតាមសន្លាក់ (ជំងឺស្លាប់កោសិកាស្បែក(TEN))។

      ករណីថ្នាំលាប និង ថ្នាំបិទលើស្បែក:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ហើម រមាស់ ក្រហាយ រលាត់ ពងទឹក ឬប្រែពណ៌នៅកន្លែងដែលបានប្រើឱសថនេះ ។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - កន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ពិបាកដកដង្ហើម ដកដង្ហើមលឺសម្លេងខ្លាំងៗ (អាការៈហឺត)

      - រមាស់ ឡើងកន្ទួលក្រហម ហើម ពងទឹកនៅលើស្បែកដែលបានប្រើឱសថនេះ (អាការៈរលាកស្បែក)

      - ក្រោយត្រូវពន្លឺព្រះអាទិត្យ មានអាការៈរមាស់ ឡើងកន្ទួលក្រហម ហើម ពងទឹកនៅលើស្បែកដែលបានប្រើឱសថនេះ (អាការៈស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ)។

    • អន្តរប្រតិកម្ម

      ករណីថ្នាំចាក់ និង ថ្នាំសុលតាមទ្វារធំ:

      ・ឱសថCiprofloxacin - អាចធ្វើអោយកើតមានអាការៈសាច់ដុំកន្ត្រាក់ឬប្រកាច់។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone (Enoxacinជាដើម) - អាចធ្វើអោយកើតមានអាការៈសាច់ដុំកន្ត្រាក់ឬប្រកាច់។

      ・ឱសថMethotrexate - អាចធ្វើអោយសកម្មភាពនៃMethotrexaកើនឡើង។

      ・ឱសថLithium carbonate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithiumកើនឡើង។

      ・ឱសថប្រឆាំងកំណកឈាម(Warfarin, Clopidogrel) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

      ・ឱសថប្រភេទSSRI(Fluvoxamine, Paroxetineជាដើម) - អាចធ្វើអោយមានការហូរឈាមនៅក្រពះឬពោះវៀន។

      ・ឱសថបញ្ចុះទឹកនោមប្រភេទThiazide diuretics(Trichlormethiazide, Hydrochlorothiazideជាដើម), ឱសថSpironolactone, ឱសថEplerenone - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថប្រភេទACE inhibitors, ឱសថប្រភេទARB - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោម។

      ករណីថ្នាំបិទលើស្បែក:

      ・ឱសថMethotrexate - អាចធ្វើអោយសកម្មភាពនៃMethotrexaកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំចាក់ និង ថ្នាំសុលតាមទ្វារធំ:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំលាប និង ថ្នាំបិទលើស្បែក:

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំសុលតាមទ្វារធំ:

      ・គួរប្រើឱសថនេះនៅក្រោយពេលបន្ទោរបង់រួច។

      ករណីថ្នាំលាប និង ថ្នាំបិទលើស្បែក:

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានដែលធ្វើអោយស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ ដូច្នេះ ក្នុងអំឡុងពេលប្រើប្រាស់និងពេលឈប់ប្រើឱសថនេះមួយរយៈ អ្នកជំងឺគួរចៀសវាងស្ថិតនៅក្រោមពន្លឺព្រះអាទិត្យខ្លាំង និង គួរស្លៀកសម្លៀកបំពាក់ក្រៅពីពណ័សដើម្បីបិទបាំងកន្លែងដែលបានប្រើឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase(COX)ដើម្បីបង្អាក់ដំណើរការសំយោគសារធាតុProstaglandinដែលជាសារធាតុបង្កអោយមានអាការៈរលាក ឈឺចាប់ ឬ ក្ដៅខ្លួន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp